នៅថ្ងៃមុនពិធីបុណ្យ Diwali អ័ព្ទនៅតែបន្តកើតមាន ស្របគុណភាពខ្យល់នៅទីក្រុងញូវដែលី( New Delhi) មានភាពប្រសើរឡើងវិញ
ឥណ្ឌា៖ បន្ទាប់ពីភ្លៀងធ្លាក់មួយរំពេច ខណៈមួយថ្ងៃបន្ទាប់ពីអ្នកស្រុកញូវដែលី ដកដង្ហើមធូរស្បើយ ដែលបណ្តាលឲ្យមានខ្យល់អាកាសកាន់តែល្អ នៅក្នុងរដ្ឋធានីឥណ្ឌា អ័ព្ទត្រូវបានគេឃើញ នៅតាមផ្នែកជាច្រើននៃទីក្រុងកាលពីថ្ងៃសៅរ៍ ទី១១ វិច្ឆិកា នៅមុនថ្ងៃបុណ្យ Diwali ដែលជាពិធីបុណ្យពន្លឺរបស់សាសនាហិណ្ឌូ ។
ទីភ្នាក់ងារត្រួតពិនិត្យគុណភាពខ្យល់ និងព្យាករណ៍អាកាសធាតុ (SAFAR) បានកត់ត្រាគុណភាពខ្យល់ថា «អន់» កាលពីថ្ងៃសៅរ៍មកនេះ ជាមួយនឹងកម្រិត PM-១០ នៅ ១៤៤ និង PM២,នៅ ៩១ ។
គុណភាពខ្យល់ នៅទីក្រុងដែលី គឺ ២០១ ខណៈអ្វីដែលលើសពី ៦០ ត្រូវបានចាត់ទុកថា មិនល្អ នេះបើយោងទៅតាម SAFAR ។
ប្រជាជនចំនួន ២០លាននាក់ ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល ១.៥០០គីឡូម៉ែត្រការ៉េ (៥៧៩ម៉ាយការ៉េ) រដ្ឋាភិបាលក្នុងតំបន់នៃទីក្រុងដែលី បានបិទសាលារៀនទាំងអស់ និងបញ្ឈប់សកម្មភាពសាងសង់ កាលពីដើមសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាស ៕