សម្តេចធិបតី ហ៊ុន ម៉ាណែត ពលរដ្ឋចេញព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងស្រុកមានទំហំច្រើន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវមន្ទីរពេទ្យតេជោកោះធំ កាលពីព្រឹកថ្ងៃទី១៣មីនានេះ បានមានប្រសាសន៍ថា វិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា យើងសព្វថ្ងៃរីកចម្រើនគួរជាទីមោទនៈ បើទោះបីជាមានពលរដ្ឋខ្លះបានចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេសក៏ដោយ ប៉ុន្តែការចេញទៅរកការព្យាបាលនៅក្រៅប្រទេសមានតិចទេ តែការព្យាបាលនៅក្នុងប្រទេសគឺមានទំហំច្រើនណាស់។ សម្ដេចធិបតី បានគូសបញ្ជាក់ថា អ៊ីចឹងហើយបានជា សមិទ្ធផល យើងនៅថ្ងៃនេះគឺសំខាន់ណាស់ ដែលមិនមែនគ្រាន់តែជាអគារទំនើប ដែលមានលទ្ធភាពអាចជួយដល់ពលរដ្ឋចំនួន៦០ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ទេ ប៉ុន្តែ ជានិមិត្តរូបក្នុងការដើរទៅមុខនិងជាចលករនៅក្នុងការជំរុញសេដ្ឋកិច្ច ការចាប់ផ្ដើមជម្រុញសុខភាពរបស់ពលរដ្ឋឲ្យរឹងមាំនិងមានសុភមង្គល ហើយសម្ដេចក៏បានបង្ហាញនូវមោទនភាពចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាល។ សម្ដេចធិបតី បានគូសបញ្ជាក់ថា បើទោះបីជានៅមានការឆកល្វែង ប៉ុន្តែ … Read More

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវពង្រឹងក្រមសីលធម៌ និងសមត្ថភាពរបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ និងណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងផ្ដល់សេវាល្អទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពនានា នៅទូទាំងប្រទេស។ ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី «ពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ» នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ ក្នុងឱកាសនោះសម្ដេចធិបតី បានមានប្រសាសន៍កោតសរសើរចំពោះវឌ្ឍនភាពការងាររបស់ក្រសួងសុខាភិបាល ដែលបានខិតខំក្នុងការបំពេញការងារព្យាបាលជំងឺដល់ពលរដ្ឋ។ សម្ដេច មានប្រសាសន៍ថា សមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល សម្រេចបានក្នុងការ … Read More

និយ័តករគណនេយ្យ និងសវនកម្ម៖ ការជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម

📢 សេចក្តីជូនដំណឹងរបស់ និយ័តករគណនេយ្យ និងសវនកម្ម លេខ៖ ០១៥/២៤ នគស.សជណ ស្តីពី ការជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖

ករណីរោងចក្រY&W ! ក្រសួងការងារដាក់ចេញដំណោះស្រាយ និងជំហរម៉ឺងម៉ាត់ ឲ្យកម្មករភាគច្រើនលើសលុបពេញចិត្ត និងឯកភាព

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងបង្ហាញពីដំណោះស្រាយ និងជំហររបស់ក្រសួងក្នុងការដោះស្រាយករណីថៅកែក្រុមហ៊ុនវ៉ាយ & ដាប់បលយូ ហ្គាមេន (Y & W GARMENT CO., LTD.) រត់ចោលកម្មករ។ ក្រសួងបានអះអាងថា បន្ទាប់ពីបានផ្ទៀងផ្ទាត់ពីការរត់ចោលរោងចក្រ និងប្រចាំការដោះស្រាយជូនកម្មករនៅរោងចក្រផ្ទាល់រួចមក វិធានការចំនួន៦នឹងត្រូវដាក់ចេញដែលរួមមាន៖ ទី១-សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែអាចទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ … Read More

មកស្វែងយល់ពី ផ្លាកលេខរថយន្ត ទាំងអស់គ្នាបងប្អូន

°°°°° ផ្លាកលេខ រដ្ឋ លេខកូដ សំគាល់ស្ថាប័នឬអង្គភាព°°°° —-#សែទុកគ្រាន់ជាចំណេះដឹងទូទៅទុកមើលលេងៗពេលទំនេរ រដ្ឋ-01 ព្រឹទ្ធសភា រដ្ឋ-02 រដ្ឋសភា រដ្ឋ-03 រាជរដ្ឋាភិបាល រដ្ឋ-04 ក្រុមប្រឹក្សាធម្មនុញ្ញ រដ្ឋ-05 ទីស្តីការគណរដ្ឋមន្រ្តី រដ្ឋ-06 ក្រសួងការពារជាតិ រដ្ឋ-07 ក្រសួងមហាផ្ទៃ រដ្ឋ-08 ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋ-09 ក្រសួងការបរទេស និងសហប្រតិបត្តិការ រដ្ឋ-10 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋ-11 … Read More

វេទិការដ្ឋាភិបាលឌីជីថល អនុស្សរណៈយោគយល់គ្នាចំនួន៤ ត្រូវបានចុះហត្ថលេខា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏បានអញ្ជើញជាអធិបតីភាពក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ … Read More

សម្ដេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់ រាជរដ្ឋាភិបាល គឺដើម្បីចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ នាឱកាសអញ្ជើញជាអធិបតី ពិធីបើក«វេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗក្នុងវិស័យឌីជីថល … Read More

កម្ពុជា បានជំរុញនឹងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន រៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា នាពេលនេះថា ប្រទេសកម្ពុជាបាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាងណាជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពីមួយទ្រីលានដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាអន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ការលើកកម្ពស់ចិរភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕

ក្រុមគ្រួសារសម្តេចតេជោ ប្រារព្ធពិធីបុណ្យពុទ្ធាភិសេក និងឆ្លងចេតីយ៍របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក

ភ្នំពេញ៖ ចេតីយ៍របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក មាតាបិតារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានសម្រួលនិងជួសជុលជាថ្មី ត្រូវបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងឆ្លងទៅតាមបែបព្រះពុទ្ធសាសនា កាលពីថ្ងៃទី១០ ខែមីនា។ ពិធីបុណ្យនេះបានធ្វើឡើង ដោយមានការអញ្ជើញចូលរួម ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឯកឧត្តម ហ៊ុន … Read More