ចិនប្រឆាំងដាច់ខាត ចំពោះការអះអាងសិទ្ធិរបស់ឥណ្ឌា ទៅលើរដ្ឋអារុណាឆាល់ប្រាដេស (Arunachal Pradesh)

ចិន៖ លោក វ៉ាងវិនប៊ីន អ្នកនាំពាក្យក្រសួងកាបរទេស បាននិយាយកាលពីថ្ងៃចន្ទ នាឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទថា តំបន់ហ្សាងណាន់ (Zangnan)គឺជាទឹកដីរបស់ចិន ហើយចិនប្រឆាំងដាច់ខាតចំពោះ ដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌាទៅកាន់អ្វីដែលគេហៅថា រដ្ឋអារូណាឆាល់ ប្រាដេស(Arunachal Pradesh) នោះ។ មានរាយការណ៍ថា លោកស្រ៊ី ណារិនដ្រាម៉ូឌី (Shri Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា កាលពីថ្ងៃសោរ៍ បានធ្វើទស្សនកិច្ចទៅកាន់រដ្ឋ អារុណាឆាល់ ប្រាដេស កាលពីថ្ងៃសៅរ៍ ដើម្បីសម្ពោធផ្លូវក្រោមដី សេឡា ទូនេល … Read More

គណបក្ស Move Forward គ.ជ.ប របស់ថៃ កំពុងប៉ុនប៉ងរំលាយ

ថៃ៖ ការបោះឆ្នោតជាឯកច្ឆ័ន្ទ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ ដើម្បីប៉ុនប៉ងរំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចថា គណបក្សនេះបានបំពានធម្មនុញ្ញដោយយុទ្ធនាការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ សមាភាពគណៈកម្មការរៀបចំការបោះឆ្នោតទាំងប្រាំរូបបានបោះឆ្នោតជាឯកច្ឆ័ន្ទ នៅថ្ងៃអង្គារដើម្បីជំរុញឱ្យមានការរំលាយគណបក្ស Move Forward ស្របតាមពាក្យបណ្តឹងដែលប្តឹងដោយ អ្នកដាក់ “ញត្តិ” គឺលោក Ruangkrai Leekitwattana និងមេធាវី Theerayut Suwankesorn នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ នៅថ្ងៃទី៣១ … Read More

អាល្លឺម៉ង់ អាចនឹងខ្ចីដៃអង់គ្លេស ដើម្បីផ្គត់ផ្គង់មីស៊ីលឲ្យទីក្រុងគៀវ

អាឡឺម៉ង់៖ អាឡឺម៉ង់អាចទទួលយក ការផ្តល់ជូនរបស់ចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់មីស៊ីល ដល់អ៊ុយក្រែនជាថ្នូរនឹងអាវុធរយៈចម្ងាយឆ្ងាយពីទីក្រុងប៊ែរឡាំង ហើយរដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បានប្រាប់ទូរទស្សន៍រដ្ឋ ARD កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយរបស់ RT ។ គួរឲ្យដឹងដែរថា ទង្វើបែបនេះនឹងធ្វើឱ្យមានការបដិសេធយ៉ាងមានប្រសិទ្ធភាពចំពោះការប្រឆាំងរបស់អធិការបតី Olaf Scholz ក្នុងការផ្តល់ឱ្យទីក្រុង គៀវនូវ មីស៊ីលដែលអាចទៅដល់ទីក្រុងមូស្គូ ឬSt Petersburg។ គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំសព្វាវុធពីអាល្លឺម៉ង់ជាយូរមកហើយ ប៉ុន្តែលោកអធិកាបតី Scholz មានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ពួកគេដោយខ្លាច មានការបង្កើនអរិភាព។ យោងតាមការបញ្ជាក់របស់ លោកអធិការបតីទីក្រុងគៀវអាចប្រើប្រាស់មីស៊ីលផលិតដោយអាល្លឺម៉ង់ដែលមានរយៈចម្ងាយរហូតដល់៥០០គីឡូម៉ែត្រ ដើម្បីវាយ … Read More

