រុស្ស៊ីដាក់លើបញ្ជីចង់បានរបស់ខ្លួន លើនាយករដ្ឋមន្រ្តីអេស្តូនី និងរដ្ឋមន្រ្តី ២នាក់ទៀតនៅតំបន់បាល់ទិក
រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង និយាយកាលពីថ្ងៃអង្គារថា នាយករដ្ឋមន្រ្តីអេស្តូនី លោកស្រី Kaja Kallas ត្រូវបានដាក់នៅលើបញ្ជីចង់បាន សម្រាប់ទង្វើអរិភាពប្រឆាំងនឹងរុស្ស៊ី និងការប្រមាថដល់ស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ។
នគរបាលរុស្ស៊ី បានដាក់នាយករដ្ឋមន្រ្តីអេស្តីនីលោកស្រី Kaja Kallas រដ្ឋមន្រ្តីការបរទេសអេស្តូនីលោក Taimar Peterkop និងរដ្ឋមន្រ្តីក្រសួងវប្បធម៌លីទុយអានីលោក Simonas Kairys នៅលើបញ្ជីចង់បានរបស់ខ្លួន នេះបើយោងតាមទិន្នន័យក្រសួងមហាផ្ទៃរុស្ស៊ី បានឲ្យដឹង។
លោក Peskov និយាយថា ពួកគេស្ថិតនៅលើបញ្ជីចង់បាន ដោយសារតែអ្នកទាំងនេះ គឺជាមនុស្សទទួលខុសត្រូវលើការសម្រេចចិត្តដែលប្រមាថស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត ។ អ្នកទាំងនោះ គឺជាមនុស្សដែលចាត់វិធានការអរិភាពប្រឆាំងនឹងស្តូបអនុស្សាវរីយ៍ប្រវត្តិសាស្រ្ត និងប្រទេសរបស់ពួកយើង ។
ដោយឡែក ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រាយការណ៍ថា ពួកគេត្រូវបានរងការចោទប្រកាន់ពីបទបំផ្លាញស្តូបអនុស្សាវរីយ៍រំឭកដល់ទាហានសូវៀត៕