ព្រះមហាក្សត្រយាងមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ក្រោយបំពេញទស្សនកិច្ចមួយសប្តាហ៍នៅបារាំង
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។