ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»

ព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជូននាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជា «សម្តេចមហាបវរធិបតី»

កិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅចូលរួមនៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមហ្សង់ ហ្រ្វង់ស័រ តាន់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន សប្តាហ៍ក្រោយនេះ។ ឯកឧត្តម បានបញ្ជាក់ថា ថ្ងៃចន្ទទី០៤ ខែកញ្ញាសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ … Read More

គ្រោះថ្នាក់ចរាចរណ៍ពេលវិលត្រឡប់ទៅលំនៅដ្ឋានវិញនៅស្រុកសាមគ្គីមុនីជ័យ កម្មករ កម្មារិនី ប្រមាណ៥១នាក់ បានរងរបួស

កំពង់ស្ពឺ៖ កម្មារិនីចំនួន៦៣នាក់ យ៉ាងហោចណាស់៥១នាក់ បានរងរបួសធ្ងន់ស្រាលក្រោយជិះរថយន្តវិលត្រឡប់ទៅលំនៅដ្ឋានវិញ ហើយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នា។ កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី១ខែកញ្ញាឆ្នាំ២០២៣ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវក្រាលកៅស៊ូ  ត្រង់ចំណុចភូមិអន្លុងចំណារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ មុនកើតហេតុមានរថយន្ដមួយគ្រឿងម៉ាក HYUNDAI ពណ៌ស  ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1479 បើកបរដោយឈ្មោះ ណែម រ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ បើតាមនគរបាលមូលដ្ឋាន បានឱ្យដឹង។ ឃើញថា … Read More

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម

📢ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំលេខ០១៨ ស្តីពីនីតិវិធីនៃការស្នើសុំឥណទាន និងការស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លេខៈ ០១៨ សហវ.ស.ណ.ន.អពដ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖  Instruction 018 on Procedures for Value Added Tax (VAT) Credit and Return dated 08 Aug 2023

ខណ្ឌទួលគោក មានការឃាត់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់

ភ្នំពេញ ៖ នៅចំណុចក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋានខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីទទួលទិញស្លាកលេខរថយន្ត ព្រមទាំងដកហូតស្លាកលេខចំនួន៥គូ កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ។ ជនសង្ស័យ ឈ្មោះ នាង ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ជាប់ពាក់ព័ន្ធករណីទទួលផលចោរកម្ម ទិញស្លាកលេខរថយន្ត។ ព្រមទាំងដកហូតស្លាកលេខចំនួន៥គូ 2BP-5516, 2BT-8301, 2BT-3234, 2BH-7667 និង2BS-2227 ។ ក្រោយចាប់ខ្លួនបានរួមទាំងវត្ថុតាង … Read More

ការតែងតាំងទីប្រឹក្សា ត្រូវឈរលើគុណធម៌ និងបន្ស៊ីគ្នារវាងអ្នកចាស់ និងអ្នកថ្មី

ភ្នំពេញ៖ ការតែងតាំងមន្ដ្រីតាមបណ្ឌាក្រសួងនានា ត្រូវឈរលើគោលការណ៍គុណធម៌ធិបតេយ្យ និងបន្ស៉ីគ្នារវាង អ្នកចាស់ និងអ្នកថ្មី ដោយគោរពគ្នាតាមឋានានុក្រម បើតាម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ។ កាលពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ នាឱកាសអញ្ជើញចុះជួប សំណេះសំណាលជាមួយកម្មករ ជាង១ម៉ឺននាក់ នៅក្រុងតាខ្មៅ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានក្រើនរំលឹកដល់រដ្ឋមន្រ្ដី តាមបណ្ដាក្រសួងស្ថាប័ន ជាពិសេសក្រសួងស្ថាប័នថ្មី ដែលត្រូវរៀបចំមន្រ្ដី ត្រូវពង្រឹងគោលបំណងនៃប្រសិទ្ធភាពស្ថាប័ន គឺរក្សាប្រសិទ្ធភាព … Read More

ការតែងតាំងទីប្រឹក្សា និងជំនួយការ ជាគុណធម៌បក្សប្រជាជន និងរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ការតែងតាំងទីប្រឹក្សា និង​ជំនួយការតាមក្រសួងស្ថាប័នរដ្ឋជាច្រើននោះ គឺជាគុណធម៌ របស់គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាការលើកឡើងរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ។  ការលើកឡើងបែបនេះ ត្រូវបាននាយករដ្ឋមន្រ្តី អះអាងថា ដោយសារតែប៉ុន្មាន ថ្ងៃមកនេះ មានបណ្តាញសារព័ត៌មាន មួយចំនួន ដែលមាននិន្នាការ ប្រឆាំងរាជរដ្ឋាភិបាល និយាយថា ការតែតាំងទីប្រឹក្សា ក៏ដូចជាជំនួយការ នៅតាមបណ្តា ក្រសួងនានា មានចំនួនច្រើន រហូតដល់រាប់រយនាក់ … Read More

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៤

📢 កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សេចក្តីជូនដំណឹង ស្តីពី ការស្នើសុំការអនុញ្ញាតឱ្យប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ២០២៤ លេខ: ០២៤/២៣ ក.ប/ស.ជ.ណ.ម.ហ ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖ 

ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងតម្លៃប្រេង

📢 នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយប្រេងឥន្ទនៈតាមស្ថានីយ៍ លេខ ២៨៥៣ ព.ណ អដល ។ សូមចូលអានអត្ថបទទាំងស្រុងដូចខាងក្រោម៖