ការមកដល់របស់ក្រុមឧទ្ទាម តំបន់ភាគខាងកើតកុងហ្គោ ជនស៊ីវិលរាប់ម៉ឺននាក់ បានរត់ភៀសខ្លួន

កុងហ្គោ៖ នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងការធ្វើសង្រ្គាមរុញច្រើនពួកគេឲ្យវិលត្រឡប់ទៅវិញ ចំពោះការមកដល់ថ្មីៗរបស់ក្រុមចលនា ២៣ មីនា(M23)បានធ្វើឲ្យជនស៊ីវិលរាប់ម៉ឺននាក់ រត់គេចចេញពីតំបន់ជុំវិញទីក្រុង Goma គំរាមកំហែងដល់មជ្ឈមណ្ឌលទីក្រុងយុទ្ធសាស្រ្តមួយនេះ ស្របពេលដែលសង្រ្គាមកាន់តែអាក្រក់ទៅ ។

នៅក្នុងតំបន់មួយនេះ បានញាំញីរួចទៅហើយដោយសារសកម្មភាពរបស់ក្រុមជីវពល ចាប់តាំងពីក្រុមឧទ្ទាម M23បានឈ្លានពានកាលពីខែមីនា ឆ្នាំ ២០២២ បង្កជាជម្លោះដែលតស៊ូជាមួយការអន្តរាគមន៍របស់យោធា និងការសម្របសម្រួលកិច្ចខិតខំដោយក្រុមមេដឹកនាំក្នុងតំបន់អាហ្វ្រិកខាងកើត ឲ្យមានបទឈប់បាញ់បំពានម្តងហើយម្តងទៀតកាលពីឆ្នាំមុន ។

ជនស៊ីវិលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារអំពើហិង្សា ក្នុងនោះពួកគេភាគច្រើន ត្រូវបានសម្លាប់ដោយសារការបំផ្ទុះគ្រាប់បែក និងការវាយប្រហារសងសឹក ។

ក្រុមឧទ្ទាម M23បានធ្វើដំណើរមកដល់ទីក្រុង Mweso និងទីក្រុង Kirotshe ធ្វើឲ្យជម្លោះមួយនេះ ខិតកាន់តែជិតទីក្រុង Goma ដែលជារដ្ឋធានីខេត្ត North Kivu និងជាទីក្រុងមួយមានពលរដ្ឋ ១លាននាក់ ត្រូវបានក្រុមចលនា M23គ្រប់គ្រងមួយភ្លែតកាលពីឆ្នាំ ២០១២ ។

ការិយាល័យមនុស្សធម៌ OCHA របស់អង្គការសហប្រជាជាតិ(UN)បានរាយការណ៍កាលពីសប្តាហ៍មុនថា ការប៉ះទង្គិចគ្នា រវាងក្រុមឧទ្ទាម កងទ័ព និងក្រុមស្វ័យការពារដែលគាំទ្រកងទ័ព បានធ្វើឲ្យអំពើហិង្សាកាន់តែធ្ងន់ធ្ងរនៅដែនដី Masisi និង ដែនដី Rutshuru បង្ខំពលរដ្ឋរាប់ម៉ឺននាក់ ជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅតំបន់ជាយក្រុង Goma ៕