ការយល់ព្រមលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ដោយរដ្ឋសភាបោះឆ្នោត មានឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី
ភ្នំពេញ៖ សមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃនេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣ ជាឧបនាយករដ្ឋមន្រ្តី ១រូប និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ២រូប។ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។ នាសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការ មានការអញ្ជើញចូលរួមពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រួមទាំងសមាជិក-សមាជិការដ្ឋសភាសរុបចំនួន១២០រូប។ … Read More