ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា ព្រមានបណ្ដេញពីក្របខណ្ឌ ចំពោះនគរបាល ឲ្យកាំភ្លើងទៅអ្នកដទៃខ្ចី
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពង្រឹង ការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិដោយបានព្រមានបណ្តេញចេញពីក្របខណ្ឌ ចំពោះមន្រ្តីនគរបាលរូបណា ដែលឲ្យអាវុធ(កាំភ្លើង)ដល់អ្នកដទៃខ្ចី។ ក្នុងពិធីបូកសរុប លទ្ធត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ថា «មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិន មានការអនុញ្ញាត ឬឲ្យសំបុត្របេសកកម្ម និងអាវុធទៅឲ្យអ្នកដទៃខ្ចី … Read More