សមត្ថកិច្ច​ស្ទាក់ចាប់ ក្រុមស្ទាវបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេសចំនួន១២នាក់

កំពង់ចាម៖ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្រុមក្មេងស្ទាវដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ និង ស៊ីម៉ាំងកែឆ្នៃបំពងសំឡេងខុសលក្ខណបច្ចេកទេស ធ្វើឲ្យប៉ះពាល់សណ្តាប់សង្គម នៅចំណុចការ៉ាស់សាំងមួយកន្លែង ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ត្រូវកម្លាំងអធិការនគរបាលស្រុកជើងព្រៃ ធ្វើការស្ទាក់ឃាត់បានចំនួន១២នាក់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣។

ក្រុមក្មេងស្ទាវទាំងនោះ ត្រូវបានសមត្ថកិច្ចបានឲ្យដឹង មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ វ៉ា លីចេង ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសូជ័យ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1R-2211 កែឆ្នៃស៊ីមាំង)។

២-ឈ្មោះ សេង សូនី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិទី១០ សង្កាត់ផ្សារដេប៉ូ១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ (ម៉ូតូម៉ាកស្កុបពី ស្លាកលេខ ភ្នំពេញ1II-5196 កែឆ្នៃស៊ីមាំង)។

៣-ឈ្មោះ គា ស៊ីយូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិជើងឯក ឃុំជើងឯក ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ម៉ូតូម៉ាកអឹមអ៉ិចឃីង ស្លាកលេខ ភ្នំពេញ1KF-6922 កែឆ្នៃស៊ីមាំង)។

៤-ឈ្មោះ លី ជីខាង ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
(ម៉ូតូម៉ាក អឹមអ៉ិចឃីង ស្លាកលេខ កណ្តាល1AG-3833 កែឆ្នៃស៊ីមាំង)។

៥-ឈ្មោះ លាង ធារ៉ា ភេទប្រុស ២៨ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ម៉ូតូម៉ាកអឹមធី7 ស្លាកលេខ ភ្នំពេញ1IU-5461 កែឆ្នៃស៊ីមាំង)។

៦.ឈ្មោះ សារីន សាលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រែកប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកំពង់ចាម (ម៉ូតូម៉ាកbeat ស្លាកលេខ ភ្នំពេញ1IP-6630 កែឆ្នៃស៊ីមាំង)។

៧.ឈ្មោះ សា រឿនខួច ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខភ្នំពេញ1GC-7818 កែឆ្នៃស៊ីមាំង)។

៨.ឈ្មោះ ឃិន សុខវី ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាក វ៉េវ ស្លាកលេខ សៀមរាប1L-5270 កែឆ្នៃស៊ីមាំង)។

៩.ឈ្មោះ សន សុធី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ ភ្នំពេញ1AA-9918 កែឆ្នៃស៊ីមាំង)។

១០.ឈ្មោះ បឿន ស៊ឺ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ម៉ូតូ០២គ្រឿងម៉ាកBeat ស្លាកលេខ ភ្នំពេញ1HV-1052 និងម៉ាកអ៉ិចសិនធើ ស្លាកលេខ កំពង់ស្ពឺ1I-1812 កែឆ្នៃស៊ីមាំង)។

១១.ឈ្មោះ សូត គីមហៃ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម1X-4400 កែឆ្នៃស៊ីមាំង)។

១២.ឈ្មោះ គន្ធា រស្មី ភេទប្រុសលក់ អាយុ១៣ឆ្នាំ នៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  (ម៉ូតូម៉ាកសង់ ស្លាកលេខ កំពង់ចាម 1BE-9103 កែឆ្នៃស៊ីម៉ាំង។

ក្រោយពីសមត្ថកិច្ចបានធ្វើការសួរនាំ និងត្រួតពិនិត្យទៅលើមធ្យោបាយ(ម៉ូតូ) ព្រមទាំងសម្ភារះជាប់ខ្លួនទៅលើជនទាំង១២នាក់ឃើញថាពុំមានឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើសឡើយ។

 

បន្ថែមលើនេះសមត្ថកិច្ចបានពិនិត្យទឹកម៉ូដរកសារធាតុញៀនលើជនទាំង១២នាក់ ជាលទ្ធផល អវិជ្ជមាន ទាំង១២នាក់។ ផ្អែកតាមបញ្ជារបស់លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សម្រេចឲ្យធ្វើការអប់រំ និងដោះដូរស៊ីមាំងដែលមានខុសលក្ខណបច្ចេកចេញ និងធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះវិញ៕