លោក Musk ផ្តល់ការរកប្រាក់កម្រៃពីព័ត៌មានប្រឌិត ក្នុងសម័យសង្រ្គាម លើបណ្ដាញសង្គម X

អ្នកស្រាវជ្រាវ៖ កំពុងរកបានប្រាក់កម្រៃពីព័ត៌មានមិនពិត អំពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា សម្រាប់បណ្ដាបុគ្គលមានឥទ្ធិពលនៅលើបណ្ដាញសង្គម X ដោយទាញយកប្រយោជន៍ពីគោលនយោបាយដ៏ចម្រូងចម្រាសរបស់វេទិកា ដែលអ្នកស្រាវជ្រាវនិយាយថា ផ្តល់អាទិភាពដល់ជម្លោះជាងភាពត្រឹមត្រូវ។ គិតចាប់តាំងពីលោក Elon Musk ទិញយកបណ្ដាញសង្គម X (ពីមុនជា Twitter) ក្នុងសភាពច្របូកច្របល់ កាលពីឆ្នាំ២០២២ បណ្ដាញសង្គមនេះបានទាញយកមកវិញនូវគណនីរាប់ពាន់ ដែលធ្លាប់ត្រូវបានហាមឃាត់ ហើយបានដាក់ចេញនូវប្រព័ន្ធផ្ទៀងផ្ទាត់បង់ប្រាក់ដែលអ្នករិះគន់និយាយថា បានជំរុញដល់អ្នកទ្រឹស្តីនិយមសមគំនិតទុច្ចរិត។ បណ្ដាញសង្គម X ក៏បានដាក់ចេញនូវកម្មវិធីបែងចែកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម សម្រាប់អ្នកប្រើប្រាស់ដែលត្រូវបានផ្ទៀងផ្ទាត់ ដោយម្ចាស់គណនីទាំងនោះជារឿយៗផ្សព្វផ្សាយនូវព័ត៌មានស្អប់ខ្ពើម និងមិនត្រឹមត្រូវ ដើម្បីរកប្រាក់ចំណេញពីវេទិកានេះ។ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលប្រឆាំងការស្អប់ឌីជីថល (CCDH) … Read More

ការរឹបអូសទ្រព្យសម្បត្តិ បង្កក ៣០០ ពាន់លានដុល្លារ ជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ី IMF ចេញការព្រមានហើយ

បរទេស៖ លោកស្រី Gita Gopinath អគ្គនាយករងទីមួយរបស់មូលនិធិរូបិយបណ្ណអន្តរជាតិ ឬ IMF បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Foreign Policy ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា រាល់ជំហានឆ្ពោះទៅរកការរឹបអូសយកទុនបំរុងដែលបង្កករបស់រុស្ស៊ី គួរតែត្រូវបានគាំទ្រដោយ “ការគាំទ្រផ្នែកច្បាប់គ្រប់គ្រាន់” ។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានរារាំងទ្រព្យសម្បត្តិប្រមាណ ៣០០ ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្នុងចំណោមនោះ ទឹកប្រាក់ចំនួន ១៩៦,៦ ពាន់លានអឺរ៉ូ (២១១ … Read More

ទាហានរដ្ឋាភិបាល សម្លាប់រង្គាលលើប្រជាជនអេត្យូពី នៅក្នុងផ្ទះរបស់ពួកគេ

នៅតំបន់Amhara៖ យ៉ាងហោចណាស់ជនស៊ីវិល ៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយឆ្មក់ពីផ្ទះមួយទៅផ្ទះមួយ ដោយទាហានអេត្យូពី កាលពីខែមុន នៅក្នុងទីក្រុងមីរ៉ាវី (Merawi) ភាគខាងជើង នេះបើតាមការលើកឡើងពីក្រុមឃ្លាំមើលសិទ្ធិមនុស្សរបស់ប្រទេសនេះ ។ សាក្សីបានប្រាប់សារព័ត៌មាន BBCថា ស្ត្រីមានផ្ទៃពោះម្នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេបាញ់ទាំងនោះផងដែរ។ ក្រោយមក ស្ត្រីនោះ បានស្លាប់នៅក្នុងមន្ទីរពេទ្យ នេះបើយោងតាមក្រុមគ្រូពេទ្យបឋម។ រដ្ឋាភិបាលអេត្យូពី មិនបានធ្វើអត្ថាធិប្បាយអំពីការសម្លាប់នេះទេ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ។ នេះគឺជាដំណាក់កាលដ៏អាក្រក់បំផុតមួយនៃអំពើហិង្សា នៅក្នុងតំបន់អាមហារ៉ា ( Amhara) ចាប់តាំងពីខែសីហា ឆ្នាំមុន … Read More

