វិមានក្រឹមឡាំង៖ ដីការចាប់ខ្លួនឧត្តមសេនីយ៍ ២រូបរបស់រុស្ស៊ី គឺត្រូវចាត់ទុកជាមោឃៈ

បរទេស៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ដីកាចាប់ខ្លួនមេបញ្ជាការយោធាជាន់ខ្ពស់របស់រុស្ស៊ី ដែលចេញដោយតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺត្រូវចាត់ទុកជាមោឃៈ ខណៈដែលទីក្រុងម៉ូស្គូ មិនទទួលស្គាល់តុលាការដែលមានមូលដ្ឋាន នៅទីក្រុងឡាអេ នេះឡើយ។ កាលពីថ្ងៃអង្គារ តុលាការ ICC បានចោទប្រកាន់ឧត្តមសេនីយ៍ Sergey Kobylash របស់កងនាវាអាកាសចរណ៍ចម្ងាយឆ្ងាយ និងឧត្តមនាវី Viktor Sokolov របស់កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីពីបទ ប្រព្រឹត្ត “ឧក្រិដ្ឋកម្មសង្គ្រាម” ។ តុលាការបានអះអាងថា … Read More

ការប្ដេជ្ញាការពារអធិបតេយ្យ និងផលប្រយោជន៍ សន្ដិសុខជាតិ ពីសមាជិកនីតិបញ្ញត្ដិជាន់ខ្ពស់ច្រើនរូបរបស់ប្រទេសចិន

ចិន៖ ការប្ដេជ្ញាអនុម័តច្បាប់ថ្មី ពីសមាជិកនីតិបញ្ញត្ដិជាន់ខ្ពស់ជាច្រើនរូបរបស់ចិន កាលពីថ្ងៃសុក្រនេះ ដោយសំឡេងភាគច្រើន ដើម្បីការពារ ផលប្រយោជន៍អធិបតេយ្យរបស់ប្រទេស។ លោក ចាវ លើជី (Zhao Leji) ប្រធានគណ:កម្មាធិការ និងមន្រ្ដីជាន់ខ្ពស់លំដាប់ទីបីរបស់បក្សកុម៉្មុយនិស្ដថ្លែងទៅកាន់គណ:កម្មាធិការអចិន្រ្ទយ៍សភាប្រជាជនចិន ដែលមានសមាជិក១៧០រូបកំពុងជួបជុំគ្នា នៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាក្នុងក្រុងប៉េកាំងនោះ បាននិយាយថា ភាពប្រសើរឡើង ត្រូវបានធ្វើឡើងដោយច្បាប់ដើម្បីការពារសន្ដិសុខជាតិ។ លោកបានបន្ថែមថា យើងបានពិនិត្យឡើងវិញចំពោះច្បាប់ប្រឆាំងនឹងការធ្វើចារកម្ម ដើម្បីធ្វើអោយប្រសើរដល់ស្ថាប័នច្បាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការលួចជ្រៀតចូល វិទ្ធង្សនា និងការលួចការសម្ងាត់របស់រដ្ឋ។មានន័យថា យើងបានធ្វើវិសោធនកម្មច្បាប់ការពារការសម្ងាត់របស់រដ្ឋរួចទៅហើយ៕

ប្រមុខដឹកនាំលោក Xi Jinping ថ្លែងថា សិប្បករនៃមហាប្រទេស គឺជាមូលដ្ឋាន គ្រឹះនៃប្រជាជាតិចិន

ចិន៖ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី៥ ខែមីនា ពេលអញ្ជើញចូលរួមការពិនិត្យ ពិភាក្សារបាយការណ៍ការងារ រដ្ឋាភិបាល នៃប្រតិភូតំណាង ប្រជាជនខេត្តជាំងស៊ូ បានលើកឡើងថា “សិប្បករនៃមហាប្រទេស គឺជាមូលដ្ឋានគ្រឹះ នៃប្រជាជាតិចិន ។ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតឡើង យើងបានចាប់ផ្តើម ពីបាតដៃទទេ ធ្វើការបង្កបង្កើនផល ដោយខ្លួនឯង និងខិតខំតស៊ូ យ៉ាងលំបាក លំបិន ហេតុនេះហើយ យើងបានបង្កើតជាមូលដ្ឋាន នៃឧស្សាហកម្មកម្មន្ដសាល … Read More

គ្រូពេទ្យវ័យក្មេង ! កូរ៉េខាងត្បូងនឹងដំឡើងប្រាក់បៀវត្សរ៍រ ទោះខ្លួនបដិសេធមិនមានវិបត្តិផ្នែកថែទាំសុខភាពក្ដី

