ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងអ៊ីស្រាអែល នគរបាលអង់គ្លេសនឹងវាយតម្លៃ

អង់គ្លេស៖ មន្ត្រីជំនាញនឹងវាយតម្លៃថា តើត្រូវបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសដែរឬទេ បន្ទាប់ពីការបញ្ជូនពីក្រុមតស៊ូមតិសម្រាប់ប៉ាឡេស្ទីន បើយោងតាមនគរបាលអង់គ្លេស បានលើកឡើងកាលពីថ្ងៃអង្គារ ។ នគរបាលក្រុងឡុងដ៍ បានថ្លែងថា ក្រុមឧក្រិដ្ឋកម្មសង្គ្រាមខ្នាតតូចរបស់ខ្លួន ដែលត្រូវបានរៀបចំនៅក្នុងបញ្ជាការប្រឆាំងភេរវកម្មរបស់ខ្លួន នឹងកំណត់ថាតើសកម្មភាពណាមួយបន្ថែមទៀត ឬការស៊ើបអង្កេតជាផ្លូវការ នឹងត្រូវចាប់ផ្តើមឬយ៉ាងណា។ ក្រុម The Met ដែលជាកម្លាំងនគរបាលដ៏ធំបំផុត និងមានធនធានល្អបំផុតរបស់ចក្រភពអង់គ្លេស បានបញ្ជាក់ថា ខ្លួនបានទទួល «ឯកសារ» កាលពីថ្ងៃសុក្រសប្តាហ៍មុនទាក់ទងនឹងការចោទប្រកាន់ដែលទាក់ទងនឹងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសដែលកំពុងបន្តនេះ។ អ្នកនាំពាក្យនគរបាល បានថ្លែងថា៖«ព័ត៌មាននៅក្នុងឯកសារ នឹងត្រូវវាយតម្លៃដោយមន្ត្រីជំនាញ ជាផ្នែកនៃការអនុវត្តវិសាលភាពដើម្បីកំណត់ថាតើមានសកម្មភាពបន្ថែម ឬការស៊ើបអង្កេតផ្លូវការណាមួយនឹងត្រូវធ្វើឡើង”។ … Read More

ជប៉ុន ចំពេលផុយស្រួយលើការភ័យខ្លាចនៃសង្គ្រាម បានស្វែងរកការចងសម្ព័ន្ធភាព ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី របស់កោះតៃវ៉ាន់

ជប៉ុន៖ សម្ព័ន្ធមិត្តដែលមានគំនិតដូចគ្នា ប្រទេសជប៉ុននឹងស្វែងរកភ្ជាប់ទៅប្រធានាធិបតីជាប់ឆ្នោតរបស់កោះតៃវ៉ាន់លោក ឡៃ ឆឹងតេ ដោយសង្ឃឹមថានឹងបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយទីក្រុងតូក្យូ ខណៈដែលភាគីទាំងពីរសម្លឹងមើលយ៉ាងប្រុងប្រយ័ត្នចំពោះបំណងរបស់ចិននៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។ លោក ឡៃ បានពណ៌នាការឈ្នះរបស់លោកនៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ថាជា “ជ័យជម្នះសម្រាប់សហគមន៍ប្រជាធិបតេយ្យ” ហើយជាសញ្ញាថារដ្ឋបាលរបស់លោកនឹងស្វែងរកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅជាមួយប្រទេសជប៉ុនដោយជួបជាមួយឯកអគ្គរដ្ឋទូតស្របច្បាប់របស់ទីក្រុងតូក្យូ និងសមាជិកសភាជប៉ុនមួយរូប ថ្ងៃបន្ទាប់ពីការបោះឆ្នោតនៅទីក្រុងតៃប៉ិ នេះបើយោងតាមសារព័ត៌មាន Japan Times ចេញផ្សាយឱ្យដឹងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។ លោក Mitsuo Ohashi ប្រធានសមាគមប្តូររូបិយវត្ថុជប៉ុន-តៃវ៉ាន់ បានជួបពិភាក្សាជាមួយលោក ឡៃ និងមិត្តរួមដំណែងគឺលោក Hsiao … Read More

ជុំវិញការអត្ថាធិប្បាយរបស់ប្រធានាធិបតី អំពីកោះតៃវ៉ាន់ ចិន កោះហៅឯកអគ្គរដ្ឋទូតហ្វីលីពីន ព្រមានកុំប្រលែងលេងនឹងភ្លើង

