រុស្ស៊ី បង្ហាញការវាយទប់ការវាយលុករបស់អ៊ុយក្រែន ស្របអ៊ុយក្រែន ថាខ្លួនបានវាយប្រហាររ៉ាដារបស់រុស្ស៊ី
រុស្ស៊ី៖ កងទ័ពរុស្ស៊ី បានវាយទប់ការវាយលុករបស់កងទ័ពអ៊ុយក្រែនចេញពីមុខព្រួញជាច្រើន ក្នុងនោះរួមមានមុខព្រួញអាវដេវយេកា (Avdeyevka) ផងដែរ ខណ:កងទ័ពអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារលើកន្លែងប្រមូលផ្ដុំទ័ពរុស្ស៊ី និងគ្រឿងយុទ្ធោបករណ៍ផ្សេងៗ បើតាមការរាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ។
ក្រសួងការពារជាតិ បាននិយាយនៅក្នុងរបាយការណ៍ថា កងទ័ពរុស្ស៊ីបានកម្ទេចរថក្រោះ ប្រព័ន្ធបាញ់មីស៊ីល ចំណុចត្រួតពិនិត្យយានដ្រូន និងអាវុធជាច្រើនដើមផលិតនៅអាមេរិក ហើយនិងឧបករណ៍ផ្សេងៗទៀត ក្នុងអំឡុងពេលមួយថ្ងៃកន្លងទៅនេះ។
យោងសេចក្ដីរាយការណ៍បានឲ្យដឹងថា កងទ័ពរុស្ស៊ីបានបាញ់ទម្លាក់យន្ដហោះប្រយុទ្ធធនMIG-29 ១គ្រឿង និងយានដ្រូនរាប់រយគ្រឿង និងបានស្ទាក់ចាប់រ៉ូកែតជាច្រើនគ្រាប់របស់អ៊ុយក្រែន។
នៅថ្ងៃជាមួយគ្នានោះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប្រយុទ្ធ៧៦លើក បានចាប់ផ្ដើមនៅរយៈពេល២៤ម៉ោងកន្លងទៅដោយកងទ័ពអ៊ុយក្រែន បានបានចាប់ផ្ដើមវាយប្រហាទៅលើ តំបន់ បុគ្គលិកយោធានិងកន្លែងប្រមូលផ្ដុំឧបករណ៍សឹករបស់រុស្ស៊ី ក៏ដូចជា ឃ្លាំងស្ដុកគ្រាប់រំសេវ មីស៊ីលប្រឆាំងយន្ដហោះ និងរ៉ាដាផងដែរ៕