ដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ ទឹកប្រាក់ជិត ១៦ពាន់លានដុល្លារ នាយករដ្ឋមន្រ្ដីថៃ បានប្រកាសសម្រាប់ចែកពលរដ្ឋ

ថៃ៖ ការប្រកាសទឹកប្រាក់ចំនួន ៥៦០ពាន់លានបាត ស្មើនឹង១៥,៧ពាន់លានដុល្លារ ដើម្បីចែកពលរដ្ឋ ពីនាយករដ្ឋមន្រ្ដីថៃ លោក សេដ្ឋា ថាវីស៊ីន នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ ខណៈដែលលោកបានបង្ហា្ញញពីការចាប់ផ្ដើមបញ្ចប់គោលនយោបាយគណៈរដ្ឋមន្រ្ដីទៅកាន់សភានៅថ្ងៃច័ន្ទនេះ។ ពលរដ្ឋម្នាក់ៗនឹងទទួលបានប្រាក់ចំនួន១ម៉ឺនបាត ស្មើនឹង ២៨២ដុល្លា តាមរយៈកម្មវិធីកាបូបប្រាក់ឌីជីថល ហើយរដ្ឋាភិបារបស់លោកសេដ្ឋា ក៏នឹងធ្វើឲ្យការសងបំណុលធូរស្រាលជាងមុន បញ្ចុះតម្លៃប្រេងសាំង ហើយនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ បើតាមសម្តីលោកនាយករដ្ឋមន្រ្ដី។ ទោះបីជាយ៉ាងណាក៍ដោយ សមាជិកសភា លោកស្រី ស៊ីរីកានីយ៉ា តានសាគុនមកពី គណបក្សប្រឆាំងបោះជំហានទៅមុខ បានលើកឡើងពីមន្ទិលសង្ស័យចំពោះប្រភពមូលនិធិដែលត្រូវចំណាយ។ ការស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ នឹងក្លាយជាការងារដ៏ធំបំផុតនៅក្នុងចំណោមការងារធំៗជាច្រើនសម្រាប់លោកសេដ្ឋា ដែលជាអ្នកនយោបាយថ្មី និងបានក្លាយជានាយករដ្ឋមន្រ្ដីកាលពីខែមុនបន្ទាប់ពីភាពមិនច្បាស់លាស់បានអូសបន្លាយក្រោយការរបោះឆ្នោតកាលពីខែឧសភាកន្លងទៅ។ … Read More

នាវាចម្បាំងអាមេរិក និងកាណាដា ធ្វើដំណើរឆ្លង កាត់ច្រក សមុទ្រតៃវ៉ាន់ នាវាចិន ចេញតាមអម និងឃ្លាំមើល

ចិន៖ លោក Shi Yi ជាអ្នកនាំពាក្យកងទ័ពរំដោះ ប្រជាជនចិន (PLA) បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់ អាវុធចិន បានអមដំណើរ ដោយសង្កេត មើលនាវាចម្បាំង អាមេរិកមួយគ្រឿង និងនាវចម្បាំងកាណាដា មួយគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយបន្ថែមថា ការអមដំណើរ និងឃ្លាំងមើលនេះ ត្រូវបានអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិ ។ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ … Read More

វេទិកាសេដ្ឋកិច្ច EEF លើកទី៨ រុស្សីបើកដើម្បីលើកកំពស់ការ ចែករំលែកជាមួយ នឹងអាស៊ីប៉ាស៊ីហ្វិក

រុស្សី៖ នៅថ្ងៃទី១១ ខែកញ្ញានេះ ទីភ្នាក់ងារចិនស៊ិនហួ ការចេញផ្សាយបានឲ្យដឹងថា ទីក្រុង​នៅភាគខាងកើតបំផុត នៃប្រទេសរុស្សី Vladivostok បានទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដល់ទៅរាប់ពាននាក់ នៅក្នុងវេទិកាសេដ្ឋកិច្ច EEF កាលពីថ្ងៃអាទិតម្សិលមិញនេះ ដើម្បីលើកកំពស់ការផ្លាស់ប្តូរ វប្បធម៍ក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក។  លោក ឧបនាយករដ្ឋមន្ត្រី Yuri Trutnev ជាបេសកជនពេញសមត្ថភាព របស់ប្រធានាធិបតីប្រចាំតំបន់ Far Eastern Federal District បាននិយាយថា EEF ត្រូវបានគេរំពឹងថា … Read More

