រថក្រោះ អាល្លឺម៉ង់យ៉ាងច្រើន រុស្ស៊ីបំផ្លាញក្នុងសមរភូមិ ជាមួយអ៊ុយក្រែន

បរទេស៖ យោធាអ៊ុយក្រែន បានបាត់បង់ចំនួនដ៏ច្រើន នៃរថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួន ដែលត្រូវបានបរិច្ចាគ ដោយរដ្ឋបរទេស ដោយជាងមួយភាគបួន គឺត្រូវបានបំផ្លាញ ដោយកងទ័ពរុស្ស៊ី ហើយរថក្រោះដែលនៅសល់ត្រូវ បានខូចខាតហួសពីសមត្ថភាព របស់ទីក្រុងគៀវក្នុងការជួសជុល នេះបើយោងតាមការឱ្យដឹងពីទស្សនាវដ្ដី Foreign Affairs ។ ស្របគ្នានឹងប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិចបានហៅរថក្រោះ ដែលផលិតដោយ អាល្លឺម៉ង់ថា ជាអ្នកផ្លាស់ប្តូរហ្គេម បន្ទាប់ពីទីក្រុងប៊ែកឡាំងបានអនុញ្ញាត ការផ្ទេររថក្រោះកាលពីឆ្នាំមុននោះ ទីក្រុងគៀវបានរកឃើញ តាំងពីពេលនោះមកថា ពួកគេគឺជា “អាវុធទំនើបដែលងាយរងគ្រោះ” … Read More

ប្រទេសអាមេរិកខាងត្បូង វេណេស៊ុយអេឡា ព្រមានពីការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ បើអាមេរិក បន្តដាក់ទណ្ឌកម្ម

ការ៉ាកាស៖ បើសិនសហរដ្ឋអាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មឡើងវិញ ឬអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូងមួយនេះមែន នោះវេណេស៊ុយអេឡា ក៏បានព្រមានវិញថា ខ្លួននឹងឆ្លើយតបតាមរបៀប “ធ្ងន់ធ្ងរ ទៅវិញទៅមក និងរឹងមាំ” ។ លោកប្រធានាធិបតីបានថ្លែងឲ្យដឹងថា “យើងមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសកម្មភាពដែលសហរដ្ឋអាមេរិក ធ្វើនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចចាត់ទុកថា ជាការឈ្លានពានឆ្ពោះទៅរកសិទ្ធិ ដែលប្រទេសនេះត្រូវរស់នៅដោយសន្តិភាព វឌ្ឍនភាព និងមានវិធានការបង្ខិតបង្ខំជាឯកតោភាគីទាំងអស់” ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួលើកឡើងថា លោក Rodriguez បានព្រមានក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេស ។ លោក Rodriguez បានលើកបន្តឡើងថា … Read More

CNN Philippinesនឹងបិទដំណើរការ ដោយសារបញ្ហាលំបាកហិរញ្ញវត្ថុ

បរទេស៖ នៅប្រទេសហ្វីលីពីន ប្រព័ន្ធផ្សព្វផ្សាយ CNN Philippinesនឹងបញ្ឈប់ប្រតិបត្តិការ ចាប់ពីថ្ងៃទី៣១ ខែមករានេះតទៅ ដោយសារ«ការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ» នេះបើតាមការប្រកាសឲ្យដឹងពីម្ចាស់របស់ប្រព័ន្ធផ្សព្វផ្សារនេះ កាលពីថ្ងៃម្សិលមិញនេះ ដែលនេះជាផលប៉ះពាល់ដ៏ធំចុងក្រោយបំផុត ចំពោះឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ។ ប្រព័ន្ធផ្សព្វផ្សាយនេះ បានចាប់ផ្តើមដំណើរការនៅហ្វីលីពីន ក្នុងឆ្នាំ២០១៥ ដោយទទួលបានអាជ្ញាប័ណ្ណពីប្រព័ន្ធផ្សព្វផ្សាយ CNN ដោយផ្តល់ព័ត៌មានភាសាអង់គ្លេសជាចម្បង នៅលើទូរទស្សន៍ឥតគិតថ្លៃ ទូរទស្សន៍ខ្សែកាប និងទូរទស្សន៍បង់ប្រាក់។ បុគ្គលិកត្រូវបានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទនេះ អំពីការសម្រេចចិត្តបិទការផ្សាយព័ត៌មាន និងប្រតិបត្តិការផលិតកម្មនៅលើគ្រប់វេទិកាទាំងអស់។ បុគ្គលិកម្នាក់ បានប្រាប់សារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា … Read More

