អ្នកដំណើរឆែនណាន់តាន់តាប់ពេញ ស្ថានីយរថភ្លើងក្រុងប៉េកាំង វេលាអ្នកស្រុកបានចេញដំណើរទៅចូលរួមបុណ្យចូលឆ្នាំថ្មី

ប៉េកាំង៖ ស្ថានីយអយស្ម័យយានក្រុងប៉េកាំង ត្រូវគេមើលឃើញមានកំណើនអ្នកដំណើរកាលពីថ្ងៃព្រហស្បតិ៍នេះ ជាវេលាអ្នកដំណើររាប់រយលាននាក់ ក្នុងប្រទេសចិន កំពុងធ្វើដំណើរត្រឡប់ទៅស្រុកកំណើតរបស់ពួកគេ ដើម្បីទៅជួបជុំអ្នកជាទីស្រលាញ់របស់ពួកគេ និងប្រារព្ធពិធីចូលឆ្នាំថ្មី។ សម្រាប់អ្នកដំណើរដូចជា អ្នកបង្កើតកម្មវិធីឈ្មោះ យូ ជី(Yu Qi)អាយុ២៧ឆ្នាំដែលមានស្រុកកំណើតនៅ ខេត្ដហ៊ើណាន បានអោយដឹងថា ការធ្វើដំណើរទៅផ្ទះនឹងត្រូវចំណាយពេល២០ម៉ោង ទោះបីជា ប្រទេសចិនមានបណ្ដាញផ្លូវដែកល្បឿនលឿនធំជាងគេជាងគេបំផុតក្នុងពិភពលោកក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្យាករណ៍ទុកនូវកំណត់ត្រាមួយថា ការធ្វើដំណើរក្នុងស្រុកមាន៩ពាន់លានដំណើរនៅក្នុងអំឡុងពេលធ្វើដំណើរ៤០ថ្ងៃ ដ៏មមាញឹកនៅជុំវិញថ្ងៃឈប់សំរាកចូលឆ្នាំចិន ដែលក្នុងចំណោមនោះ មានប្រមាណជា៨០% នឹងធ្វើដំណើរតាមមធ្យោបាយខ្លួនឯង៕

អ៊ីរ៉ង់ រក្សាជំហរមិនចាកចេញពីតុចរចា និងទទូចលើសិទ្ធិអភិវឌ្ឍន៍នុយក្លេអ៊ែរ ដើម្បីសន្ដិភាព

តេអេរ៉ង់៖ លោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនចាកចេញពីតុចរចាឡើយ និងទទូចលើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណង “សន្តិភាព”។ លោក Raisi បានធ្វើការកត់សម្គាល់ នៅក្នុងពិធីមួយដែលមានការចូលរួមដោយឯកអគ្គរដ្ឋទូតបរទេស នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃជ័យជំនះនៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់ប្រទេសនេះ ដែលត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ តែងតែត្រៀមខ្លួនសម្រាប់ការផ្ទៀងផ្ទាត់លក្ខណៈសន្តិភាពនៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ដោយបន្ថែមថាប្រជាជនអ៊ីរ៉ង់ មានសិទ្ធិ “មិនអាចកាត់ផ្តាច់បាន” ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដោយសន្តិវិធីក្នុងវិស័យនានារួមទាំងឱសថ … Read More

ប្លែកពីគេ! អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ជាមួយប្រាក់ខែដូចដើម

ការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ ត្រូវបានកាត់បន្ថយ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មី ដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត … Read More

លោក Blinken ធ្វើដំណើរទស្សនកិច្ច ទៅកាន់តំបន់ West Bank រងការតវ៉ាពីប្រជាជនប៉ាឡេស្ទីន

បរទេស៖ ការធ្វើបាតុកម្មនៅទីក្រុងរ៉ាម៉ាឡា(Ramallah) របស់ប្រជាជនប៉ាឡេស្ទីនមួយក្រុម កាលពីថ្ងៃម្សិលមិញ ប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទៅកាន់តំបន់ West Bank ។ លោក Blinken បានជួបជាមួយ លោក ម៉ាមូត អាបាស់ (Mahmoud Abbas) ប្រធានអាជ្ញាធរប៉ាឡេស្ទីន (PA) នៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កាលពីថ្ងៃពុធ។ លោក ក៏បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល … Read More

