សម្តេចធិបតីថ្លែងសារសំខាន់ៗ ក្នុងឱកាសសម្ពោធឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ៥ និងបើកការដ្ឋានសាងសង់បន្តពីសិរីសោភ័ណ-ប៉ោយប៉ែត

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។   សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងសារសំខាន់ៗ ដែលមានដូចខាងក្រោម៖ -សម្ដេចធិបតី ហ៊ុន … Read More

សម្ពោធឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ៥ព្រែកក្តាម-បាត់ដំបង និងបើកការដ្ឋានសាងសង់បន្តពីសិរីសោភ័ណ-ប៉ោយប៉ែត

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ” ។

សម្តេចធិបតីមានប្រសាសន៍ថា មិនខ្វះទេក្រុមចង់បំផ្លាញប្រទេស ប៉ុន្តែសំខាន់នៅលើពលរដ្ឋយើងទេដែលវិនិច្ឆ័យដោយត្រឹមត្រូវ

ភ្នំពេញ ៖  សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាមានប្រសាសន៍ថា សព្វថ្ងៃនេះមិនខ្វះទេ គឺនៅតែមានក្រុមដែលចង់បំផ្លាញប្រទេសជាតិដ៏រីកចម្រើន ប៉ុន្តែទោះជាយ៉ាងណា សម្តេចថា សំខាន់គឺស្ថិតនៅលើប្រជាពលរដ្ឋយើងទេ ដែលមានការយល់ដឹងនិងវិនិច្ឆ័យដោយត្រឹមត្រូវ ។ សម្តេចធិបតី បានថ្លែងបែបនេះ ខណៈបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត មកពីបណ្តារោងចក្រ សហគ្រាសចំនួន១៣ ជាង១ម៉ឺន៨ពាន់នាក់ ដែលមានមូលដ្ឋាន ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១វិច្ឆិកានេះ ។ សម្តេចធិបតីបានលើកឡើងថា៖ រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកដល់បច្ចុប្បន្នបាន​នឹង​កំពុងប្រឹងប្រែងខ្លាំងណាស់​ដើម្បីសេចក្តីសុខ និងការអភិវឌ្ឍប្រទេសជាតិ … Read More

អន្តរក្រសួង៖ ការផ្តល់សេវាសាធារណៈសម្រាប់ការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឹណិត ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣

ប្រកាស របស់ អន្តរក្រសួង លេខ៖ ៣៣២  សហវ.ប្រកអទច ស្តីពី ការផ្តល់សេវាសាធារណៈសម្រាប់ការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឹណិត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ Prakas 332 on Provision of Public Services for National Domain Use dated 06 Jun 2023 

ការគាំទ្រឱ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ដែលនៅក្បែរោងចក្រ ពីម្ចាស់រោងចក្រ សហគ្រាស ដើម្បីឱ្យបងប្អូនកម្មករនិយោជិតអាចយកទារក ឬកូនទៅផ្ញើ

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា «យោងតាមការពិភាក្សាកន្លងទៅនេះ ម្ចាស់រោងចក្រ សហគ្រាស បានគាំទ្រឱ្យមានទារកដ្ឋាន និងមត្តេយ្យសហគមន៍ ដែលនៅក្បែរោងចក្រ ដើម្បីឱ្យបងប្អូនកម្មករនិយោជិតរបស់យើង ដែលមានកូនតូច ពិសេស រយៈពេល ៣ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនរបស់ខ្លួនទៅផ្ញើនៅទារកដ្ឋានសហគមន៍ ឬ មត្តេយ្យសហគមន៍ ដែលបច្ចុប្បន្ននេះ ទោះបីជាមិនមានទារកដ្ឋានសហគមន៍ ឬមត្តេយ្យសហគមន៍ ក៏រោងចក្រសហគ្រាសត្រូវមានកាតព្វកិច្ចបង្កើត ឱ្យមានបន្ទប់ដើម្បីបំបៅដោះកូន ដែលមានអ្នកថែទាំ … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី អស់សំណើចចំពោះអ្នកខ្លះអង្គុយតែក្នុងបន្ទប់ និងអានសៀវភៅសោះ មកតាំងខ្លួនឯងជាអ្នកជំនាញ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបលក្ខណៈផ្លែផ្កា ដល់មនុស្សមួយក្តាប់តូចថា ដេកនៅតែក្នុងបន្ទប់ និងអានសៀវភៅសោះមកតាំងខ្លួនឯងជាអ្នកជំនាញ ហើយបានរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ថា ក្នុងរយៈពេលបីខែមកនេះ ពុំបានធ្វើអ្វីចេញជាលទ្ធផលទាល់តែសោះ ខណៈរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយមួយចំនួនសម្រាប់ប្រជាជន និងប្រទេសជាតិក៏ពួកទាំងនោះ និយាយថាមិនល្អដែរ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិត២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា … Read More

សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបនៅខណ្ឌកំបូល ជាមួយ បងប្អូនកម្មករនិយោជិតជាង ១៨ ០០០នាក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ រោងចក្រសហគ្រាសទាំង ១៣នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ១០ រោងចក្រដេរស្បែកជើង ចំនួន២ និងរោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប១ ។  

សម្ដេចតេជោ ផ្តល់អនុសាសន៍ដល់អ្នកនិពន្ធថា បើសរសេរពីប្រវត្តិសាស្រ្ត ត្រូវយល់ឱ្យច្បាស់ពីប្រវត្តិសាស្រ្ត

ភ្នំពេញ៖  ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់នូវអនុសាសន៍ណែនាំដល់ សមាគមនអ្នកនិពន្ធខ្មែរ ក៏ដូចជាអ្នកនិពន្ធផ្សេងទៀតថា បើសរសេរពីប្រវត្តិសាស្រ្ត អ្នកនិពន្ធត្រូវយល់ឲ្យច្បាស់ពីប្រវត្តិសាស្រ្ត ស្រាវជ្រាវប្រវត្តិសាស្រ្តឲ្យបានច្បាស់លាស់ កុំយកគំនិតផ្ទាល់ខ្លួនទៅបញ្ចេញ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាស អនុញ្ញាតឲ្យឯកឧត្តម ជ័យ ចាប និងប្រតិភូនៃសមាគមអ្នកនិពន្ធខ្មែរ ចំនួន ១០ រូប ចូលជួបសម្ដែងការគួរសមនៅវិមាន ៧មករា … Read More

ACU ៖ កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤

សេចក្តីជូនដំណឹង របស់ អង្គភាពប្រឆាំងអំពើពុករលួយ លេខ៖ ០១៤/២៣ ស.ជ.ណ.អបព ស្តីពី កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០២៤ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