ជម្លោះពាក់ព័ន្ធនឹងឋានៈ អ្នកនយោបាយប្រឆាំងប៉ូឡូញប្រវាយប្រតប់ជាមួយសន្តិសុខសភា

ប៉ូឡូញ៖ នៅក្នុងជម្លោះពាក់ព័ន្ធ ដែលបានជាប់នឹងអ្នកនយោបាយប្រឆាំងរបស់ប្រទេសប៉ូឡូញ ២រូប ថាតើពួកគេនៅតែអាចអង្គុយក្នុងសភាបានដែរ ឬទេ បន្ទាប់ពីមានការកាត់ទោសព្រហ្មទណ្ឌ បានប៉ះទង្គិចជាមួយសន្តិសុខនៅខាងក្រៅសភា កាលពីថ្ងៃម្សិលមិញ នៅពេលដែលពួកគេព្យាយាមបង្ខំចូលទៅខាងក្នុង។

ជម្លោះជុំវិញ អ្នកនយោបាយ ដែលជាសមាជិកនៃអតីតគណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច បានបាត់បង់អាណត្តិសភាដែរ ឬទេ នៅពេលដែលពួកគេត្រូវបានកាត់ទោសពីបទរំលោភអំណាច ដែលគំរាមកំហែងដល់ដំណើរការនីតិប្បញ្ញត្តិរបស់ប្រទេសប៉ូឡូញ។

លោក Andrzej Duda ប្រធានាធិបតី ដែលជាសម្ព័ន្ធមិត្តរបស់គណបក្ស PiS ដែលបានលើកលែងទោសដល់បុគ្គលទាំង២ បានប្តេជ្ញាថា នឹងបញ្ជូនច្បាប់ដែលត្រូវបានអនុម័តនៅក្នុងការបោះឆ្នោតដែលពួកគេមិនបានចូលរួម ទៅតុលាការ ដើម្បីពិនិត្យមើលការអនុលោមស្រាបតាមរដ្ឋធម្មនុញ្ញ។

គួរបញ្ជាក់ថា អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Mariusz Kaminski និងអនុប្រធានរបស់លោក គឺលោក Maciej Wasik ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគា កាលពីខែមុន បន្ទាប់ពីត្រូវបានកាត់ទោសពីបទរំលោភអំណាចក្នុងតួនាទីកាលពីមុនរបស់ពួកគេ។ អ្នកទាំង២ បានអះអាងថា ខ្លួនជា «អ្នកទោសនយោបាយ» ហើយបានបដិសេធថា មិនបានបាត់បង់អាណត្តិសភារបស់ខ្លួននោះឡើយ។

កាលពីថ្ងៃពុធ ពួកគេបានព្យាយាមរុញឲ្យមានផ្លូវចូលទៅក្នុងសភា ដោយមានការជួយពីក្រុមអ្នកនយោបាយជាន់ខ្ពស់របស់គណបក្សច្បាប់ និងយុត្តិធម៌ (PiS)។ លោក Wasik បានប្រាប់អ្នកសារព័ត៌មានថា «យើងជាសមាជិកសភាស្របតាមការវិនិច្ឆ័យរបស់តុលាការកំពូល»៕