របបយោធាមីយ៉ាន់ម៉ា៖ មន្ត្រីជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឡាវ ក្នុងនាមតំណាង មិនមែននយោបាយ

បរទេស៖ មន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ ក្នុងនាមជាអ្នកតំណាងមិននយោបាយ បើតាមការឲ្យដឹងពីប្រភពការទូត ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្លួងប្រាបាង ការចូលរួមរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ដែលបានចាប់ផ្តើម កាលពីថ្ងៃអាទិត្យកើតឡើង នៅមុនខួបលើកទី៣ នៃរដ្ឋប្រហារយោធា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា របស់មេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ។ ប្រទេសមីយ៉ាន់ម៉ា បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីចាប់តាំងពីសមាជិកអាស៊ាន បានសម្រេចចិត្តក្នុងខែតុលា … Read More

នៅប៉ារីស កិច្ចចរចាបទឈប់បាញ់ហ្គាហ្សា មានលក្ខណៈស្ថាបនា ប៉ុន្តែនៅមានចន្លោះប្រហោង

យេរ៉ូសាឡឹម៖ កិច្ចពិភាក្សានៅទីក្រុងប៉ារីស អ៊ីស្រាអែលបានឲ្យដឹងថា ពាក់ព័ន្ធនឹងមន្រ្តីកំពូលរបស់សហរដ្ឋអាមេរិក កាតា អេហ្ស៊ីប និងអ៊ីស្រាអែល ស្តីពីបទឈប់បាញ់នៅហ្គាហ្សា បានពន្យារពេលដោយផ្តល់លទ្ធផល “ស្ថាបនា” ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កិច្ចប្រជុំត្រូវបានកំណត់ថា ជាកិច្ចប្រជុំប្រកបដោយការស្ថាបនា” ការិយាល័យរបស់នាយករដ្ឋមន្រ្តី អ៊ីស្រាអែលលោក ណេតាន់យ៉ាហ៊ូ បានឲ្យឆ្លងនៅក្នុងសេចក្តី ថ្លែងការណ៍មួយ ខណៈដែលកត់សម្គាល់ថា “ចន្លោះប្រហោងសំខាន់ៗ” នៅតែមាន ហើយនឹងត្រូវបានពិភាក្សាបន្ថែមទៀត នៅសប្តាហ៍នេះនៅក្នុងកិច្ចប្រជុំបន្ថែម បើតាមការបញ្ជាក់ឲ្យដឹងពីការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។ យោងតាមការិយាល័យ … Read More

ប្រមុខការបរទេសហុងគ្រី ទស្សនកិច្ចនៅអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់ EU ស្តីពីកញ្ចប់ជំនួយ

បរទេស៖ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ កាលថ្ងៃម្សិលមិញនេះ ពោលគឺប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ដែលនឹងស្វែងរកកិច្ចព្រមព្រៀងស្តីពីកញ្ចប់ជំនួយហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយទីក្រុង Budapest។ នៅទីក្រុង Uzhhorod ភាគខាងលិច កិច្ចពិភាក្សារបស់លោក Szijjarto ជាមួយលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងលោក Andriy Yermak ប្រធានបុគ្គលិកប្រធានាធិបតី កើតមានបន្ទាប់ពីជាច្រើនសប្តាហ៍នៃការប្រឆាំងរបស់ហុងគ្រី ចំពោះសហភាពអឺរ៉ុប ដែលផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ … Read More

