សម្តេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋចេញព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងស្រុកមានទំហំច្រើន
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យតេជោកោះធំ កាលពីព្រឹកថ្ងៃទី១៣មីនានេះ បានមានប្រសាសន៍ថា វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា យើងសព្វថ្ងៃរីកចម្រើនគួរជាទីមោទនៈ បើទោះបីជាមានពលរដ្ឋខ្លះបានចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែការចេញទៅរកការព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងប្រទេសគឺមានទំហំច្រើនណាស់។ សម្ដេចធិបតី បានគូសបញ្ជាក់ថា អ៊ីចឹងហើយបានជា សមិទ្ធផល យើងនៅថ្ងៃនេះគឺសំខាន់ណាស់ ដែលមិនមែនគ្រាន់តែជាអគារទំនើប ដែលមានលទ្ធភាពអាចជួយដល់ពលរដ្ឋចំនួន៦០ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ទេ ប៉ុន្តែ ជានិមិត្តរូបក្នុងការដើរទៅមុខនិងជាចលករនៅក្នុងការជំរុញសេដ្ឋកិច្ច ការចាប់ផ្ដើមជម្រុញសុខភាពរបស់ពលរដ្ឋឲ្យរឹងមាំនិងមានសុភមង្គល ហើយសម្ដេចក៏បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាល។ សម្ដេចធិបតី បានគូសបញ្ជាក់ថា បើទោះបីជានៅមានការឆកល្វែង ប៉ុន្តែ … Read More