ការចែករំលែកឱកាស ចិន ជាមួយពិភពលោក ដោយកម្លាំងកាន់តែខ្លាំង

កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិន អន្តរជាតិ លើកទី៦ បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ ៧ម៉ឺន៨ពាន់៤រយ១០លានដុល្លារអាមេរិក បានកើនឡើង ៦,៧ភាគរយ បើប្រៀបធៀប នឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រា ខ្ពស់ថ្មីមួយទៀត ។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨ បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម នៃសហគ្រស ក្នុងនោះ ក្រុមហ៊ុនលំដាប់កំពូល ទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខ ក្នុងមុខរបរមានចំនួន២៨៩ ដែលជាចំនួនច្រើនបំផុត ក្នុងពិព័រណ៍ កាលពីមុនទាំងអស់ ។

ពិព័រណ៍លើកនេះ ក៏បានដាក់តាំងបង្ហាញជាលើកដំបូង នូវផលិតផលថ្មី បច្ចេកទេសថ្មីនិង សេវាកម្មថ្មីចំនួន ៤៤២ផ្នែកផងដែរ ។ ការតាំងពិព័រណ៍ជាតិ បានផ្តល់វេទិកាដ៏សំខាន់ ដល់ប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ខុសៗគ្នា ក្នុងការបង្កើនការផ្លាស់ប្តូរ ជំរុញកិច្ច សហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដែលទទួលបានការកោតសរសើរ កម្រិតខ្ពស់ ពីសំណាក់ប្រទេសនានា ដែលចូលរួមពិព័រណ៍លើកនេះ ។

បច្ចុប្បន្ននេះ ការស្តារឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ តម្រូវការខាងពាណិជ្ជកម្មបន្តចុះខ្សោយ ប្រទេសនានាសុទ្ធតែរំពឹងថា នឹងត្រួសត្រាយកម្លាំង ចលករថ្មី ដើម្បីទទួលការអភិវឌ្ឍជាបន្តបន្ទាប់ ។ សក្តានុពលកើនឡើងដ៏ធំធេង នៃទីផ្សារប្រើប្រាស់របស់ចិន បានផ្តល់លទ្ធភាព ធ្វើជាកន្លែងសាកល្បង សម្រាប់ស្វែងរកបច្ចេកវិទ្យាថ្មី និងផលិតផលថ្មី លើទូទាំងពិភពលោក ក៏ដូចជាផ្តល់វេទិកា សម្រាប់ឱ្យមនុស្សជាតិរួមគ្នា ដោះស្រាយបញ្ហាពិបាកក្នុងការ អភិវឌ្ឍតាមរយៈការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា ។

នេះគឺមិនពិបាកយល់ទេថា ហេតុអ្វីបានជាពិព័រណ៍នាំចូលចិន អន្តរជាតិ “ដាក់ចេញផលិតផលថ្មីជារៀងរាល់ឆ្នាំ” ។ ម៉ាស៊ីនសំអាងការវៃឆ្លាត ដែលកាន់ដោយដៃដំបូងគេបង្អស់ លើពិភពលោក “ជណ្តើរយន្តអនាគត” ដែលប្រើប្រាស់បច្ចេកវិទ្យា AI ជាដើម ការបង្ហាញមុខលើកដំបូង នៃផលិតផលសេវាកម្ម ៦G ។ល។ មិនថា ទំនិញប្រពៃណីទទួលបាន “ការជំរុញ”ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់ ឬក៏ដាក់ចេញគំនិតថ្មី និងផលិតផលថ្មី ជាបន្តបន្ទាប់ក៏ដោយ ក៏ពិព័រណ៍នាំចូលចិនអន្តរជាតិ បានក្លាយជាទីផ្សារច្នៃប្រឌិតថ្មីមួយផងដែរ ។

តាមទិន្នន័យ ដែលប្រកាសនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ចំនួនការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាលំដាប់ កំពូលទាំង១០០លើពិភពលោក របស់ចិនបានកាន់ ចំណាត់ថ្នាក់ទីមួយ លើពិភពលោកជាលើកដំបូង ។ ការបញ្ចេញ នូវកម្លាំងចលករថ្មី បានធ្វើឱ្យសហគ្រាសកាន់តែច្រើនចែករំលែក ឱកាសនៃទីផ្សាររបស់ចិន ក្នុងនោះ ក៏បូករួមទាំងសហគ្រាសអាមេរិកផងដែរ ។ នេះគឺជាលើកទីមួយហើយ ដែលមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ មជ្ឈដ្ឋានកសិកម្មអាមេរិក បានចាត់បញ្ជូនគណៈប្រតិភូទស្សនាប្រទេសចិន ដែលមានទ្រង់ទ្រាយធំបំផុតចាប់ពីឆ្នាំ២០១៦មក ។ នេះបានបង្ហាញយ៉ាង ពេញលេញ នូវការយកចិត្តទុកដាក់ខ្ពស់ របស់ភាគីអាមេរិក ចំពោះទីផ្សារដ៏ធំធេងរបស់ប្រទេសចិន ។

ឆ្នាំនេះជាខួបទី៤៥ នៃការអនុវត្តកំណែទម្រង់ និងការបើកទូលាយរបស់ចិន ហើយក៏ជាខួបទី១០នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ផងដែរ ។ ចិនកំពុងចែករំលែក ឱកាសជាមួយពិភពលោក ដោយកម្លាំងកាន់តែខ្លាំង ក៏ដូចជាធ្វើតាមកិច្ចសន្យា តាមរយៈប្រតិបត្តិការ ជាក់ស្តែងឥតឈប់ឈរ ។

តាមការផ្សាយ ដំណឹងនៃរដ្ឋាភិបាលចិនឱ្យដឹងថា បច្ចុប្បន្ននេះ សហគ្រាសសរុបជិត២០០ បានចុះហត្ថលេខាជាមួយភាគីចិន មុនពេលកំណត់ ដើម្បីចូលរួម ពិព័រណ៍នាំចូលចិន អន្តរជាតិលើកទី៧ ។ ជំនឿចិត្ត ដែលចង់ធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិននេះបែបនេះ គឺមកពីកិច្ចខិតខំប្រឹងប្រែង របស់ពិព័រណ៍នាំចូលចិន អន្តរជាតិក្នុងការជំរុញកំណើន សេដ្ឋកិច្ចសកល មកពីចិត្តស្មោះរបស់ចិន ក្នុងការផ្តល់ឱកាសថ្មីដល់ពិភពលោក តាមរយៈការបើកទូលាយប្រកប ដោយកម្រិតខ្ពស់ ហើយក៏មកពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំ របស់ចិនក្នុងការជំរុញ ការបង្កើតសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយផងដែរ ។

មួយឆ្នាំហើយមួយឆ្នាំទៀត ពិព័រណ៍នាំចូលចិន អន្តរជាតិកំពុងប្រែក្លាយសមិទ្ធផលនីមួយៗ ទៅជាកិច្ចសហប្រតិបត្តិការ ដែលរត់បណ្តាក់ ឥតឈប់ឈរពេញមួយឆ្នាំ ដើម្បីយក “ផ្កាភ្លើងថ្មី”បន្តិចបន្តួចទៅបញ្ឆេះកម្លាំងចលករថ្មី នៃការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ខាងសេដ្ឋកិច្ចពិភពលោក ៕ ប្រភព៖ វិទ្យុមិត្តភាព កម្ពុជាចិន