គណបក្សប្រជាជនកម្ពុជា សម្រេចឲ្យប្រើប្រាស់ និមិត្តសញ្ញាថ្មី ដែលមានរូបសម្តេចទាំងបី សម្រាប់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា និងការឃោសនាបោះឆ្នោត ខាងមុខ។
ភ្នំពេញ៖ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីជូនដំណឹង ដោយបានឱ្យដឹងថា សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ២០២៤ ខាងមុខ គណៈអចិន្រ្តៃនៃគណៈកម្មាធិការកណ្ដាល បានសម្រេចប្រើប្រាស់ Logo ថ្មី ដែលមានរូបសម្តេចទាំងបី (សម្ដេច ហេង សំរិន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត)។
បើតាមសេចក្ដីជូនដំណឹង Logo ថ្មី នេះ ក៏នឹងត្រូវបន្តប្រើប្រាស់ទៅមុខទៀត សម្រាប់ការឃោសនាបោះឆ្នោត ទាំងសកលនិងអសកលផងដែរ៕