ថ្ងៃកាន់បិណ្ឌ១ សូមអនុមោទនាបុណ្យ
ភ្នំពេញ៖ ថ្ងៃទី៣០ កញ្ញានេះ ត្រូវនឹងថ្ងៃសៅរ៍ ១ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាថ្ងៃកាន់បិណ្ឌ ១នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារយ៉ាងដូច្នេះ នៅលើផេកហ្វេសប៊ុកផ្លូវការថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ពិធីកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ … Read More