នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដែលអនុញ្ញាតឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ក្នុងឱកាសភ្ជុំបិណ្ឌ ពលរដ្ឋថ្លែងអំណរគុណសម្តេចធិបតី

ភ្នំពេញ៖ សម្លេងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីប្រជាពលរដ្ឋធ្វើដំណើរ  ថាសម្តេចបានគិតគូរអនុញ្ញាតឱ្យបើកស្ពានឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ-កោះនរា សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ពោលគឺនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ។ ការគិតគូរយកចិត្តទុកដាក់របស់សម្តេចធិបតី គឺបានជួយ​សម្រួលការចរាចរណ៍​ធ្វើដំណើរ ទៅ-មក បានកាន់តែប្រសើរឡើង​ ពិសេសនោះ ​គឺក្នុងរដូវការបុណ្យភ្ជុំបិណ្ឌខាងមុខ ព្រោះនៅ​រៀងរាល់មានបុណ្យទាន​ ពលរដ្ឋជាច្រើន ប្រាកដជាធ្វើដំណើរចាកចេញ​ពីរាជធានី​ភ្នំពេញទៅកាន់ស្រុកកំណើត ដូច្នោះហើយស្ពានខាងលើនេះ ​វានឹង​ជួយ​បញ្ចៀស​បាន​ពី​ការកកស្ទះ ហើយក៏កាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរបានច្រើនផងដែរ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋឆ្លងកាត់លើស្ពានកាលពីព្រឹកមិញ ។ សូមបញ្ជាក់ថា … Read More

បិណ្ឌទី១០ អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញកាន់នៅវត្តបទុមវតី

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង ជាឧត្តមភរិយា ព្រមទាំងមាតាបិតា បុត្រា បុត្រី ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ បានមូលមតិគ្នា អញ្ជើញកាន់បិណ្ឌទី១០ នៅវត្តបទុមវតី។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលតែប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រារព្ធធ្វើឡើង ដើម្បីទ្រទ្រង់ព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានាក្នុងរដូវវស្សា ដែលជួបការលំបាកក្នុងការនិមន្តបិណ្ឌបាត្រ។ … Read More

ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រជុំសភា នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិល។ វិមានរដ្ឋសភា រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៩ តុលា ២០២៣

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ណែនាំអភិបាលក្រុងស្រុកទាំង៨ ចាត់វិធានការទប់ស្កាត់​ការឆ្លងរាលដាលH5N1

ស្វាយរៀង៖  នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣​នេះ អភិបាលខេត្តស្វាយរៀង ឯកឧត្តម ប៉េង ពោធិ៍សា បានណែនាំដល់អភិបាលក្រុងស្រុកទាំង៨ ចាត់​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​ផ្តាសាយបក្សី។ យោងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ឯកឧត្តមអភិបាលខេត្តស្វាយរៀង បាន​ណែនាំ​ដល់​អភិបាល​ក្រុង ស្រុកទាំងអស់ថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណី នៅភូមិម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ ហាស់​៥ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បានទូរស័ព្ទផ្ទាល់រំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្មដែលរងគ្រោះស្លាប់ ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទូរស័ព្ទដោយផ្ទាល់ និងផ្ញើលិខិត​ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បាន​រង​គ្រោះ​បាត់​បង់ជីវិត ក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់(ប៉ាឡេស្ទីន) ។ តាមសារលិខិតរំលែកមរណទុក្ខ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ផ្ញើជូន ឪពុកម្ដាយ និងភរិយា សម្ដេច​បាន​សម្ដែងនូវសេចក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោក ចាន់ ឧត្តម ដែល​ត្រូវជាកូនប្រុស និងជាស្វាមី និងជានិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) អាយុ … Read More

លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌ៩ នៅវត្តព្រៃជ្រាំង៕

ព្រៃវែង៖ នៅព្រឹក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣​ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកស្រី ហោ វណ្ណី ព្រមទាំងក្រុមការងារបានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ៩ នៅវត្តព្រៃជ្រាំង ស្ថិតក្នុងភូមិព្រែកជ្រាំង ឃុំពាងរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ក៍បាននាំយកនៅបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកេតិ្តយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងលោកជំទាវ កែ សួនសុភី … Read More

សម្តេចតេជោ ហ៊ុន សែន៖ ផ្ញើលិខិតរំលែកទុក្ខក្រុមគ្រួសារសពនិស្សិតកសិកម្ម បានរងគ្រោះស្លាប់​ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៣នេះ បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់ក្រុមគ្រួសារសព លោក ចាន់ ឧត្តម ដែល​បានរងគ្រោះបាត់បង់ជីវិតក្នុងការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់(ប៉ាឡេស្ទីន)។ យោងតាមលិខិតរំលែកមរណទុក្ខ សម្ដេចតេជោ មានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្តាយ​ជា​ពន់​ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូន បង្កើតរបស់លោក លោកស្រី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាព​ដោយ​សារ​ហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល … Read More

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញកាន់បិណ្ឌទី៩នៅវត្តចំពុះក្អែក

កម្រងរូបភាពសម្តេច.🖼️ នៅព្រឹកថ្ងៃអាទិត្យ ៩ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញមកកាន់បិណ្ឌទី៩ នៅវត្ដមុន្នីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ នៅក្នុងឱកាសអញ្ជើញកាន់បិណ្ឌព្រឹកនេះ … Read More

ព្រះរាជក្រមប្រកាស

ព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្ដីពីការបង្កើត “ក្រសួងអធិការកិច្ច”​ ថ្ងៃទី៨ តុលា ២០២៣។ #nrpnews #អ្នករាយការណ៍ព័ត៌មាន