កម្ពុជាប្តេជ្ញា លើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ពីប្រទេសមួយទៅប្រទេសមួយដើម្បីមិត្តភាព និងសន្តិភាព
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាខិតខំលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ពីប្រទេសមួយទៅកាន់ប្រទេសមួយ ដើម្បីជាស្ពានតភ្ជាប់ក្នុងការគោរពគ្នាទៅវិញទៅមក ហើយក៏ដើម្បីបង្កើនសាមគ្គីភាព មិត្តភាព និងសន្តិភាពផងដែរ។ តាមរយៈសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ៣មីនាលើកទី២៦ ឆ្នាំ២០២៤នេះ ស្របតាមទិស ស្លោក«កម្ពុជា ព្រះរាជាណាចក្រវប្បធម៌» សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា«រាជរដ្ឋាភិបាលប្តេជ្ញាលើកស្ទួយកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពានភ្ជាប់ទំនាក់ ទំនងពីសង្គមមួយទៅសង្គមមួយ ពីប្រជាជាតិមួយទៅប្រជាជាតិមួយ និងពីប្រទេសមួយទៅកាន់ប្រទេស មួយ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក … Read More