កិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅចូលរួមនៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមហ្សង់ ហ្រ្វង់ស័រ តាន់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបង្ហាញមុខជាលើកទីមួយបង្អស់លើឆាកអន្តរជាតិ ក្នុងនាមជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន សប្តាហ៍ក្រោយនេះ។ ឯកឧត្តម បានបញ្ជាក់ថា ថ្ងៃចន្ទទី០៤ ខែកញ្ញាសប្តាហ៍ក្រោយ នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងជំនួបកំពូលអាស៊ាន, ជំនួបកំពូលអាស៊ានបូក និង ជំនួបកំពូលអាស៊ីបូព៌ា។ … Read More