រយៈពេលពីរថ្ងៃនេះ ពលរដ្ឋតំបន់ហ្កាហ្សា ភៀសខ្លួនទៅភាគខាងត្បូងជាង១០ម៉ឺននាក់
ហ្កាហ្សា៖ ឧត្តមនាវីឯក Daniel Hagari ជាអ្នកនាំពាក្យមេបញ្ជាការយោធា បាននិយាយកាលពីថ្ងៃសុក្រថា ពលរដ្ឋជាង ១០ ម៉ឺននាក់ នៅតំបន់ហ្កាហ្សា បានភៀសខ្លួនទៅភាគខាងត្បូង ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ ខណៈកងកម្លាំងអ៊ីស្រាអែល ធ្វើប្រតិបត្តិការចូលជ្រៅ ទៅក្នុងទីក្រុងតំបន់ហ្កាហ្សា ។
លោក Hagari នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ដើម្បីឲ្យមានការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ ត្រូវការពេលវេលា ។
លោកបានបន្ថែមថា យើងកំពុងធ្វើការគ្រប់ពេល ជាមួយគំនិតផ្តួចផ្តើមលើកិច្ចខិតខំប្រឹងប្រែង ជាបន្តបន្ទាប់ ដើម្បីនាំយកចំណាប់ថ្នូរត្រឡប់មកវិញ។
កិច្ចខិតខំប្រឹងប្រែងទាំងនេះ មានភាពស្មុគស្មាញ វាមិនទាន់បញ្ចប់នៅឡើយទេ។ វាត្រូវការពេលវេលា ត្រូវចំណាយពេលច្រើនទៀត៕