នៅតាមទីវត្តអារាម សន្តិសុខសុវត្ថិភាពត្រូវបានកងកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់ការពារ
ភ្នំពេញ៖ មិនថានៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តនានានោះទេ តាមទីវត្តអារាមទាំងអស់ គឺត្រូវបានយកចិត្តទុកដាក់ ពីការការពារសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋជាពុទ្ធបរិស័ទ ដែលបានអញ្ជើញទៅកាន់បិណ្ឌដាក់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនញាតិការ ដែលបានចែកកាយរំលាយឋានទៅជាតិខាងមុខ ។ ជាក់ស្តែង ថ្ងៃបិណ្ឌទី០៣ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៃពិធីបុណ្យកាន់បិណ្ឌ វត្តនិរោធរង្ស៊ី ដែលជាវត្តមួយក្នុងចំណោមវត្តអារាមជាច្រើន នៅក្នុងខណ្ឌច្បារអំពៅ នៃរាជធានីភ្នំពេញ ត្រូវបានការពារសន្តិសុខសុវត្ថិភាព ពីកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងប្រជាការពារផងដែរ ។ លោកវរសេនីយ៍ទោ ឡូ ភារម្យ អធិការរងនគរបាលខណ្ឌច្បារអំពៅ … Read More