ការចែករំលែកឱកាស ចិន ជាមួយពិភពលោក ដោយកម្លាំងកាន់តែខ្លាំង

កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៦ បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ ៧ម៉ឺន៨ពាន់៤រយ១០លានដុល្លារអាមេរិក បានកើនឡើង ៦,៧ភាគរយ បើប្រៀបធៀប នឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយទៀត ។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨ បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃសហគ្រស ក្នុងនោះ ក្រុមហ៊ុនលំដាប់កំពូល ទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខ ក្នុងមុខរបរមានចំនួន២៨៩ ដែលជាចំនួនច្រើនបំផុត ក្នុងពិព័រណ៍ កាលពីមុនទាំងអស់ ។ … Read More

អ៊ីស្រាអែល កាន់តែគាំទ្រ ពីសហរដ្ឋអាមេរិក ជំរុញឱ្យរដ្ឋនៅ អារ៉ាប់មានកំហឹង

បរទេស៖  អ្នកការទូតអាមេរិកម្នាក់ បានព្រមានរដ្ឋបាលលោក Biden ថា ការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល នៅតំបន់ ហ្គាហ្សា គឺ កំពុងបង្កកំហឹងនៅក្នុងពិភពអារ៉ាប់ នេះបើតាមខ្សែបណ្តាញការទូតទទួលបានដោយ CNN ។ បណ្តាញព័ត៌មានបានរាយការណ៍កាលពីថ្ងៃសុក្រថា ខ្សែបណ្តាញនេះ បានឆ្លុះបញ្ចាំងពីការព្រួយបារម្ភ ផ្នែកការទូត របស់សហរដ្ឋអាមេរិក ចំពោះការកើនឡើង អំពីការមិនសប្បាយចិត្ត របស់បណ្តាប្រទេស អារ៉ាប់​នៅមជ្ឈឹមបូព៌ា ជុំវិញការយល់ព្រមរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ក្នុងការសងសឹក ចំពោះការវាយប្រហារឆ្លងព្រំដែន កាលពីថ្ងៃទី … Read More

ក្រុមហាម៉ាស់៖ ខ្លួនបានវាយប្រហារ លើគោលដៅយោធា អ៊ីស្រាអែល ជាង ១៦០កន្លែងនៅតំបន់ហ្គាហ្សា

ហ្កាហ្សា៖ ជាក្រុមប្រដាប់អាវុធរបស់ក្រុមជីវពលហាម៉ាស់ កងពលតូច Izz el-Deen al-Qassam បាននិយាយកាលពីថ្ងៃសៅរ៍ថា ពួកគេបានបំផ្លិចបំផ្លាញទាំងស្រុង ឬដោយអន្លើរ គោលដៅយោធាអ៊ីស្រាអែលជាង ១៦០កន្លែង នៅតំបន់ហ្គាហ្សា រួមទាំងរថយន្តជាង ២៥គ្រឿង នៅក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយនេះ ។ អ្នកនាំពាក្យរបស់កងពលតូច Izz el-Deen al-Qassam លោក Abu Ubaida គឺជាអ្នកនិយាយថា ការប្រឈមដាក់គ្នាគឺមិនស្មើគ្នានោះទេ ប៉ុន្តែវាបានធ្វើឲ្យភ័យខ្លាចដល់កងកម្លាំងខ្លាំងបំផុតនៅក្នុងតំបន់ ។ លោកបន្ថែមថា … Read More

នៅថ្ងៃមុនពិធីបុណ្យ Diwali អ័ព្ទនៅតែបន្តកើតមាន ស្របគុណភាពខ្យល់នៅទីក្រុងញូវដែលី( New Delhi) មានភាពប្រសើរឡើងវិញ

ឥណ្ឌា៖ បន្ទាប់ពីភ្លៀងធ្លាក់មួយរំពេច ខណៈមួយថ្ងៃបន្ទាប់ពីអ្នកស្រុកញូវដែលី ដកដង្ហើមធូរស្បើយ ដែលបណ្តាលឲ្យមានខ្យល់អាកាសកាន់តែល្អ នៅក្នុងរដ្ឋធានីឥណ្ឌា អ័ព្ទត្រូវបានគេឃើញ នៅតាមផ្នែកជាច្រើននៃទីក្រុងកាលពីថ្ងៃសៅរ៍ ទី១១ វិច្ឆិកា នៅមុនថ្ងៃបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺរបស់សាសនាហិណ្ឌូ ។ ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ (SAFAR) បានកត់ត្រាគុណភាពខ្យល់ថា «អន់» កាលពីថ្ងៃសៅរ៍មកនេះ ជាមួយនឹងកម្រិត PM-១០ នៅ ១៤៤ និង PM២,នៅ ៩១ ។ គុណភាពខ្យល់ នៅទីក្រុងដែលី … Read More

ជំនួយយោធាដល់អ៊ុយក្រែន របស់សហភាពអឺរ៉ុបលើផែនការ ២០ពាន់លានអឺរ៉ូ ជួបនូវការជំទាស់ពីបណ្តាប្រទេស EU

