ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម

📢ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ០១៨ ស្តីពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លេខៈ ០១៨ សហវ.ស.ណ.ន.អពដ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  Instruction 018 on Procedures for Value Added Tax (VAT) Credit and Return dated 08 Aug 2023

ខណ្ឌទួលគោក មានការឃាត់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់

ភ្នំពេញ ៖ នៅចំណុចក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋានខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទទួលទិញស្លាកលេខរថយន្ត ព្រមទាំងដកហូតស្លាកលេខចំនួន៥គូ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ។ ជនសង្ស័យ ឈ្មោះ នាង ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម ទិញស្លាកលេខរថយន្ត។ ព្រមទាំងដកហូតស្លាកលេខចំនួន៥គូ 2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227 ។ ក្រោយចាប់ខ្លួនបានរួមទាំងវត្ថុតាង … Read More

ការតែងតាំងទីប្រឹក្សា ត្រូវឈរលើគុណធម៌ និងបន្ស៊ីគ្នារវាងអ្នកចាស់ និងអ្នកថ្មី

ភ្នំពេញ៖ ការតែងតាំងមន្ដ្រីតាមបណ្ឌាក្រសួងនានា ត្រូវឈរលើគោលការណ៍គុណធម៌ធិបតេយ្យ និងបន្ស៉ីគ្នារវាង អ្នកចាស់ និងអ្នកថ្មី ដោយគោរពគ្នាតាមឋានានុក្រម បើតាម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ។ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ នាឱកាសអញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ ជាង១ម៉ឺននាក់ នៅក្រុងតាខ្មៅ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់រដ្ឋមន្រ្ដី តាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព … Read More

ការតែងតាំងទីប្រឹក្សា និងជំនួយការ ជាគុណធម៌បក្សប្រជាជន និងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ការតែងតាំងទីប្រឹក្សា និង​ជំនួយការតាមក្រសួងស្ថាប័នរដ្ឋជាច្រើននោះ គឺជាគុណធម៌ របស់គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាការលើកឡើងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។  ការលើកឡើងបែបនេះ ត្រូវបាននាយករដ្ឋមន្រ្តី អះអាងថា ដោយសារតែប៉ុន្មាន ថ្ងៃមកនេះ មានបណ្តាញសារព័ត៌មាន មួយចំនួន ដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល និយាយថា ការតែតាំងទីប្រឹក្សា ក៏ដូចជាជំនួយការ នៅតាមបណ្តា ក្រសួងនានា មានចំនួនច្រើន រហូតដល់រាប់រយនាក់ … Read More

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៤

📢 កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ស្តីពី ការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៤ លេខ: ០២៤/២៣ ក.ប/ស.ជ.ណ.ម.ហ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងតម្លៃប្រេង

📢 នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈតាមស្ថានីយ៍ លេខ ២៨៥៣ ព.ណ អដល ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ

សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត ។ … Read More

ផ្តាំទៅអ្នកចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅអាម៉េរិក ធ្វើម៉េចកុំឲ្យខុសច្បាប់ប្រយ័ត្នគេចាប់

កណ្ដាល៖ នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំទៅជនអគតិមួយក្តាប់តូច ដែលចង់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ច​របស់​លោកទៅអាម៉េរិក នាចុងខែកញ្ញា ឆ្នាំ២០២៣នេះ ធ្វើយ៉ាងកុំឲ្យហួសព្រំដែនកំណត់ប្រយ័ត្ន​អាជ្ញាធរអាម៉េរិកចាប់។ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខៃកញ្ញា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រសហគ្រាស ​ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើង ​នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជា​ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ(UN) លើកទី៧៨ នៅទីក្រុងញូវយ៉ក​សហរដ្ឋ​អាម៉េរិក ហើយដំណើរទេស្សនកិច្ចរបស់លោកនេះ គឺមានពលរដ្ឋខ្មែរអាម៉េរិកមួយចំនួនតូច ប្រកាស​ប៉ុនប៉ង​ធ្វើបាតុកម្មប្រឆាំងនឹងដំណើររបស់លោកផងដែរ។ … Read More

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

ជួយប្រជាជនដែលមានជីវភាពលំបាកជាងគេ គឺជាអាទិភាពរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ១.មានតិចណាស់ ប្រជាជនដែលចាប់អារម្មណ៍ទៅលើពាក្យ«យុទ្ធសាស្ត្រត្រីកោណ» «យុទ្ធសាស្ត្រចតុកោណ» និង ចាប់ពីពេលនេះតទៅ«យុទ្ធសាស្ត្របញ្ចកោណ»ដែលជាផែនទីចង្អុលផ្លូវរបស់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយនាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ ២.ជាសង្ខេប គេអាចនិយាយបានថា សមិទ្ធផលធំៗបច្ចុប្បន្ន(កម្ពុជាអធិបតេយ្យនិងឯករាជ្យ, កម្ពុជាក្នុងសមាហរណកម្មតំបន់និងសកល, សុខសន្តិភាព, ការចាកផុតពីភាពក្រីក្រសម្រាប់ខ្មែររាប់លាននាក់បើប្រៀបធៀបទៅនឹងស្ថានភាពកាលពី២៥ឆ្នាំមុន…) សុទ្ធតែបានមកពីការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ព្រមទាំងការអនុវត្តនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន។ ក្នុងន័យនេះ, យុទ្ធសាស្ត្របញ្ចកោណ គឺជា«គម្ពី»ទី៣ ដែលតាមគោលការណ៍និងតាមទ្រឹស្តី ត្រូវនាំកម្ពុជាទៅកាន់ដំណាក់កាលថ្មី … Read More