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់ក្រុមគ្រូពេទ្យវ័យក្មេង ដែលជាការដោះស្រាយតាមតម្រូវការសំខាន់ៗ របស់គ្រូពេទ្យហាត់ការដែលបានដើរចេញមិនធ្វើការងារ តែបដិសេធថា មិនមានវិបត្តិផ្នែកថែទាំសុខភាពទាំងស្រុងនោះទេ កាលពីថ្ងៃសុក្រ ទី៨ ខែមីនា ។ លោក Han Duck-soo នាយករដ្ឋមន្ត្រី បាននិយាយថា ការអនុវត្តបច្ចុប្បន្ន ក្នុងការបង្ខំឲ្យគ្រូពេទ្យវ័យក្មេងធ្វើការ ៣៦ម៉ោងដោយមិនសម្រាក គឺជាការរួមចំណែកមួយផ្នែក ក្នុងការដើរតវ៉ារបស់ពួកគេ ហើយត្រូវតែកែប្រែ។ លោកបាននិយាយថា៖ «យើងនឹងចាប់ផ្តើមសាកល្បងមើលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ លោកបន្ថែមថា រដ្ឋាភិបាលនឹងពិចារណាកម្រិតរយៈពេលត្រឹម ២៤ម៉ោង … Read More

ប្រមុខដឹកនាំការបរទេសរុស្ស៊ី ព្រមានឯកអគ្គរដ្ឋទូតអាមេរិកថា ខ្លួននឹងបណ្ដេញអ្នកការទូតដែលជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន

រុស្ស៊ី៖ លោកស្រី លីន ទ្រេស៊ី ( Lynne Tracy) បានកោះហៅដោយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងមូស្គូ ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដើម្បីព្រមានលោកស្រីថា ខ្លួននឹងបណ្តេញ មន្ត្រីការទូតអាមេរិក ដែលខ្លួនយល់ថា កំពុងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ទីក្រុងមូស្គូ បានចេញការព្រមានមុនការបោះឆ្នោត ប្រធានាធិបតីថ្ងៃទី ១៥-១៧ ខែមីនា ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាមេដឹកនាំកំពូលរបស់រុស្ស៊ីអស់រយៈពេលជាង ២០ ឆ្នាំ ប្រាកដណាស់ថា នឹងឈ្នះ ដោយទទួលបានលទ្ធផលមិននឹកស្មានដល់។ … Read More

ប្រមុខមេដឹកនាំ លោក Biden បញ្ជាឲ្យយោធាអាមេរិកសាងសង់កំពង់ផែ ផ្ដល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា

បរទេស៖ នៅតាមឆ្នេរសមុទ្ររបស់តំបន់ហ្កាហ្សា យោធាសហរដ្ឋអាមេរិក នឹងសាងសង់កំពង់ផែមួយ ដើម្បីទទួលជំនួយមនុស្សធម៌តាមសមុទ្រ។ យោងតាមក្រុមមន្ត្រីអាមេរិក គម្រោងនេះនឹងត្រូវប្រកាសជាផ្នែកមួយនៃសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ រដ្ឋបាលលោក Biden បានបង្ហាញការខកចិត្តកាន់តែខ្លាំង ជុំវិញវិបត្តិមនុស្សនៅក្នុងតំបន់ហ្កាហ្សា និងផលពិបាកក្នុងការដឹកជញ្ជូនតាមអាកាសដើម្បីអាចទៅដល់ដៃពលរដ្ឋប៉ាឡេស្ទីនដែលនៅតែជាប់ក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល។ ការដឹកជញ្ជូនតាមរថយន្តត្រូវបានរំខានដោយសង្រ្គាម ការលួច និង ក្រុមអ្នកតវ៉ាអ៊ីស្រាអែលនៅច្រកព្រំដែន អេហ្ស៊ីប-ហ្កាហ្សា។ ហើយសហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ បានចាប់ផ្ដើមទម្លាក់ជំនួយតាមយន្តហោះ ជាមួយប្រទេសផ្សេងទៀតដូចជា បារាំង បែលហ្ស៊ិក ហ្ស៊កដានី អារ៉ាប់រួម និងអេហ្ស៊ីប។ ក្រុមមន្ត្រីបាននិយាយថា យើងកំពុងស្វែងរកច្រកផ្សេងទៀតដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា … Read More

ការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ រុស្ស៊ី តាំងបញ្ជាក់ពីជំហរ

