សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៦ខែនេះ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយអាទិភាពចំនួន៦ ប្រកបដោយសមិទ្ធផល
ភ្នំពេញ៖ នាវិមានសន្តិភាព នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានលើកឡើងពីការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច របស់រាជរដ្ឋាភិបាលដែលបានដាក់ឱ្យអនុវត្តភ្លាមៗ ក្រោយរាជរដ្ឋាភិបាលថ្មីឡើងកាន់តំណែង។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិវត្តនៃកម្មវិធីនយោបាយអាទិភាព៦ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនោះមានដូចជា៖ ទី១-ការពង្រីករបបសន្តិសុខសង្គម និងមូលនិធិសមធម៌សុខាភិបាលដែលគ្របដណ្តប់លើប្រជាពលរដ្ឋចំនួន៦,៨ លាននាក់ នៅក្នុងនោះមានសមាជិកប.ស.ស ទាំងរបបកាតព្វកិច្ចនិងរបបស្ម័គ្រចិត្តសរុបជាង ២លាន១សែននាក់។ ទី២-មូលនិធិសមធម៌សម្រាប់ប្រជាជននៃគ្រួសារងាយរងហានិភ័យចំនួន ៤៩ម៉ឺនគ្រួសារស្មើនឹង១លាន៨សែននាក់។ … Read More