Ukraine beats Russia with 30 days left

អ៊ុយក្រែន​ វាយរុស្ស៊ី សល់ពេល ៣០ ថ្ងៃទៀត បើមិនបែក នោះពិបាកហើយ សហរដ្ឋអាមេរិក៖ ការប្រយុទ្ធរបស់អ៊ុយក្រែនលើប្រទេសរុស្ស៊ីនៅសល់ពេលត្រឹម ៣០ ថ្ងៃទៀតប៉ុណ្ណោះ មុនពេលអាកាសធាតុរារាំងការវាយបករបស់ខ្លួន បើតាមមេទ័ពអាមេរិកបានលើកឡើង។ ជាមួយកម្មវិធី Laura Kuenssberg កាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថ្លែងទៅកាន់ទូរទស្សន៍ BBC ឧត្តមសេនីយ៍ Mark Milley និយាយថា លក្ខខណ្ឌអាកាសធាតុត្រជាក់ នឹងធ្វើឲ្យអ៊ុយក្រែនកាន់តែពិបាកក្នុងការគ្រប់គ្រង ក៏ដូចជាការវាយបកលើរុស្ស៊ី ។ លោក​​ទទួល​ស្គាល់ ស្របពេលជាមួយគ្នានោះ​ថា ការ​វាយលុក​គឺពិតជា​ដំណើរការ​យឺត​ជាង​ការ​រំពឹង​ទុកមែន ប៉ុន្តែគូសបញ្ជាក់ថា​ ​នៅ​តែ​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា។ លោក Milley លើកឡើងថា វាលឿនពេកដែលត្រូវនិយាយថាតើ ការវាយបកទៅរុស្ស៊ី ទទួលបរាជ័យមែនឬអត់ … Read More

September 11 Anniversary of the terrorist attacks on commercial buildings in the United States

ខួបថ្ងៃទី១១ ខែកញ្ញា ការវាយប្រហារភេរវកម្ម លើអគារពាណិជ្ជកម្មនៅអាមេរិក  សហរដ្ឋអាមេរិក៖ ការវាយប្រហារភេរវកម្មលើអគារពាណិជ្ជកម្ម កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ គឺជាថ្ងៃដែលប្រជាជនអាមេរិកឈឺចាប់បំផុត ហើយពិភពលោកទាំងមូលមានក្តីរន្ធត់យ៉ាងខ្លាំង។ ការវាយប្រហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកក្នុងសហរដ្ឋអាមេរិក បានឆក់យកអាយុជីវិតមនុស្សជិត៣០០០នាក់ និងជាង៦០០០នាក់រងរបួស។ វាជាការវាយប្រហារមួយ ក្រោមការដឹកនាំអាណត្តិដំបូងរបស់ប្រធានាធិបតីអាមេរិកទី៤៣ លោក George W. Bush។ ការវាយប្រហារនៅព្រឹកថ្ងៃទី១១ខែកញ្ញា ឬគេហៅថា ព្រឹត្តិការណ៍ ៩/១១ គឺជាការវាយប្រហារភេរវកម្មបណ្តាក់គ្នាចំនួន៤លើក ដោយក្រុមភេរវករឥស្លាមអាល់កៃដា ប្រឆាំងនឹងសហរដ្ឋអាមេរិក។ ការវាយប្រហារនោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២,៩៧៧នាក់ របួសជាង២៥,០០០នាក់ និងបង្កបញ្ហាសុខភាពរយៈពេលវែង។ លើសពីនេះ មានការខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិគិតជាទឹកប្រាក់យ៉ាងហោចណាស់ ១០ពាន់លានដុល្លារ។ ៩/១១ គឺជាការវាយប្រហារភេរវកម្មដែលសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សនិងជាហេតុការណ៍មានអ្នកពន្លត់អគ្គិភ័យនិងមន្រ្តីអនុវត្តច្បាប់ ស្លាប់ច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក … Read More

