កាកបាទក្រហមកម្ពុជា៖ ទូលថ្វាយអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ នូវព្រះរាជទ្រព្យចំនួន ១០០០ដុល្លារ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន ១០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ … Read More

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចុះបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក

ព្រះវិហារ៖ ពិធីបួងសួងរំលឹកដល់ដួងព្រលឹងបុព្វបុរសខ្មែរ និងអបអរសាទររមណីយប្រាសាទកោះកេរ ត្រូវ​បាន​ចុះ​បញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំធ្វើឡើងនាព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោក​ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែល​ស្ថិត​ក្នុង​ស្រុកគូលែន ខេត្តព្រះវិហារ។ រមណីយដ្ឋានប្រាសាទកោះកេរ គឺជាសម្បត្តិវប្បធម៌រូបីទី៤ ដែលត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ រប​ស់​គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ … Read More

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា កំពុងអន្តរាគមន៍ជំនន់ទឹកភ្លៀង ជន់លុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងឯកឧត្តម ខូយ រីដា អភិបាលខេត្ត កំពុងដឹកនាំមន្រ្តី និងកំលាំងប្រដាប់អាវុធចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ ស្របពេលទឹកស្ទឹងពោធិ៍សាត់ បាននឹងកំពុងជន់ជោរ វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ខណៈនៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ធ្វើឲ្យដាច់ផ្លូវមួយចំនួន។ នៅលើបណ្ដាញតេឡេក្រាម របស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺ យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែង កាលពីថ្ងៃទី២៧ និង២៨ ខែកញ្ញា … Read More

ស្ទឹងសង្កែទឹកហក់ឡើងខ្ពស់ជិតប្រកាសអាសន្នហើយ

បាត់ដំបង៖ ទឹកស្ទឹងសង្កែរយ:ពេលពីរថ្ងៃនេះ ហក់ឡើងយ៉ាងគំហុគពេញប្រៀបមាត់ច្រាំងជិតដល់ចំណុចប្រកាសអាសន្ន និងផ្លូវក្រុងជាច្រើនកន្លែងទៀតបានជន់លិច។ ស្ទឹងសង្កែទឹកបានហក់ឡើងនេះចាប់តាំងពីថ្ងៃ២៨ ដល់ថ្ងៃទី២៩ ខែកញ្ញា មក បានធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាកងកម្លាំងរបស់គណបញ្ជាការក្រុង ខេត្តចុះប្រចាំការត្រៀមសម្ភារះ និងប្រមូលកម្លាំងជាស្រេចដើម្បីអន្តរាគមន៍នូវគ្រោះថ្នាក់ប្រការផ្សេងៗ។ មកទល់ព្រឹកនេះទឹកស្ទឹងសង្កែហក់ឡើងខ្ពស់ដល់ ១៤.០០ម៉ែត្រ ខណ:គ្រាប្រកាសអាសន្នក្នុងកម្រិតកម្ពស់ ១៤.៥០ម៉ែត្រ។ ឥទ្ធិពលទឹកស្ទឹងជន់ខ្លាំងនៅព្រឹកនេះដែរបានបណ្តាលឲ្យផ្សារបឹងឈូង រួមទាំងកំណាត់ផ្លូវខេត្តជាច្រើនទៀតបានជន់លិចពិបាកធ្វើដំណើរទៅមករបស់បងប្អូនប្រជាពលរដ្ឋ៕

យុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១

កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០ រាជរដ្ឋាភិបាលដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្តោតសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

សម្តេចប្រមុខរដ្ឋស្តីទី៖ កម្ពុជា-ថៃនឹងបន្តយកចិត្តទុកដាក់ ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលមុន

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦:២០ នាទី ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងក្នុងនាមសម្តេចផ្ទាល់ សម្តេច … Read More

សម្ដេចធិបតី៖ អបអរសាទរ ដល់កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលថ្មី ២០៤ ដុល្លារក្នុង១ខែ និងអំពាវនាវ ដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃ

ភ្នំពេញៈ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសារ អបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ និងអំពាវនាវ ដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួល ដើម្បីចូលរួនមជួយដល់បងប្អូនកម្មករនិយោជិត។ សម្ដេចធិបតីថ្លែងថា៖«ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ»។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ស្តីពីភិតិសន្យាពិសេសដែលនៅជាធរមានផង»។ សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី … Read More

ឯកឧត្តម សេដ្ឋា ថាវីស៊ីន កម្លាំងពលកម្មកម្ពុជាបានរួមចំណែកជួយដល់សេដ្ឋកិច្ចថៃ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានអនុញ្ញាតឱ្យឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ចូលជួបសំដែងការគួរសម ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចក្រៅប្រទេសលើកដំបូងមកកាន់កម្ពុជា។ សម្តេចតេ ជោ បានអបអរសាទរជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ … Read More

ពាណិជ្ជកម្មឌីជីថល៖ សិក្ខាកាមកម្ពុជា ៣៤ រូបទទួលជោគជ័យលើការសិក្សានៅប្រទេសចិន

ភ្នំពេញ៖ មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា សិក្ខាកាមកម្ពុជាចំនួន ៣៤ រូប ទទួលបានជោគជ័យលើការសិក្សា ស្តីពីពាណិជ្ជកម្មឌីជីថលរយៈពេល ២០ថ្ងៃ នៅទីក្រុងឆុងឈីង ប្រទេសចិន។ សិក្ខាកាមទាំង ៣៤ រូប ក្រោយទទួលបានជោគជ័យនោះ ត្រូវបាន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង លោក HE Ji ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chongqing Creation Vocational College) … Read More