ប្រមុខដឹកនាំហុងគ្រី លោក Orban ថា លោក Trump ពិតជាមានផែនការច្បាស់លាស់ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន

ហុងគ្រី៖ លោក Donald Trump ពិតជាមានបំណងបញ្ចប់ជម្លោះអ៊ុយក្រែន បើសិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ឡើងវិញ ហើយលោកមានផែនការលម្អិតដើម្បីធ្វើដូច្នេះ នេះយោងតាមការចេញផ្សាយរបស់ RT ។ លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងដូចខាងលើ ធ្វើឡើងដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីបានជួបជាមួយបេក្ខភាពតំណាងមកពីគណបក្សសាធារណរដ្ឋ។ អតីតមេដឹកនាំអាមេរិករូបនេះបានអះអាងម្តងហើយម្តងទៀត នៅតាមផ្លូវ នៃយុទ្ធនាការរបស់គាត់ថា ប្រសិនបើគាត់បានវិលត្រឡប់ មកកាន់សេតវិមានវិញសម្រាប់អាណត្តិទីពីរ វានឹងមិនមានអរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឡើយហើយ ប្រសិនបើបោះឆ្នោតឡើងវិញ គាត់សន្យាថា នឹងបញ្ចប់ជម្លោះ ក្នុងរយៈពេលត្រឹមតែ … Read More

យេម៉ែន វិបត្តិកង្វះអាហារូបត្ថម្ភកាន់តែធ្ងន់ធ្ងន់ខ្លាំង ស្របពេលគ្មានជំនួយអន្តរជាតិ

យេម៉ែន៖ កុមារដែលទទួលរងវិបត្តិកង្វះខាតអាហារូបត្ថម្ភ ពិបាករស់រាន ដោយសារតែគ្មានជំនួយអន្តរជាតិ ស្របពេលដែលពលរដ្ឋយេម៉ែនរាប់លាននាក់ផ្សេងទៀត ប្រឈមអសន្តិសុខស្បៀង ដោយសារតែជម្លោះរាប់ឆ្នាំ នៅក្នុងរដ្ឋធានី Sanaa ប្រទេសយេម៉ែន។ ជាមួយនឹងភ្នែកខូង និងមុខស្លេកស្លាំង កូនស្រីទើបកើតរបស់អ្នកស្រី Kabila Ahmed Ali ទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យ Al-Sabayeen ។ ស្ត្រីជាម្តាយ និយាយថា ទារករបស់គាត់ទទួលរងកង្វះខាតអាហារូបត្ថម្ភ ដោយសារតែការមានផ្ទៃពោះគ្មានអាហារទទួលទានគ្រប់គ្រាន់របស់គាត់ ។ លោក Anis Al-Asbahi គឺជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅទីក្រុង Sanaa ដែលមានកុមារជាង … Read More

អ៊ុយក្រែនថា មិនអ្វីជំនួស ប្រព័ន្ធការពារដែនអាកាស Patriot ដោយបំផ្លាញពីរុស្ស៊ី បានដោយងាយនោះទេ

ម៉ូស្គូ៖ ទស្សនាវដ្ដី Forbes បានរាយការណ៍ថា វាប្រហែលជាត្រូវការពេលវេលាច្រើន មិនអាចរៀបរាប់បាន សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានប្រព័ន្ធបាញ់មីស៊ីលថ្មី សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីជំនួសកន្លែង ដែលត្រូវបានបំផ្លាញនៅជិតទីក្រុង Pokrovsk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ ប្រភពបានឲ្យដឹងថា “អ៊ុយក្រែន ឬសម្ព័ន្ធមិត្តមួយចំនួន អាចចូលតម្រង់ជួរគ្នា ដើម្បីទិញប្រព័ន្ធបាញ់មីស៊ីល ដើម្បីជំនួសប្រព័ន្ធបាញ់ទាំងពីរ ដែលរុស្ស៊ីទើបតែបានបំផ្លាញ ប៉ុន្តែការទិញនោះអាចចំណាយពេលច្រើនខែ ប្រសិនបើមិនមែនបែបនោះទៀត គឺច្រើនឆ្នាំ ហើយត្រូវចំណាយប្រាក់រាប់លានដុល្លារ … Read More