ប្រមុខដឹកនាំការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានអំពាវនាវឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ

អារ៉ាប៊ីសាអ៊ូឌីត៖ លោក ហ្វៃសាល ប៊ីន ហ្វាហាន អាល់ ស៊ូដ (Faisal bin Farhan Al Saud) រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត បានជំរុញឲ្យអ៊ីស្រាអែល គោរពច្បាប់អន្តរជាតិ កាលពីថ្ងៃអាទិត្យកន្លងមកនេះ។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអេហ្ស៊ីប លោកបានធ្វើការអធិប្បាយ ជាមួយ លោក អាមេ ស៊ូគ្រី (Sameh Shoukry) នៅទីក្រុងគែរ ដែលក្នុងនោះលោកទាំងពីរ បានអំពាវនាវឲ្យមានបទឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប និងជំនួយ ដើម្បីទៅដល់អ្នកដែលខ្វះខាត … Read More

ក្នុងប្រទេសយេម៉ែន ផ្ទុះការតវ៉ាទ្រង់ទ្រាយធំ បង្ហាញការគាំទ្រដល់ប៉ាឡេស្ទីន

សាណា៖ ក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន ប្រជាជនយេម៉ែនរាប់ម៉ឺននាក់ ដែលគាំទ្រក្រុម Houthi បានតវ៉ាកាលពីថ្ងៃសុក្រ ដោយបដិសេធការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក-អង់គ្លេស លើមន្ត្រីជាន់ខ្ពស់ Houthi និងបានបរិហារការវាយប្រហារតាមអាកាសទៅលើភាគខាងជើងប្រទេសយេម៉ែន។ អ្នកចូលរួមបានគ្រវីទង់ជាតិប៉ាឡេស្ទីន-យេម៉ែន កាន់បដាដែលមានរូបភាពមេដឹកនាំ Houthi និងស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Hatem al-Mahaqri ជាបាតុករម្នាក់បានឲ្យដឹងថា ពួកគេបានមកឈរក្បែរប្រជាជន ដែលត្រូវគេជិះជាន់នៅហ្គាហ្សា និងចែករំលែកការឈឺចាប់របស់ពួកគេ។ “ការចូលរួមរបស់យើងបង្ហាញពីជំហរដ៏ខ្ជាប់ខ្ជួនរបស់យើង លើបញ្ហាប៉ាឡេស្ទីន និងបងប្អូនរបស់យើងនៅតំបន់ហ្គាហ្សា”។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីព្រឹកថ្ងៃសុក្រ លោក Yahya … Read More

អាមេរិកគ្រោងពង្រាយ អាវុធនុយក្លេអ៊ែរនៅអង់គ្លេសឡើងវិញ

អង់គ្លេស៖ The Telegraph សារព័ត៌មានរបស់អង់គ្លេស បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ទៅកាន់ចក្រភពអង់គ្លេសជាលើកដំបូងក្នុងរយៈពេល ១៥ ឆ្នាំ មកនេះ។ របាយការណ៍អំពីគម្រោងដាក់ពង្រាយនេះ កើតឡើងចំពេលដែលភាពតានតឹងកាន់តែខ្លាំងឡើង រវាងអង្គការណាតូ និងរុស្ស៊ី ជុំវិញជម្លោះអ៊ុយក្រែន និងការអំពាវនាវពីអ្នកនយោបាយលោកខាងលិចមួយចំនួន ឱ្យរៀបចំសម្រាប់ការប៉ះទង្គិចប្រដាប់អាវុធដ៏មានសក្តានុពលជាមួយទីក្រុងម៉ូស្គូ នេះយោងតាមសារព័ត៌មាន RT ចេញផ្សាយឱ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ។ កាសែតអង់គ្លេស Telegraph បានដកស្រង់កិច្ចសន្យាលទ្ធកម្មសម្រាប់កន្លែងថ្មី នៅស្ថានីយ៍ទ័ពអាកាស Royal Air … Read More