EU ៖ សហភាពអឺរ៉ុប គ្រោងនឹងចំណាយរហូតដល់ ២០ពាន់លានអឺរ៉ូ (២១.៤ ពាន់លានដុល្លារ) លើជំនួយយោធាសម្រាប់អ៊ុយក្រែន កំពុងជួបនឹងការប្រឆាំងជំទាស់ពីបណ្តាប្រទេស EU ហើយប្រហែល ជាមិនអាចជៀសផុតពីទម្រង់បច្ចុប្បន្ននេះបានទេ បើតាមក្រុមអ្នកការទូត បានលើកឡើង ។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell) បាន ស្នើកាលពីខែកក្កដាថា ប្លុកនេះ បង្កើតមូលនិធិ ដែលមានទឹកប្រាក់រហូតដល់ ៥ពាន់លានអឺរ៉ូក្នុងមួយឆ្នាំក្នុងរយៈពេល៤ឆ្នាំ ដែលជាផ្នែកនៃការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់លោកខាងលិច កាន់តែទូលំទូលាយក្នុងការជំរុញអ៊ុយក្រែន នៅពេលប្រទេសនេះ … Read More

ប្រមុខដឹកនាំចិន លោក ស៊ី នឹងទៅបំពេញទស្សនកិច្ចនៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល

ចិន៖ កាលពីថ្ងៃសុក្រកន្លងមកនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការអធិប្បាយអំពីលើដំណើរទស្សនកិច្ច នាពេលខាងមុខរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់សហរដ្ឋអាមេរិក តាមការអញ្ជើញសម្រាប់កិច្ចប្រជុំកំពូល ចិន-សហរដ្ឋអាមេរិក និង កិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC លើកទី៣០ ។ នៅពេលសួរអំពីការរំពឹងទុករបស់ចិន ចំពោះជំនួបកំពូលចិន-អាមេរិក អ្នកនាំពាក្យរូបនេះ បាននិយាយថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន លោកប្រធានាធិបតីស៊ី នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការចិន-អាមេរិក ។ កិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច … Read More

ប្រមុខដឹកនាំបារាំង អំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការសម្លាប់ស្ត្រី និងទារក នៅតំបន់ហ្កាហ្សា

បារាំង៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងប្រាប់សារព័ត៌មាន BBCថា អ៊ីស្រាអែល ត្រូវតែបញ្ឈប់ការសម្លាប់ទារក និងស្ត្រី នៅតំបន់ហ្កហ្សា ។ នៅឯវិមាន Élysée នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ លោក បាននិយាយថា «គ្មានហេតុផល» សម្រាប់ការទម្លាក់គ្រាប់បែកនោះទេ ដោយនិយាយថា បទឈប់បាញ់នឹងផ្តល់ផលប្រយោជន៍ដល់អ៊ីស្រាអែល ។ ស្របពេលដែលទទួលស្គាល់សិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួន ៖ «យើងជំរុញឲ្យពួកគេបញ្ឈប់ការទម្លាក់គ្រាប់បែកនេះ»នៅក្នុងតំបន់ហ្កាហ្សា ។ ប៉ុន្តែលោក ក៏បានសង្កត់ធ្ងន់ថា បារាំង … Read More

អតីតប្រធានាធិបតីអាមេរិក៖ ការព្រមាននុយក្លេអ៊ែរ គឺជាការគម្រាមកំហែង របស់សកលលោក

អាមេរិក ៖ លោក Donald Trump អតីតប្រធានាធិបតីអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍ មួយកាលពីថ្ងៃម្សិលមិញថា ការគំរាមកំហែងពិតប្រាកដ ចំពោះពិភពលោកមិនមែនជា ការឡើងកំដៅផែនដីទេ ប៉ុន្តែជាការឡើងកំដៅនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ពីសង្គ្រាមបរមាណូដែលអាចកើតមាន ។ អតីតប្រធានាធិបតីរូបនេះ ក៏បានចង្អុលទៅសេតវិមាន និងរដ្ឋបាលរបស់លោកBiden ថាជាហេតុផល ដែលអ្វីគ្រប់យ៉ាងបានក្លាយទៅជា ពេលវេលាដែលគួរឱ្យរន្ធត់ ទាំងនៅក្នុងសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក ចំពោះមុខបញ្ហាអាវុធប្រល័យលោក នេះយោងតាមការចេញផ្សាយរបស់ RT ។ ជាប្រធានាធិបតីចន្លោះឆ្នាំ២០១៧ និង២០២១ លោក Trump កំពុងឈរឈ្មោះសម្រាប់តំណែងនេះសាជាថ្មីម្តងទៀត … Read More

រយៈពេលពីរថ្ងៃនេះ ពលរដ្ឋតំបន់ហ្កាហ្សា ភៀសខ្លួនទៅភាគខាងត្បូងជាង១០ម៉ឺននាក់

ហ្កាហ្សា៖ ឧត្តមនាវីឯក Daniel Hagari ជាអ្នកនាំពាក្យមេបញ្ជាការយោធា បាននិយាយកាលពីថ្ងៃសុក្រថា ពលរដ្ឋជាង ១០ ម៉ឺននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅភាគខាងត្បូង ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈកងកម្លាំងអ៊ីស្រាអែល ធ្វើប្រតិបត្តិការចូលជ្រៅ ទៅក្នុងទីក្រុងតំបន់ហ្កាហ្សា ។ លោក Hagari នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ ត្រូវការពេលវេលា ។ លោកបានបន្ថែមថា យើងកំពុងធ្វើការគ្រប់ពេល ជាមួយគំនិតផ្តួចផ្តើមលើកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ … Read More