វត្តមានយោធា ណាតូនឹងមិនអាចលាក់បាំងខ្លួននៅអ៊ុយក្រែនទៀតទេ

រុស្សី៖ លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski អំពីវត្តមានរបស់ទាហានប្រទេសណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយប្រាប់កាសែរ Sputnik ថា “ពួកគេមិនអាចលាក់បាំងវាបានទៀតនោះទេ”។ លោក Radoslaw Sikorski រដ្ឋមន្ត្រីការបរទេសប៉ូឡូញ នៅព្រឹកថ្ងៃដដែល បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សា ជាក្រុមនៅក្នុងព្រឹត្តិការណ៍មួយ ដែលឧទ្ទិសដល់ខួបលើកទី២៥ នៃការចូលជាសម្ព័ន្ធមិត្តរបស់ប្រទេសនេះ ដែលប្រទេសមួយចំនួនរបស់អង្គការណាតូ បានបញ្ជូនយោធារបស់ពួកគេ ទៅអ៊ុយក្រែនរួចហើយ ដោយព្រឹត្តិការណ៍នេះត្រូវបាន ចាក់ផ្សាយនៅលើបណ្តាញ Sejm … Read More

ក្រោយភ្លៀងធ្លាក់ខ្លាំង ! ប្រទេស បូលីវី ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

បូលីវី៖ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋធានីឡាប៉ាស់ (La Paz) របស់ប្រទេសបូលីវី បានជំរុញឲ្យក្រុមអាជ្ញាធរប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីទឹកក្នុងទន្លេហក់ឡើងប្រៀបច្រាំងបំផ្លាញលំនៅឋានជាច្រើនខ្នងកាលពីចុងសប្ដាហ៍នេះ នេះបើយោងតាមឯកសាររដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យ ។ យោងតាមឯកសារខាងលើ លោក ល្វីស អាសេ(Luis Arce) ប្រធានាធិបតីបូលីវី បានសន្យាបញ្ជូនគ្រឿងចក្រធុនធ្ងន់ និងទាហានចំនួន៣ពាន់នាក់ ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញបន្ថែមទៀត ។ ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យមានទឹកជំនន់ នៅក្នុងភូមិឋានមួយចំនួន និង កាត់ផ្ដាច់ទំនាក់ទំនងតំបន់មួយជាច្រើនទៀតនៅក្នុងទីក្រុងនេះ ព្រមទាំងកាត់ផ្ដាច់ចរន្តអគ្គិសនី និងជន់លិចផ្លូវផងដែរ។ លោកអាសេ បានថ្លែងនៅលើបណ្ដាញសង្គម Xថា យើងបារម្ភជាខ្លាំង … Read More

ចំនួនអ្នកស្លាប់ពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា កើនឡើងជិត៣១.០០០នាក់

ហ្គាហ្សា៖ ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបពីក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា បានកើនឡើងដល់៣០.៩៦០នាក់ហើយ និងចំនួន៧២.៥២៤នាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងរបាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងអំឡុងពេល២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨២នាក់ និង១២២នាក់ផ្សេងទៀតរងរបួស ។ សេចក្តីថ្លែងការណ៍បានកត់សម្គាល់ឲ្យដឹងថា ជនរងគ្រោះមួយចំនួននៅតែស្ថិតនៅក្រោមគំនរបាក់បែក ស្របពេលមានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំង និងកង្វះផ្នែកការពារជនស៊ីវិល និងក្រុមរថយន្តសង្គ្រោះ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន ឈ្មោះថា WAFA បានរាយការណ៍មកថា ពលរដ្ឋប៉ាឡេស្ទីនរាប់សិបនាក់ ដែលភាគច្រើនជាកុមារ និងស្ត្រីត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមផ្លូវអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅជាច្រើននៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប … Read More