ភាពវិជ្ជមាន អាមេរិក បង្ហាញក្នុងការផ្តល់ជំនួយបច្ចេកទេស ពង្រឹងវិស័យពិការភាពនៅកម្ពុជា ឱ្យកាន់តែប្រសើរ

ឥណ្ឌូនេស៊ី៖  រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច បានជួបពិភាក្សាការងារទ្វេរភាគីជាមួយលោកជំទាវ សារ៉ា មិនការ៉ា ទីប្រឹក្សាពិសេសផ្នែកសិទ្ធិជនមានពិការភាពអន្តរជាតិ នៃក្រសួងការបរទេស សហរដ្ឋអាមេរិក របស់ ឯកឧត្តមប្រធានាធិបតី ចូ បៃឌិន នៅសណ្ឋាគារ សេរ៉ាថោន ទីក្រុងម៉ាកាសា សាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី១១ ខែតុលា … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ជូនដល់មន្ត្រីរាជការស៊ីវិល

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខៈ ៧១  អនក្រ.បក ស្តីពី ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ជូនដល់មន្ត្រីរាជការស៊ីវិល ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីល បានមកដល់ប្រទេសកម្ពុជា

ភ្នំពេញ÷ លោក ម៉ៅរូ វីអេរ៉ា ដូចតាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតប្រេស៊ីលរូបនេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ៅរូ វីអេរ៉ា នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា … Read More

សម្ដេចធិបតីមានប្រសាសន៍ កម្ពុជាកំពុងខិតខំចល័តពលរដ្ឋខ្មែរ នៅសេសសល់​ក្នុងតំបន់គ្រោះថ្នាក់​ទៅកាន់ទីសុវត្ថិភាពគ្រប់ៗគ្នា

ភ្នំពេញ៖ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានថ្លែង​បញ្ជាក់​តាម​រយៈ​សារសំឡេង​ពិសេស​នា​រសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះថា នៅក្នុងចំណោមពលរដ្ឋ និង​និស្សិត​ខ្មែរ​ចំនួន​ ៤៥៤ នាក់នោះអាជ្ញាធរបានទាក់ទងបានទាំងអស់គ្នា ខណៈក្នុងចំណោមពលរដ្ឋខ្មែរទាំង ៤៥៤ នាក់ មាន ៣២៣នាក់បានបានចល័តដល់ទីតាំងសុវត្ថិភាព និង ១៥១ នាក់ កម្ពុជា កំពុង​ខិត​ខំ​ធ្វើការជាមួយភាគីអាជ្ញាធរអ៊ីស្រាអែល ដើម្បីចល័តទៅកាន់ទីតាំងសុវត្ថិភាពផងដែរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី … Read More

សម្ដេចធិបតី៖ លើកទឹកចិត្តពលរដ្ឋចុះឈ្មោះ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនជាការបង្ខំឡើយ

ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ មិនមានចរិតបង្ខិតបង្ខំឲ្យប្រជាពលរដ្ឋ ចូលរួមចុះបញ្ជីនោះឡើយ តែជាការលើកទឹកចិត្តឲ្យចូលរួម។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មានន័យថា ប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែលច្បាប់មិនតម្រូវឲ្យចុះបញ្ជី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់ចំណូល ប៉ុន្តែក៏អាចបង្កឲ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថាន សុវត្ថិភាពចំណីអាហារ ការប្រមូលពន្ធជាដើម។ ក្នុងប្រកាសដាក់ឲ្យដំណើរការ ជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នាថ្ងៃទី១០ ខែតុលា … Read More

រដ្ឋបាលខេត្តសៀមរាប៖ សៀមរាបឆ្លាតវ័យ ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវ័យ

សៀមរាបឆ្លាតវ័យ របស់ រដ្ឋបាលខេត្តសៀមរាប ស្តីពី ផែនទីបង្ហាញផ្លូវទីក្រុងឆ្លាតវ័យ នៃខេត្តសៀមរាប ចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ ENG: SIEM REAP SMART Siem Reap Smart City Roadmap

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា – ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលកម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣

សម្ពោធដាក់ដំណើរការ ប្រព័ន្ធវេជ្ជសាស្រ្ត​ មេតឡាថេតវៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ការសម្ពោធដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត វៀតណាម នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងការបើកសិក្ខាសាលាស្តីពី ការធ្វើតេស្ត និងវិភាគរូបភាពវេជ្ជសាស្រ្ត ៤.០ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងព្រឹតិ្តការណ៍សម្ពោធប្រព័ន្ធវេជ្ជសាស្រ្ត មេតឡាថេត ប្រចាំព្រះរាជាណាចក្រកម្ពុជា ឋិតក្រោមវត្តមានឯកឧត្តម ង្វៀន ហ៊ុយថាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល … Read More

ក្នុងនាមប្រធានគណបក្សកាន់អំណាចសម្ដេចតេជោនៅតែមានសិទ្ធិលើកិច្ចការងារនយោបាយ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រកាសសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយបាន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់? ដូច្នេះការលះបង់តំណែង ជានាយករដ្ឋមន្រ្ដីរបស់សម្ដេច គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព … Read More