សម្តេចធិបតី ហ៊ុន សែន បដិសេធមិនលើកលែងចំពោះជនជាតិតៃវ៉ាន់ពីរនាក់ បានផលិតវីដេអូបំផ្លាញកិត្តិយស កម្ពុជាជាដាច់ខាត
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសចាត់វិធានការដោយមិនត្រូវលើកលែង ជាដាច់ខាតចំពោះជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូក្លែងក្លាយដោយនិយាយរឿងមិនមែនជាការពិត នៅខេត្តព្រះសីហនុ កាលពីកន្លងទៅថ្មីៗនេះ បើទោះ មានគេទូរស័ព្ទសុំអន្តរាគមន៍ ដល់សម្តេចក៏ដោយនោះ។ ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានចាក់អង្រែក្រោម-ព្រែកប្រា កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា មានអ្នកទូរស័ព្ទទៅសម្តេចដើម្បីសុំអន្តរាគមន៍ឲ្យដោះលែងដល់ជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលបានផលិតវីដេអូនិយាយរឿងអាក្រក់នៅខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានសម្តេចបដិសេធ ដោយសម្តេចចាត់ទុកថា បុគ្គលទាំងពីររូបនេះ មានភាពអាត្មានិយម គិតតែផលប្រយោជន៍ខ្លួន ដោយបានបំផ្លាញកិត្តិយសខ្លាំងណាស់ដល់ប្រទេសកម្ពុជា … Read More