រុស្ស៊ី៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើជីវិតប្រទេសនេះ រងហានិភ័យធ្ងន់ធ្ងរ ។ លោកបានបន្ថែមថា ការដាក់ពង្រាយបែបនេះត្រូវបានពិពណ៌នាថាជា “អាវុធលាគ្នា” នៅក្នុងគោលលទ្ធិរបស់ទីក្រុងម៉ូស្គូ ដែលគ្រប់គ្រង ការប្រើប្រាស់។ ឯកសារបានបញ្ជាក់ថា រុស្ស៊ីនឹងសងសឹកដោយអាវុធនុយក្លេអ៊ែរ បើសិនប្រទេសនេះ ឬសម្ព័ន្ធមិត្តរបស់រុស្ស៊ី ត្រូវទទួលរងការវាយប្រហារលើកដំបូង។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ កាលពីខែមិថុនាកន្លងទៅថា “មិនចាំបាច់” ក្នុងការប្រើអាវុធនុយក្លេអ៊ែរនោះទេ ខណៈពួកគេត្រូវបានន័យ … Read More

រុស្ស៊ី បង្ហាញការវាយទប់ការវាយលុករបស់អ៊ុយក្រែន ស្របអ៊ុយក្រែន ថាខ្លួនបានវាយប្រហាររ៉ាដារបស់រុស្ស៊ី

រុស្ស៊ី៖ កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់កងទ័ពអ៊ុយក្រែនចេញពីមុខព្រួញជាច្រើន ក្នុងនោះរួមមានមុខព្រួញអាវដេវយេកា (Avdeyevka) ផងដែរ ខណ:កងទ័ពអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារលើកន្លែងប្រមូលផ្ដុំទ័ពរុស្ស៊ី និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗ បើតាមការរាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ។ ក្រសួងការពារជាតិ បាននិយាយនៅក្នុងរបាយការណ៍ថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ ប្រព័ន្ធបាញ់មីស៊ីល ចំណុចត្រួតពិនិត្យយានដ្រូន និងអាវុធជាច្រើនដើមផលិតនៅអាមេរិក ហើយនិងឧបករណ៍ផ្សេងៗទៀត ក្នុងអំឡុងពេលមួយថ្ងៃកន្លងទៅនេះ។ យោងសេចក្ដីរាយការណ៍បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្ដហោះប្រយុទ្ធធនMIG-29 ១គ្រឿង និងយានដ្រូនរាប់រយគ្រឿង និងបានស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់របស់អ៊ុយក្រែន។ នៅថ្ងៃជាមួយគ្នានោះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធ៧៦លើក បានចាប់ផ្ដើមនៅរយៈពេល២៤ម៉ោងកន្លងទៅដោយកងទ័ពអ៊ុយក្រែន បានបានចាប់ផ្ដើមវាយប្រហាទៅលើ តំបន់ … Read More

ដំណោះស្រាយរដ្ឋពីរ ! បេសកជនចិន ជំរុញអ៊ីស្រាអែល ឱ្យឈប់ធ្វើឱ្យខូចឈ្មោះ

ប៉េកាំង៖ ប្រចាំអង្គការសហប្រជាជាតិ បេសកជនចិន បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការប្រមាថ “ដំណោះស្រាយរដ្ឋពីរ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថា “យើងជំរុញឱ្យអ៊ីស្រាអែល ឈប់ធ្វើឱ្យខូចគុណភាពដំណោះស្រាយរដ្ឋពីរ បញ្ឈប់ការលុបបំបាត់មូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរ និងបញ្ឈប់សកម្មភាពតាំងទីលំនៅខុសច្បាប់” និងការប្រើប្រាស់សិទ្ធិវេតូ។ លោក Geng បានសង្កត់ធ្ងន់ថាជិតប្រាំខែបន្ទាប់ពីការផ្ទុះឡើងនៃជម្លោះហ្គាហ្សា ការអំពាវនាវរបស់ក្រុមប្រឹក្សាសន្តិសុខ សម្រាប់បទឈប់បាញ់ត្រូវបានរារាំងដោយបង្ខំដោយសហរដ្ឋអាមេរិកជាលើកទី៤ “ដែលប្រទេសចិនបានរកឃើញថា មានការខកចិត្តយ៉ាងខ្លាំង” ។ លោកបានបន្ថែមថា លទ្ធផលនៃការបោះឆ្នោតរបស់ក្រុមប្រឹក្សាសន្តិសុខបង្ហាញយ៉ាងច្បាស់ថា លើបញ្ហាទាមទារបទឈប់បាញ់នៅហ្គាហ្សា សមាជិកក្រុមប្រឹក្សាភាគច្រើនគឺយល់ព្រម។ លោកបានបន្ថែមថា “ទោះជាយ៉ាងណាក៏ដោយ … Read More