នៅមុនការហែក្បួនបានគ្រោងទុក សេណេហ្គាល់ផ្អាកការចូលប្រើអ៊ីនធឺណិត ជុំវិញការពន្យារពេលបោះឆ្នោត
សេណេហ្គាល់៖ ប្រទេសសេណេហ្គាល់ ក្រសួងទូរគមនាគមន៍ បានប្រាប់ប្រតិបត្តិករទូរស័ព្ទចល័តឲ្យផ្អាកការចូលប្រើអ៊ីនធឺណិត កាលពីថ្ងៃម្សិលមិញនេះ មុនពេលមានការដើរក្បួនដោយស្ងប់ស្ងាត់ៗ ដែលបានគ្រោងទុកដោយក្រុមសកម្មជន ខណៈដែលការដើរដង្ហែ ក្នុងគោលបំណងប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតប្រធានាធិបតី ភ្លាមៗនោះ មិនទទួលបានការអនុញ្ញាតពីអាជ្ញាធរទេ។
ត្រឹមតែប៉ុន្មានសប្តាហ៍មុនការបោះឆ្នោត ចេញនូវសេចក្តីប្រកាស ដែលគ្រោងទុកនៅថ្ងៃទី២៥ ខែកុម្ភៈ ដែលនឹងត្រូវបានពន្យារពេលនោះ បង្កឲ្យមានការប៉ះទង្គិចគ្នាដោយហិង្សា រវាងអ្នកតវ៉ា និងនគរបាល កាលពីសប្តាហ៍មុន ដែលបានបណ្តាលឲ្យយុវជន ៣នាក់ ស្លាប់ និងការចាប់ខ្លួនជាច្រើននាក់។ សភាបានបោះឆ្នោតរៀបចំការបោះឆ្នោត នៅថ្ងៃទី១៥ ខែធ្នូ។
សមាជិកគណបក្សប្រឆាំង បានជំរុញឲ្យមានការព្រួយបារម្ភចេញពីការពន្យារពេលនេះ ខណៈដែលការសម្រេចនោះបានបន្លាយអាណត្តិរបស់ប្រធានាធិបតីលោក Macky Sall ហើយវាក៏ជាការផ្អាកដែលមិនធ្លាប់មានពីមុនមកជាមួយនឹងប្រពៃណីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសសេណេហ្គាល់។
វាមិនច្បាស់ទេថា តើការហែក្បួននឹងកើតឡើងដែរឬអត់ បន្ទាប់ពីអាជ្ញាធរកាលពីថ្ងៃចន្ទ បានធ្វើការហាម ដោយលើកឡើងពីការព្រួយបារម្ភខាងផ្នែកភស្តុភារ។ អ្នកនាំពាក្យលោក Amadou Samb បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមសង្គមស៊ីវិល និងសាសនា ដែលបានអំពាវនាវឲ្យមានបាតុកម្ម នឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅយប់ថ្ងៃអង្គារ ដើម្បីប្រកាសពីជំហានបន្ទាប់៕