ជម្លោះពាក់ព័ន្ធនឹងឋានៈ អ្នកនយោបាយប្រឆាំងប៉ូឡូញប្រវាយប្រតប់ជាមួយសន្តិសុខសភា

ប៉ូឡូញ៖ នៅក្នុងជម្លោះពាក់ព័ន្ធ ដែលបានជាប់នឹងអ្នកនយោបាយប្រឆាំងរបស់ប្រទេសប៉ូឡូញ ២រូប ថាតើពួកគេនៅតែអាចអង្គុយក្នុងសភាបានដែរ ឬទេ បន្ទាប់ពីមានការកាត់ទោសព្រហ្មទណ្ឌ បានប៉ះទង្គិចជាមួយសន្តិសុខនៅខាងក្រៅសភា កាលពីថ្ងៃម្សិលមិញ នៅពេលដែលពួកគេព្យាយាមបង្ខំចូលទៅខាងក្នុង។ ជម្លោះជុំវិញ អ្នកនយោបាយ ដែលជាសមាជិកនៃអតីតគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច បានបាត់បង់អាណត្តិសភាដែរ ឬទេ នៅពេលដែលពួកគេត្រូវបានកាត់ទោសពីបទរំលោភអំណាច ដែលគំរាមកំហែងដល់ដំណើរការនីតិប្បញ្ញត្តិរបស់ប្រទេសប៉ូឡូញ។ លោក Andrzej Duda ប្រធានាធិបតី ដែលជាសម្ព័ន្ធមិត្តរបស់គណបក្ស PiS ដែលបានលើកលែងទោសដល់បុគ្គលទាំង២ បានប្តេជ្ញាថា នឹងបញ្ជូនច្បាប់ដែលត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតដែលពួកគេមិនបានចូលរួម ទៅតុលាការ … Read More

ប្រមុខដឹកនាំកំពូលកូរ៉ខាងជើង លុបចោលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទាំងអស់ជាមួយកូរ៉េខាងត្បូង

កូរ៉េខាងជើង៖ សភាប្រជាជនកំពូលរបស់ប្រទេសកូរ៉េខាងជើង បានបោះឆ្នោតលុបចោលកិច្ចព្រមព្រៀងទាំងអស់ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងត្បូង ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើងបានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈនេះ ។ សភារបស់កូរ៉េខាងជើង ដែលចាត់វិធានការជាផ្លូវការ ដើម្បីអនុម័តគោលនយោបាយកំណត់ដោយគណបក្សពលករកំពុងកាន់អំណាចនេះ ក៏បានបោះឆ្នោតលុបចោលច្បាប់គ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចជាមួយទីក្រុងសេអ៊ូល រួមទាំងច្បាប់ពិសេសស្តីពីប្រតិបត្តិការនៃគម្រោងទេសចរណ៍ ភ្នំ គឺមហ្កាង (Mount Kumgang) ផងដែរ។ ដំណើរកម្សាន្តទៅកាន់ភ្នំដ៏ស្រស់ស្អាត នៅភាគខាងជើងនៃព្រំដែនភាគខាងកើតនេះ គឺជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចាប់ផ្តើមក្នុងអំឡុងពេលនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅដើមទសវត្សរ៍ឆ្នាំ២០០០ ដោយទាក់ទាញភ្ញៀវទេសចរកូរ៉េខាងត្បូងជិត ២ លាននាក់។ គម្រោងនេះត្រូវបានផ្អាកនៅឆ្នាំ២០០៨ បន្ទាប់ពីអ្នកទេសចរកូរ៉េខាងត្បូងម្នាក់ … Read More

ការមកដល់របស់ក្រុមឧទ្ទាម តំបន់ភាគខាងកើតកុងហ្គោ ជនស៊ីវិលរាប់ម៉ឺននាក់ បានរត់ភៀសខ្លួន

