រាជរដ្ឋាភិបាលថ្មី ព្រឹទ្ធសភាលើកទឹកចិត្តឲ្យបង្កើនសកម្មភាពដោះស្រាយបញ្ហានៅសេសសល់
ភ្នំពេញ៖ រាជរដ្ឋាភិបាលថ្មី ត្រូវបានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តឲ្យបង្កើនសកម្មភាពដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីពន្លឿនសន្ទុះរីកចម្រើនសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ហើយក៏ជឿជាក់ផងដែរ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ។ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីបើកសម័យប្រជុំលើកទី១១ នីតិកាលទី៤ ដើម្បីស្ដាប់របាយការណ៍របស់គណៈកម្មាធិការ អចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី១០ និងលើកទី១១ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី … Read More