ករណីរោងចក្រY&W ! ក្រសួងការងារដាក់ចេញដំណោះស្រាយ និងជំហរម៉ឺងម៉ាត់ ឲ្យកម្មករភាគច្រើនលើសលុបពេញចិត្ត និងឯកភាព
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រត់ចោលកម្មករ។ ក្រសួងបានអះអាងថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ពីការរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រផ្ទាល់រួចមក វិធានការចំនួន៦នឹងត្រូវដាក់ចេញដែលរួមមាន៖ ទី១-សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ … Read More