ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបូកសរុបការងារក្រសួងមហាផ្ទៃ មុនសម្ដេចធិបតី អញ្ជើញបិទសន្និបាត នៅរសៀលនេះ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ មុននឹងប្រារព្ធពិធីបិទសន្និបាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ និងផ្ដល់មតិដឹកនាំចំៗចំពោះការអនុវត្តតួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការងារច្រកទ្វារព្រំដែន កិច្ចសហការខេត្តជាប់ព្រំដែន ការផ្ដល់មេដាយ និងការលើកទឹកចិត្តមន្រ្តី កណីក្មេងទំនើង … Read More

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា ព្រមានបណ្ដេញពីក្របខណ្ឌ ចំពោះនគរបាល ឲ្យកាំភ្លើងទៅអ្នកដទៃខ្ចី

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យពង្រឹង ការគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិដោយបានព្រមានបណ្តេញចេញពីក្របខណ្ឌ ចំពោះមន្រ្តីនគរបាលរូបណា ដែលឲ្យអាវុធ(កាំភ្លើង)ដល់អ្នកដទៃខ្ចី។ ក្នុងពិធីបូកសរុប លទ្ធត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា បានបញ្ជាក់ថា «មកដល់ម៉ោងនេះកងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិន មានការអនុញ្ញាត ឬឲ្យសំបុត្របេសកកម្ម និងអាវុធទៅឲ្យអ្នកដទៃខ្ចី … Read More

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត កាលពីវេលាម៉ោង ១៧:៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ សម្ដេចតេជោ ហ៊ុន សែន ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត វេលាម៉ោង១៧:៤០នាទីល្ងាច កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។ សម្ដេចធិបតីមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋ ព្រះសង្ឃ និងពុទ្ធសាសនិកទាំងអស់ ពិតជាមានសេចក្តីក្រៀមក្រំក្ដុលក្តួល ជាអនេកចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស … Read More

យោធាអាមេរិក ចាប់ផ្តើមហៅរុស្ស៊ី ថាជាសត្រូវ

អាមេរិក៖ កំពុងផ្សព្វផ្សាយសៀវភៅណែនាំ ដែលទើបចេញផ្សាយថ្មីៗ អំពីយោធារុស្ស៊ីនៅលើបណ្តាញសង្គម ថ្មីៗនេះកងទ័ពរបស់សហរដ្ឋអាមេរិក បានដាក់ចាត់ទុកទីក្រុងមូស្គូថាជា «សត្រូវ» ។ នាយកដ្ឋានគ្រប់គ្រងអាវុធរួមគ្នា (CADD) ចេញសៀវភៅណែនាំរបស់យោធាដែលមាន ២៨០ទំព័រថ្មី បានបង្ហាញនិងផ្តល់នូវទិដ្ឋភាពលម្អិតនៃយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រយោធារុស្ស៊ី ហើយព្យាយាមទស្សន៍ទាយពីរបៀប ដែលប្រទេសនេះនឹងដឹកនាំខ្លួនឯង នៅក្នុងជម្លោះនាពេលអនាគតហើយក្នុងនោះCADD បានផ្សព្វផ្សាយសៀវភៅដៃ នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃចន្ទជាមួយនឹងសំណួរថា៖ តើអ្នកស្គាល់សត្រូវរបស់អ្នកទេ?ទៀតផង។ ការផ្តោតជាចម្បងគឺទៅលើ កងកម្លាំងជើងគោករបស់ទីក្រុងមូស្គូ ដែលនឹងត្រូវប្រឈមមុខនឹងកងទ័ពអាមេរិក នៅក្នុងសង្គ្រាមផ្ទាល់ដោយសម្មតិកម្ម។ ឯកសារនេះត្រូវបានគេស្គាល់ថា ATP 7-100.1 ហើយបានចេញផ្សាយកាលពីសប្តាហ៍មុន … Read More

ការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ របស់ក្រសួង-ស្ថាប័ននានា ចំពោះព្រះសពសម្ដេចអគ្គព្រះមហាសង្ឃរាជ ទេព វង្ស

ភ្នំពេញ៖ បណ្ដាក្រសួង-ស្ថាប័ននានា នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានបន្តអញ្ជើញចូលរួមមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជាដែលតម្កល់នៅទីតាំងវត្តឧណ្ណាលោមក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្តមានថ្នាក់ដឹកនាំតាមក្រសួង-ស្ថាប័នជាច្រើន បានដឹកនាំមន្ត្រីក្នុងអង្គភាពរបស់ខ្លួន និងនាំយកនូវកូរោនផ្កា ដើម្បីចូលមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។ ការចូលមកគោរពព្រះវិញ្ញាក្ខន្ធនៅព្រឹកនេះ ចាប់ផ្ដើមដោយវត្តមាន សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីទី វត្តមានក្រសួងព្រះបរមរាជវាំង ព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង … Read More

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបើកសន្និបាត លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី បើកសន្និបាតត្រួតពិនិត្យ លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ។ នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានមានប្រសាសន៍ថា សន្និបាតរបស់ក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ដូចឆ្នាំកន្លងទៅផងដែរ ប៉ុន្តែបន្ថែមនូវរបៀបវារៈចំនួន ២ទៀត គឺ៖ ទី១. ការផ្សព្វផ្សាយដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពី … Read More

សម្ដេចធិបតីមានប្រសាសន៍ សូមអញ្ជើញមកវិនិយោគនៅកម្ពុជានៅឆ្នាំ២០២៤ សូមកុំចាំដល់ ២០៣៤

សម្តេចធិបតីមានប្រសាសន៍ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ី និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបានភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើនក្នុងពិភពលោក ជាពិសេសជាមួយធុរជនជប៉ុន អាម៉េរិក និងចក្រភពអង់គ្លេសជាដើម។ ការភ្ជាប់ទំនាក់ទំនងជាមួយប្រ ទេសនានានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងបង្កើនការវិនិយោគជាមួយគ្នា។ ក្នុងពិធីនោះដែរ សម្ដេចធិបតីក៏បានអំពាវនាវដល់ធុរជនម៉ាឡេស៊ី សូមអញ្ជើញមកបណ្ដាក់ទុននៅ កម្ពុជានៅក្នុងឆ្នាំ២០២៤ នេះតែម្ដង កុំរង់ចាំដល់ឆ្នាំ២០៣៤ នោះអី។ សម្ដេចមហាបវរធិបតីក៏បានអញ្ជើញធុរជនម៉ាឡេស៊ីទាំងអស់ … Read More

សម្ដេចធិបតី អំពាវនាវអ្នកធុរកិច្ចម៉ាឡេស៊ីមកទស្សនកិច្ចផ្ទាល់ និងចាប់ឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្ដាអ្នកធុរកិច្ច និងវិនិយោគិនម៉ាឡេស៊ីអញ្ជើញមកធ្វើទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីបានស្វែងយល់ និងអាចចាប់ឱកាសវិនិយោគនៅប្រទេសកម្ពុជា ខណៈរាជរដ្ឋាភិបាលកម្ពុជាផ្ដល់ឱកាស និងយកចិត្តទុកដាក់ខ្ពស់ចំពោះវិនិយោគិនបរទេស ជាពិសេសលើការអនុគ្រោះពន្ធ និងសម្របសសម្រួលដល់ការរៀបចំឯកសារ លើការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់បណ្ដាវិនិយោគិន និងអ្នកធុរកិច្ចម៉ាឡេស៊ីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ីនារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។ វេទិកាធុរកិច្ចនេះមានការអញ្ជើញចូលរួមពីក្រុមហ៊ុនរបស់ប្រទេសទាំងពីរ និងតំណាងពីស្ថាប័នពាក់ព័ន្ធសរុបជាង ៤០០ … Read More