អាល្លឺម៉ង់ អាចនឹងខ្ចីដៃអង់គ្លេស ដើម្បីផ្គត់ផ្គង់មីស៊ីលឲ្យទីក្រុងគៀវ
អាឡឺម៉ង់៖ អាឡឺម៉ង់អាចទទួលយក ការផ្តល់ជូនរបស់ចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់មីស៊ីល ដល់អ៊ុយក្រែនជាថ្នូរនឹងអាវុធរយៈចម្ងាយឆ្ងាយពីទីក្រុងប៊ែរឡាំង ហើយរដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បានប្រាប់ទូរទស្សន៍រដ្ឋ ARD កាលពីថ្ងៃអាទិត្យ នេះបើយោងតាមការចេញផ្សាយរបស់ RT ។
គួរឲ្យដឹងដែរថា ទង្វើបែបនេះនឹងធ្វើឱ្យមានការបដិសេធយ៉ាងមានប្រសិទ្ធភាពចំពោះការប្រឆាំងរបស់អធិការបតី Olaf Scholz ក្នុងការផ្តល់ឱ្យទីក្រុង គៀវនូវ មីស៊ីលដែលអាចទៅដល់ទីក្រុងមូស្គូ ឬSt Petersburg។
គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំសព្វាវុធពីអាល្លឺម៉ង់ជាយូរមកហើយ ប៉ុន្តែលោកអធិកាបតី Scholz មានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ពួកគេដោយខ្លាច មានការបង្កើនអរិភាព។
យោងតាមការបញ្ជាក់របស់ លោកអធិការបតីទីក្រុងគៀវអាចប្រើប្រាស់មីស៊ីលផលិតដោយអាល្លឺម៉ង់ដែលមានរយៈចម្ងាយរហូតដល់៥០០គីឡូម៉ែត្រ ដើម្បីវាយ ប្រហារគោលដៅដែលជ្រៅ នៅក្នុងទឹកដីរុស្ស៊ីប៉ុន្តែប្រាកដណាស់វានឹងអាចបង្កឱ្យមានការកើនឡើងនៃកំដៅជម្លោះដ៏គ្រោះថ្នាក់៕