លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញជួបជាមួយនិស្សិតមកពីអាស៊ាន។

ជប៉ុន៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតភរិយាដ៏ឧត្តមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងលោកជំទាវជាភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញធ្វើជំនួបជាមួយនិស្សិត JENESYS 2023 ASEAN-JAPAN នាថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០២៣ ។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកជំទាវ យូកូ គីស៊ីដា ភរិយាឯកឧត្តម … Read More

សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនព្រមឲ្យក្រុមហ៊ុនវៀតណាម វិនិយោគតាក់ស៊ីអគ្គិសនីនៅកម្ពុជានោះទេ ។

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចេញពីប្រទេសជប៉ុន ដោយបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាល មិនអនុញ្ញាតិឲ្យក្រុមហ៊ុន Vingroup របស់វៀតណាមធ្វើការវិនិយោគតាក់ស៊ីអគ្គិសនី នៅប្រទេសកម្ពុជានោះឡើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនរត់ម៉ូតូឌុប និងកង់បី សូមកុំមានការព្រួយបារម្ភ ខណៈពាក្យចរចាមអារាម ដែលថារាជរដ្ឋាភិបាលផ្តល់ឱកាសឲ្យក្រុមហ៊ុនខាងលើនេះមក ដាក់ទុនរកស៊ីនៅកម្ពុជា គឺជាពាក្យមិនពិត និងជាពាក្យបំផុសបំផុលតែប៉ុណ្ណោះ ។ នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានលើកឡើងថា … Read More

ការចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសាពី ឯកឧត្តម ហ៊ុន ម៉ានី សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣។

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើស មន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានតាមដានមើលពីអ្នកសង្កេតការមកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ។ សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញកសិកម្ម … Read More

ការប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ និងវៀតណាម ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។ 

ជប៉ុន៖ ការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ពីថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត «កញ្ចប់ទេសចរណ៍ប្រទេសបីគោលដៅតែមួយ» (Three Countries One Destination Package)។ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង៣បានប្ដេជ្ញាចិត្តបែបនេះ ធ្វើឡើងតាមរយៈជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ … Read More

គណបក្សប្រជាជនកម្ពុជា សម្រេចឲ្យប្រើប្រាស់ និមិត្តសញ្ញាថ្មី ដែលមានរូបសម្តេចទាំងបី សម្រាប់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និងការឃោសនាបោះឆ្នោត ខាងមុខ។ 

ភ្នំពេញ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីជូនដំណឹង ដោយបានឱ្យដឹងថា សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ ខាងមុខ គណៈអចិន្រ្តៃនៃគណៈកម្មាធិការកណ្ដាល បានសម្រេចប្រើប្រាស់ Logo ថ្មី ដែលមានរូបសម្តេចទាំងបី (សម្ដេច ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត)។ បើតាមសេចក្ដីជូនដំណឹង Logo ថ្មី នេះ … Read More

ការសន្យាពង្រីកការវិនិយោគបន្ថែមរបស់ ក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិករបស់ជប៉ុន នៅកម្ពុជា។

ភ្នំពេញ៖ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Yazaki Corporation លោក កូ យ៉ាហ្សាគិ (Ko Yazaki) ដែលជាក្រុមហ៊ុន ផលិតគ្រឿងបង្គុំអេឡិចត្រូនិក បានថ្លែងអំណរគុណ និងកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងដល់ការវិនិយោគក្រុមហ៊ុនរបស់លោក ខណៈការបង្ករលក្ខណៈបែបនេះ គឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិន ឱ្យកាន់តែមានទំនុកចិត្តក្នុង ការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា។ នៅថ្ងៃទី១៦ ខែធ្នូនេះនៅក្នុងកិច្ចជំនួបពិភាក្សាទ្វេភាគី ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការលើកឡើងដូចខាងលើពីអនុប្រធានក្រុមហ៊ុនមួយនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ … Read More

សម្តេចធិបតី ជួបពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុនជាច្រើននៅទីក្រុងតូក្យូ។

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៣នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យម្ចាស់ និងតំណាងក្រុមហ៊ុនធំៗជាច្រើនរបស់ជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានកំពុងបំពេញទស្សន កិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីនឹងមានជំនួបកំពូលទ្វេភាគីជាមួយ លោក គីស៊ីដា ហ៊្វូមីអូ … Read More

រាជរដ្ឋាភិបាលកម្ពុជា៖ ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី៧។ 

អនុក្រឹត្យ របស់ រាជរដ្ឋាភិបាលកម្ពុជា លេខ៖ ៣៥៩ អនក្រ.បក ស្តីពី ការទទួលស្គាល់គណៈកម្មាធិការកណ្តាល និងអគ្គលេខាធិការ អគ្គលេខាធិការរង កាកបាទក្រហមកម្ពុជា អាណត្តិទី៧ ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន។

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូចាប់ពីថ្ងៃទី ១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន។ អញ្ជើញអមដំណើសម្ដេចធិបតី និងលោកជំទាវបណ្ឌិតក្នុងការចូលរួមកិច្ចប្រជុំនេះរួមមាន ឯកឧត្តម … Read More