ព្រះករុណា មានព្រះរាជបន្ទូលថា សម្ដេច ហ៊ុន សែន បានបំពេញការងារជាង ៣០ ឆ្នាំ ដើម្បីការពារមរតកវប្បធម៌ខ្មែរ
ភ្នំពេញ៖ អស់រយៈពេលជាង ៣០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន បានបំពេញការងារ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ នេះបើតាមព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក ក្នុងឱកាសនៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរ នៅស្នាក់ការ អង្គការយូណេស្កូ … Read More