ប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ខ្ញុំពិតជាមានកិត្តិយសបំផុត ដែលឈរនៅទីនេះដោយមោទនភាពជាមួយសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីប្រារព្ធខួប ៤៥ ឆ្នាំរបស់ខ្លួនតាមរយៈការប្រគំតន្រ្តី «កម្ពុជាក្នុងបេះដូងខ្ញុំ»។ ក្រោមប្រធានបទ “១) ភាសាបេះដូងជូនដូនតា ២) គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និង ៣) ក្តីស្រឡាញ់សម្រាប់កម្ពុជា”។ ក្នុងនាមជាសមាជិកម្នាក់របស់ស.ស.យ.ក. ខ្ញុំមានមោទនភាពក្រៃលែង ចំពោះសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាសម្រេចបានរួមគ្នា ក្នុងអំឡុងពេលកន្លងមកនេះ។ ប្រាកដណាស់ ភាពជោគជ័យទាំងអស់នេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានឱកាស និងជំនឿទុកចិត្ត ដែលផ្តល់ដោយថ្នាក់ដឹកនាំរបស់យើង ដោយរាជរដ្ឋា ភិបាលកម្ពុជា ដោយដៃគូសហការទាំងរដ្ឋ និងឯកជន និងស្ថាប័នមិនមែនរដ្ឋាភិបាលទាំង … Read More