កុងហ្គោ៖ នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងការធ្វើសង្រ្គាមរុញច្រើនពួកគេឲ្យវិលត្រឡប់ទៅវិញ ចំពោះការមកដល់ថ្មីៗរបស់ក្រុមចលនា ២៣ មីនា(M23)បានធ្វើឲ្យជនស៊ីវិលរាប់ម៉ឺននាក់ រត់គេចចេញពីតំបន់ជុំវិញទីក្រុង Goma គំរាមកំហែងដល់មជ្ឈមណ្ឌលទីក្រុងយុទ្ធសាស្រ្តមួយនេះ ស្របពេលដែលសង្រ្គាមកាន់តែអាក្រក់ទៅ ។ នៅក្នុងតំបន់មួយនេះ បានញាំញីរួចទៅហើយដោយសារសកម្មភាពរបស់ក្រុមជីវពល ចាប់តាំងពីក្រុមឧទ្ទាម M23បានឈ្លានពានកាលពីខែមីនា ឆ្នាំ ២០២២ បង្កជាជម្លោះដែលតស៊ូជាមួយការអន្តរាគមន៍របស់យោធា និងការសម្របសម្រួលកិច្ចខិតខំដោយក្រុមមេដឹកនាំក្នុងតំបន់អាហ្វ្រិកខាងកើត ឲ្យមានបទឈប់បាញ់បំពានម្តងហើយម្តងទៀតកាលពីឆ្នាំមុន ។ ជនស៊ីវិលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារអំពើហិង្សា ក្នុងនោះពួកគេភាគច្រើន ត្រូវបានសម្លាប់ដោយសារការបំផ្ទុះគ្រាប់បែក និងការវាយប្រហារសងសឹក ។ ក្រុមឧទ្ទាម M23បានធ្វើដំណើរមកដល់ទីក្រុង Mweso និងទីក្រុង … Read More

អាមេរិក រងការចោទប្រកាន់ពី ស៊ីរី លើបទលួចយកប្រេង និងគ្រាប់ធញ្ញជាតិ

ស៊ីរី៖ កងកម្លាំងសហរដ្ឋអាមេរិក បានបង្កើនប្រតិបត្តិការរបស់ពួកគេ ដើម្បីលួចទ្រព្យសម្បត្តិជាតិរបស់ស៊ីរី ជាពិសេសប្រេង និងគ្រាប់ធញ្ញជាតិ បើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានផ្សាយកាលពីថ្ងៃម្សិលមិញ។ សារព័ត៌មានរដ្ឋ SANA បានចោទប្រកាន់កងកម្លាំងសហរដ្ឋអាមេរិកថាបានរត់ពន្ធប្រេង និងគ្រាប់ធញ្ញជាតិចេញពីប្រទេសតាមរយៈការឆ្លងកាត់ខុសច្បាប់ ដោយនិយាយថាពួកគេបានដឹកជញ្ជូនរថក្រោះ និងស៊ីទែនប្រេងចំនួន១៦០ គ្រឿងដែលផ្ទុកដោយធនធានដែលបានលួច ទៅកាន់ប្រទេសអ៊ីរ៉ាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។ តាមការដកស្រង់ប្រភពនានាក្នុងស្រុកនៅខេត្តអាល់ហាសាកា(al-Hasakah)ភាគឦសាន ទីភ្នាក់ងារសារព័ត៌មានបាននិយាយថា ក្បួនរថក្រោះចំនួន៨៤គ្រឿង ដែលដឹកប្រេងពីតំបន់នានានៃខេត្តនេះ បានឆ្លងកាត់ចំណុចព្រំដែនអាល់ម៉ាមូឌីយ៉ា(al-Mahmoudiyah)ទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ សារព័ត៌មាន SANA បាននិយាយថា ក្បួនរថយន្ត ៧៦ គ្រឿងផ្សេងទៀត … Read More

លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីថៃ នៅតែប្រឈមមុខនឹងការចោទប្រកាន់ចាស់ ពីបទប្រមាថព្រះមហាក្សត្រ ធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

ថៃ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៅតែប្រឈមមុខ នឹងការចោទប្រកាន់ព្រហ្មទណ្ឌ ពីបទប្រមាថមហាក្សត្រ តាំងពីឆ្នាំ២០១៦ ហើយអគ្គព្រះរាជអាជ្ញានឹងសម្រេចថាតើលោក ថាក់ស៊ីន នឹងត្រូវចោទប្រកាន់ឬយ៉ាងណា? បើតាមអ្នកនាំពាក្យការិយាល័យ អគ្គព្រះរាជអាជ្ញា (OAG) បានថ្លែងកាលពីថ្ងៃអង្គារ។ លោក Prayut Phetcharakhun អ្នកនាំពាក្យ ការិយាល័យអគ្គព្រះរាជអាជ្ញា បាននិយាយថា នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ OAG បានទទួលសំណុំរឿងនេះ ពីប៉ូលិស … Read More