ចិន៖ បន្ទាប់ពីប្រធានាធិបតីលោកហ្វឺឌីណានម៉ាកូសជូនៀរ( Ferdinand Marcos Jr) បានអបអរសាទរលោក ឡៃ ឈីង ទ (Lai Ching-te) ចំពោះជ័យជម្នះការបោះឆ្នោតក្លាយជាមេដឹកនាំរបស់កោះតៃវ៉ាន់ ប្រទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតមកពីប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ ដោយបានព្រមានប្រទេសនេះ កុំឱ្យលេងជាមួយភ្លើង ។ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេស បាននិយាយដោយសំដៅលើលោក ម៉ាកូស (Marcos)ដែលបានអបអរសាទរលោក Lai កាលពីថ្ងៃចន្ទ សម្រាប់ការឈ្នះការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងសំដៅទៅលើរូបលោកជាមេដឹកនាំបន្ទាប់របស់កោះនេះ ថាចិន … Read More

ជប៉ុន៖ សាជីវកម្មក្ស័យធន កើនឡើងនៅឆ្នាំ២០២៣ ចំពេលមានកង្វះកម្លាំងពលកម្ម និងអតិផរណា

បរទេស៖ ចំនួននៃការក្ស័យធនរបស់សាជីវកម្ម នៅក្នុងប្រទេសជប៉ុនបានកើនឡើងនៅឆ្នាំ២០២៣ មានរហូតល់ ៨.០០០ ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃសម្ភារៈ និងការកើនឡើងប្រាក់ឈ្នួលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលសាជីវកម្ម នេះបើតាមទីភ្នាក់ងារស្រាវជ្រាវឥណទានមួយបានលើកឡើង កាលពីថ្ងៃម្សិលម៉្ងៃ ។ ទីភ្នាក់ងារ Tokyo Shoko Research បាននិយាយថា ការបរាជ័យអាជីវកម្មជាមួយនឹងបំណុលយ៉ាងហោចណាស់ ១០ លានយ៉េន (៦៨ លានដុល្លារ) បានកើនឡើង ៣៥,២ ភាគរយពីឆ្នាំមុន ដល់ ៨,៦៩០ សម្រាប់ការកើនឡើងប្រចាំឆ្នាំជាប់ៗគ្នាទីពីរ នេះយោងតាមសារព័ត៌មាន … Read More

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង សម្រេចលុបចោលទីភ្នាក់ងារ ដោះស្រាយកិច្ចការអន្តរកូរ៉េ

សេអ៊ូល៖ កូរ៉េខាងជើង បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីលុបចោលទីភ្នាក់ងាររបស់ខ្លួន ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍កាលពីថ្ងៃម្សិលមិញ ។ ក្នុងសម័យប្រជុំរបស់សភាប្រជាជនកំពូលនៃកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានសេចក្តីសម្រេចស្តីពីការលុបចោលគណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចជាតិ និងរដ្ឋបាលទេសចរណ៍អន្តរជាតិ Kumgangsan ដែលជាទីភ្នាក់ងារនានា ដែលត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់កិច្ចសន្ទនាអន្តរកូរ៉េ។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយហេតុផលថា “ការបង្រួបបង្រួមកូរ៉េ មិនអាចសម្រេចបានជាមួយសាធារណរដ្ឋកូរ៉េ ដែលបានកំណត់វាជាគោលនយោបាយរដ្ឋរបស់ខ្លួន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមដោយការស្រូបទាញ” និង “ការបង្រួបបង្រួមក្រោមលទ្ធិប្រជាធិបតេយ្យសេរី”។ របាយការណ៍បានឲ្យដឹងថា “វាផ្ទុយស្រឡះពីខ្សែបង្រួបបង្រួមជាតិរបស់យើងដោយផ្អែកលើប្រជាជាតិមួយ រដ្ឋមួយ និងប្រព័ន្ធពីរដែលយើងបានប្រកាន់ខ្ជាប់អស់រយៈពេលជិត … Read More

ទីស្នាក់ការចារកម្មរបស់អ៊ីស្រាអែល រងការវាយប្រហារលើ ពីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ នៅអ៊ីរ៉ាក់ ស្របការប្តេជ្ញាសងសឹកបន្ថែមទៀត