រុស្ស៊ីដាក់លើបញ្ជីចង់បានរបស់ខ្លួន លើនាយករដ្ឋមន្រ្តីអេស្តូនី និងរដ្ឋមន្រ្តី ២នាក់ទៀតនៅតំបន់បាល់ទិក

រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas ត្រូវបានដាក់នៅលើបញ្ជីចង់បាន សម្រាប់ទង្វើអរិភាពប្រឆាំងនឹងរុស្ស៊ី និងការប្រមាថដល់ស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ។ នគរបាលរុស្ស៊ី បានដាក់នាយករដ្ឋមន្រ្តីអេស្តីនីលោកស្រី Kaja Kallas រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Taimar Peterkop និងរដ្ឋមន្រ្តីក្រសួងវប្បធម៌លីទុយអានីលោក Simonas Kairys នៅលើបញ្ជីចង់បានរបស់ខ្លួន នេះបើយោងតាមទិន្នន័យក្រសួងមហាផ្ទៃរុស្ស៊ី បានឲ្យដឹង។ លោក Peskov និយាយថា … Read More

រូបនិម្មិតសត្វនាគ ចេញពីហ្វូងយានដ្រូន បញ្ចេញពន្លឺពេញមេឃដើម្បីប្រារព្ធពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន

ចិន៖ រូបនិម្មិតនាគយក្សក្នុងក្រុងណាន់នីង និងក្រុងឆឹងទូ ចេញពីយានដ្រូនជាច្រើនគ្រឿង ដើម្បីស្វាគមន៍បុណ្យនិទាឃរដូវឬបុណ្យចូលឆ្នាំចិន។ ក្រុងឆឹងទូនៃខេត្ដស៊ីឈ័ន ស្ថិតនៅភាគខាងលិចប្រទេសចិន មានការបង្ហាញគួរឲ្យចាប់អារម្មណ៍មួយ ដែលមានការប្រមូលផ្ដុំទៅដោយយានដ្រូនរាប់ពាន់គ្រឿងបានធ្វើឲ្យអ្នកទស្សនារាប់ម៉ឺននាក់ ជក់ចិត្ដនៅតាមលំនៅឋានរបស់ពួកគេ និងពីទីឆ្ងាយដោយមានការបង្កើតអោយមាននូវរបស់គំរូស្មុគស្មាញជាច្រើន ក្នុងនោះរួមមាន សត្វនាគ បក្សី ហើយសត្វខ្លាឃ្មុំផេនដាយក្ស ដើម្បីផ្ដល់នូវការជក់ចិត្ដ ហើយនិងបទពិសោធន៍ដែលគួអោយចាប់អារម្មណ៍សម្រាប់អ្នកទស្សនាគ្រប់រូប។ ក្នុងទីក្រុងណាន់នីងនៃតំបន់ស្វ័យយ័ត ហ្គ័ងស៊ី ជ័ង (Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន ផ្ទៃមេឃត្រូវបានបំភ្លឺដោយយានដ្រូន២០០០គ្រឿង ដែលកំពុងបង្កើតជាសត្វនាគធំមួយ នៅចំថ្ងៃចូលឆ្នាំថ្មីឆ្នាំរោង ត្រូវនឹងថ្ងៃសុក្រ ដែលជាថ្ងៃចូលឆ្នាំចិន។ ការប្រារព្ធពិធីដ៏ពិសេសនេះ បានញ៉ាំងជាថ្មីរបស់ជនជាតិចិននេះ … Read More

នៅមុនការហែក្បួនបានគ្រោងទុក សេណេហ្គាល់ផ្អាកការចូលប្រើអ៊ីនធឺណិត ជុំវិញការពន្យារពេលបោះឆ្នោត

សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ ក្រសួងទូរគមនាគមន៍ បានប្រាប់ប្រតិបត្តិករទូរស័ព្ទចល័តឲ្យផ្អាកការចូលប្រើអ៊ីនធឺណិត កាលពីថ្ងៃម្សិលមិញនេះ មុនពេលមានការដើរក្បួនដោយស្ងប់ស្ងាត់ៗ ដែលបានគ្រោងទុកដោយក្រុមសកម្មជន ខណៈដែលការដើរដង្ហែ ក្នុងគោលបំណងប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី ភ្លាមៗនោះ មិនទទួលបានការអនុញ្ញាតពីអាជ្ញាធរទេ។ ត្រឹមតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ចេញនូវសេចក្តីប្រកាស ដែលគ្រោងទុកនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលនឹងត្រូវបានពន្យារពេលនោះ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកតវ៉ា និងនគរបាល កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យយុវជន ៣នាក់ ស្លាប់ និងការចាប់ខ្លួនជាច្រើននាក់។ សភាបានបោះឆ្នោតរៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ ខែធ្នូ។ សមាជិកគណបក្សប្រឆាំង បានជំរុញឲ្យមានការព្រួយបារម្ភចេញពីការពន្យារពេលនេះ ខណៈដែលការសម្រេចនោះបានបន្លាយអាណត្តិរបស់ប្រធានាធិបតីលោក … Read More

Hot News ត្រូវដោះលែងហើយ! អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន

ថៃ: លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃនឹងត្រូវដោះលែង នៅក្នុងសប្តាហ៍នេះហើយ នេះបើតាមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក ថាវី សាដសុង ប្រាប់អ្នកកាសែត នាថ្ងៃអង្គារនេះ។ AFP រាយការណ៍ថា លោកថាក់ស៊ីន ស្ថិតក្នុងចំណោមអ្នកទោសជាង៩០០នាក់ នឹងត្រូវដោះលែង ដោយសារស្ថានភាពវ័យលើស៧០ឆ្នាំ និងបញ្ហាសុខភាព៕

យន្តហោះគ្មានមនុស្សបើក រុស្ស៊ីអភិវឌ្ឍន៍បច្ចេកវិទ្យាចុងក្រោយ ដើម្បីចាប់ឧបករណ៍យោធាណាតូ ក្នុងតំបន់ពិសេស

រុស្ស៊ី៖ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ទទួលបានការរចនាប្រភេទផ្សេងៗនៃយន្តហោះគ្មានមនុស្សបើក ដែលកំពុងបម្រើការយ៉ាងសកម្ម សម្រាប់គោលបំណងជាច្រើន រួមទាំងការឃ្លាំមើល និងការវាយប្រហារយ៉ាងជាក់លាក់។ ក្រុមហ៊ុនរុស្ស៊ី Hardberry-Rusfactor បានបង្កើតបណ្តាញពហុបំណង សម្រាប់យន្តហោះគ្មានមនុស្សបើកគ្រប់ប្រភេទ (UAVs) នឹងអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកទាំងនោះ កំណត់អត្តសញ្ញាណវត្ថុយោធាអ៊ុយក្រែន នៅក្នុងតំបន់ប្រតិបត្តិការពិសេសបាន នេះបើតាមអគ្គនាយក គឺលោក Alexey German បានប្រាប់ Sputnik ហើយសារព័ត៌មាន Sputnik ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោក Alexey German … Read More

មិនអាចទាយទុកមុនបាន! ការបោះឆ្នោតសកល ពលរដ្ឋឥណ្ឌូណេស៊ី រាប់ថយក្រោយ

ឥណ្ឌូនេស៊ី៖ អ្នកក្រុងចាកាតារបស់ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញបាននិយាយថា ពួកគេកំពុងទន្ទឹងរង់ចាំថ្ងៃបោះឆ្នោតប្រធានាធិបតី និងសភា ត្រឹមតែពីរថ្ងៃ មុនពេលម្ចាស់ឆ្នោតទៅបោះឆ្នោតទូទាំងប្រទេស។ នៅថ្ងៃពុធ ទី១៤កុម្ភៈ ការបោះឆ្នោតនឹងប្រព្រឹត្តទៅ គឺជាការប្រកួតប្រជែងដ៏តឹងតែងរវាងឧត្តមសេនីយចូលនិវត្តន៍ និងបេក្ខជនលេចធ្លោរដែលបានចូលរួមប្រកួត៣លើក លោកប្រាបូវ៉ូ ស៊ូបៀនតូ ( Prabowo Subianto) អតីតអភិបាលក្រុងចាកាតា លោក អានីស បាស្វេដាន (Anies Baswedan) និងអភិបាលខេត្តជ្វាកណ្ដាល(Central Java) លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo)។ លោក … Read More