ប្រមុខដឹកនាំហុងគ្រី លោក Orban ថា លោក Trump ពិតជាមានផែនការច្បាស់លាស់ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន
ហុងគ្រី៖ លោក Donald Trump ពិតជាមានបំណងបញ្ចប់ជម្លោះអ៊ុយក្រែន បើសិនជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ឡើងវិញ ហើយលោកមានផែនការលម្អិតដើម្បីធ្វើដូច្នេះ នេះយោងតាមការចេញផ្សាយរបស់ RT ។
លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានលើកឡើងដូចខាងលើ ធ្វើឡើងដោយ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក
បន្ទាប់ពីបានជួបជាមួយបេក្ខភាពតំណាងមកពីគណបក្សសាធារណរដ្ឋ។
អតីតមេដឹកនាំអាមេរិករូបនេះបានអះអាងម្តងហើយម្តងទៀត នៅតាមផ្លូវ នៃយុទ្ធនាការរបស់គាត់ថា ប្រសិនបើគាត់បានវិលត្រឡប់ មកកាន់សេតវិមានវិញសម្រាប់អាណត្តិទីពីរ វានឹងមិនមានអរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឡើយហើយ ប្រសិនបើបោះឆ្នោតឡើងវិញ គាត់សន្យាថា នឹងបញ្ចប់ជម្លោះ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ដោយដាក់សម្ពាធលើភាគីពាក់ព័ន្ធ។
គួរឲ្យដឹងដែរថាលោកOrban ដែលបាននិយាយជាមួយ Trump នៅឯអគារ Mar-a-Lago ក្នុងរដ្ឋ Florida កាលពីថ្ងៃសុក្រ មិន បានពន្យល់ពីរបៀបដែលមេដឹកនាំអាមេរិក រូបនេះនឹងធ្វើយ៉ាងណានោះទេ ប៉ុន្តែបាននិយាយថាការកាត់លំហូរជំនួយរបស់សហរដ្ឋអាមេរិក គឺជាផ្នែកសំខាន់នៃផែនការនេះ៕