ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ រដ្ឋមន្រ្តីក្រសួងការបរទេសប្រេស៊ីល បានមកដល់ប្រទេសកម្ពុជា
ភ្នំពេញ÷ លោក ម៉ៅរូ វីអេរ៉ា ដូចតាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល បានមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ដើម្បីបំពេញទស្សនកិច្ច ជាផ្លូវការនៅកម្ពុជារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងជំរុញកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតប្រេស៊ីលរូបនេះ គឺបានធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងអំឡុងពេលទស្សនកិច្ចលោក ម៉ៅរូ វីអេរ៉ា នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា … Read More