បរទេស៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថាពួកគេបានវាយប្រហារលើ «ទីស្នាក់ការចារកម្ម» របស់អ៊ីស្រាអែល នៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត ឃើឌីស្ថាន (Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងវរជននេះបាននិយាយថា ពួកគេក៏បានវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីយប់ថ្ងៃទី១៥ ខែមករា ។ ការវាយប្រហារនេះ កើតឡើងស្របពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះ ដែលរីករាលដាលពាសពេញមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាច្រើនក៏បានចូលទៅក្នុងជម្លោះពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងឆ្មាំនេះបានលើកឡើងថា «ដើម្បីឆ្លើយតបទៅនឹងភាពឃោរឃៅនាពេលថ្មីៗនេះនៃរបបជ្វីហ្វនិយម ដែលបណ្តាលឱ្យមានការសម្លាប់មេបញ្ជាការជាំច្រើននៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ … Read More

ប្រមុខដឹកនាំកំពូលកូរ៉េខាងត្បូង រិះគន់កូរ៉េខាងជើង លើការកំណត់ប្រទេសលោកថាជាប្រទេសអរិភាព

កូរ៉េខាងត្បូង៖ លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី១៦ ខែមករានេះ បានរិះគន់ចំណាត់ការរបស់កូរ៉េខាងជើង ក្នុងការកំណត់កូរ៉េខាងត្បូងថាជាប្រទេសអរិភាព ដោយនិយាយថា នេះបង្ហាញពីធម្មជាតិ «ប្រឆាំងជាតិ និងប្រវត្តិសាស្ត្រ» របស់ទីក្រុងព្យុងយ៉ាង។ លោក យ៉ុន ក៏បាននិយាយផងដែរថា ការបាញ់មីស៊ីល និងកាំភ្លើងធំនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជា «ការបង្កហេតុផ្នែកនយោបាយ» ដើម្បីបង្កចលាចលដល់សាធារណៈជនកូរ៉េខាងត្បូង។ វេលាព្រឹកថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានលើកឡើងថា មេដឹកនាំកូរ៉េខាងជើង លោក … Read More

Trump នៅតែការគាំទ្រដោយទទួលជ័យជម្នះនៅរដ្ឋ Iowa ហើយលោក DeSantis និង លោកស្រី Haley ដណ្តើមតំណែងទីពីរ

អាមេរិក៖ ការទទួលបានជ័យជម្នះយ៉ាងច្រើន នៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ លើកដំបូងរបស់លោក Donald Trump នៅក្នុងរដ្ឋ Iowa កាលពីថ្ងៃចន្ទ ដោយបានអះអាងពីភាពលេចធ្លោរបស់លោកលើគណបក្ស ខណៈលោកស្វែងរកការតែងតាំងជាលើកទីបីជាប់ៗគ្នា និងការប្រកួតប្រជែងឡើងវិញជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។ ការព្យាករណ៍ពីជ័យជម្នះពីអង្គការ Edison Research នេះ ហើយបាននិយាយថា អភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី Nikki … Read More

ណាតូ ត្រៀមធ្វើសង្រ្គាមជាមួយរុស្ស៊ី

បរទេស៖ កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ បាននិងកំពុងរៀបចំសម្រាប់ការវាយប្រហារចម្រុះរបស់រុស្ស៊ីលើផ្នែកខាងកើតរបស់អង្គការណាតូ ដែលអាចនឹងធ្វើឡើង នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ នេះយោងឲ្យដឹងពីសារព័ត៌មានអាល្លឺម៉ង់ Bild ។ សារព័ត៌មាននេះ បានកត់សម្គាល់ថា យោងតាមឯកសារ ភាពតានតឹងរវាងអង្គការណាតូ និងរុស្ស៊ី អាចនឹងកើតឡើង នៅដើមខែកុម្ភៈ ឆ្នាំ ២០២៤។ នៅក្នុងឯកសារសម្ងាត់មួយ ក្រសួងការពារជាតិអាល្លឺម៉ង់ បានគូសបញ្ជាក់អំពីផ្លូវដ៏សំខាន់ទៅកាន់ជម្លោះ រវាងរុស្ស៊ី និងអង្គការណាតូ ត្រូវបានរៀបរាប់លម្អិត។ សកម្មភាពរបស់រុស្ស៊ី និងលោកខាងលិច ត្រូវបានពិពណ៌នាពីមួយខែទៅមួយខែ ដោយឈានដល់ការដាក់ពង្រាយទាហានរាប់សែននាក់របស់អង្គការណាតូ និងការចាប់ផ្តើមនៃសង្រ្គាម … Read More