ប្រមុខការបរទេសហុងគ្រី ទស្សនកិច្ចនៅអ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់ EU ស្តីពីកញ្ចប់ជំនួយ
បរទេស៖ លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេសហុងគ្រី បានធ្វើដំណើរទៅប្រទេសអ៊ុយក្រែន ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ កាលថ្ងៃម្សិលមិញនេះ ពោលគឺប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប (EU) ដែលនឹងស្វែងរកកិច្ចព្រមព្រៀងស្តីពីកញ្ចប់ជំនួយហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយទីក្រុង Budapest។
នៅទីក្រុង Uzhhorod ភាគខាងលិច កិច្ចពិភាក្សារបស់លោក Szijjarto ជាមួយលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន និងលោក Andriy Yermak ប្រធានបុគ្គលិកប្រធានាធិបតី កើតមានបន្ទាប់ពីជាច្រើនសប្តាហ៍នៃការប្រឆាំងរបស់ហុងគ្រី ចំពោះសហភាពអឺរ៉ុប ដែលផ្តល់ជំនួយចំនួន ៥០ពាន់លានអឺរ៉ូ (៥៤ ពាន់លានដុល្លារ)។
លោក Viktor Orban ប្រធាននយោបាយរបស់នាយករដ្ឋមន្ត្រី បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុង Budapest បើកចំហចំពោះការប្រើប្រាស់ថវិការបស់សហភាពអឺរ៉ុប សម្រាប់កញ្ចប់ជំនួយដែលបានស្នើឡើង ដែលជាការផ្លាស់ប្តូរជំហររបស់ទីក្រុង Budapest។
នៅលើបណ្ដាញព័ត៌មានផ្លូវការតាមរយៈកម្មវិធីផ្ញើសារ Telegram ដោយមានអមជាមួយនឹងរូបថតរបស់លោក Szijjarto លោក Kuleba និងលោក Yermak ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា៖ «ការសន្ទនាប្រកបដោយភាពស្មោះត្រង់ និងស្ថាបនា ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យទំនាក់ទំនងរវាងរដ្ឋទាំងកាន់តែប្រសើរឡើង»។
គួរបញ្ជាក់ថា អ៊ុយក្រែនបាននិយាយថា ខ្លួនសង្ឃឹមថា ប្រទេសជាសមាជិកទាំង ២៧របស់ប្លុកនេះ នឹងយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូល នាទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ នេះ ដើម្បីផ្តល់នូវកញ្ចប់រយៈពេល ៤ឆ្នាំដែលទីក្រុងគីវ គ្រោងនឹងប្រើប្រាស់ ដើម្បីកាត់បន្ថយឱនភាពថវិការបស់ខ្លួន នៅឆ្នាំនេះ ខណៈដែលខ្លួនប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី នៅភាគខាងត្បូង និងខាងកើត។ ហុងគ្រីគឺជារដ្ឋសមាជិកតែមួយគត់ដែលមិនគាំទ្រកញ្ចប់ជំនួយនៅក្នុងកិច្ចប្រជុំកំពូល កាលពីខែធ្នូ៕