បារាំងរងការចោទថាបានពង្រាយទ័ពសម្រាប់អន្តរាគមន៍

​នីហ្សេ៖ របបយោធានីហ្សេ បានចោទប្រកាន់បារាំងពីបទដាក់ពង្រាយកងទ័ព នៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយចំនួន ដែលជាផ្នែកមួយនៃការត្រៀមរៀបចំសម្រាប់អន្តរាគមន៍យោធា ដែលអាចកើតមានជាមួយប្លុកក្នុងតំបន់ ECOWAS ប្រឆាំងនឹងនីហ្សេ កាលពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញាកន្លងមកនេះ។ នៅលើកញ្ចក់ទូរទស្សន៍រដ្ឋនៅក្នុងសេចក្តីថ្លែងការណ៍មួយ របបយោធាក៏បានធ្វើការអំពាវនាវរបស់ខ្លួនម្តងទៀត សម្រាប់ការចាកចេញរបស់កងទ័ពបារាំងពីទឹកដីរបស់ខ្លួន ដែលជាប្រភពសំខាន់នៃភាពតានតឹងរវាងភាគីទាំងពីរ ចាប់តាំងពីការទម្លាក់តំណែងលោកប្រធានាធិបតី Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា មកនេះ។ សេចក្តីថ្លែងការណ៍នេះបានអំពាវនាវដល់ «មតិជាតិ និងអន្តរជាតិ ដើម្បីធ្វើជាសាក្សីអំពីផលវិបាកនៃទង្វើឈ្លានពាន ការបំពាន និងការមើលងាយ ដែលបានធ្វើឡើងដោយប្រទេសបារាំង»។ ទំនាក់ទំនងរវាងនីហ្សេ និងអតីតអាណានិគមបារាំងរបស់ខ្លួន … Read More

គ្រោះរញ្ជួយដី ម៉ារ៉ុក ចំនួនអ្នកស្លាប់បានកើនជាង២.១០០នាក់ និងរបួសជាង២.៤០០នាក់

ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃ ចេញរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ដែលបានបញ្ចេញកាលពីម៉ោង៤ល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២.១២២នាក់ បានស្លាប់ និង២.៤២១នាក់ បានរងរបួស ក្នុងគ្រោះរញ្ជួយដីក៏មហន្តរាយ ដែលបានអង្រួនខេត្ត អាល់ ហូស (Al Haouz) ភាគកណ្ដាល របស់ប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ។ ក្រុមអាជ្ញាធរ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពន្លឿនសហប្រតិបត្តិការសង្គ្រោះ ជម្លៀស និងផ្ដល់ការថែទាំអ្នករបួស និងចល័យគ្រប់ធនធានក្នុងករណីចាំចាំទាំងអស់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសោកនាកម្មដ៏ខ្លោចផ្សានេះ ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីក្រុមអ្នកសង្រ្គោះ និងកងកម្លាំងយោធាកំពុងព្យាយាមកាយគំនរកម្ទេចកម្ទីរនៅក្នុងភូមិម៉ូឡេ ប្រាហីម (Moulay Brahim)ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ម៉ារ៉ាកិច … Read More

About 1,200 Chinese nationals arrested and deported by Myanmar militia

ជនជាតិចិនប្រមាណ១,២០០នាក់ កងជីវពលជាតិមីយ៉ាន់ម៉ាបានចាប់និងនិរទេសខ្លួន ថៃឡង់ដ៍៖ ក្រុមជីវពលមួយក្រុម ជាក្រុមអំបូរភាគតិចជាតិមីយ៉ាន់ម៉ា ដែលស្ថិតនៅក្នុងចំណោមក្រុមអំបូរភាគតិចដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសបានធ្វើការឃាត់ខ្លួន និងធ្វើមាតុភូមិនិវត្តន៍ជនជាតិចិនច្រើនជាង១,២០០នាក់ផ្សេងទៀត ដោយបានប្រគល់ជនទំាងអស់នោះទៅឱ្យអាជ្ញាធរចិនតាមច្រករបៀង បាងសាង(Panghsang)។ ពលរដ្ឋចិនទំាងអស់នោះ បន្ទាប់ពីរកឃើញ មានជាប់ពាក់ព័ន្ធទៅនឹងការបើកប្រតិបត្តិការគម្រោងឆបោកតាមប្រព័ន្ធអនឡាញ នេះបើយោងតាមមន្ត្រីម្នាក់ដែលមកពីការិយាល័យសម្របសម្រួលរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសចិន បានរៀបរាប់ប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្រៅស្រុកកាលពីចុងសប្តាហ៍កន្លងទៅ។ ការឃាត់ខ្លួនជនជាតិចិន ត្រូវបានគេធ្វើឡើងនៅក្នុងដែនដី ដែលត្រួតត្រាដោយកងយោធានៃតំបន់វ៉ារួបរួមគ្នា(UWSA) ក្នុងរដ្ឋសាន ដោយបានឆ្មក់់ចូលទីតំាងនោះ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយអេភី(AP) បានឱ្យដឹងបន្ថែម។ អំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានក្លាយទៅជាបញ្ហាចាក់ស្រេះដ៏ចម្បងមួយនៅក្នុងតំបន់អាស៊ី ខណៈដែលមនុស្សភាគច្រើនក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន នំាឱ្យធ្លាក់ចូលក្នុងអន្ទាក់លើមុខរបបក្លែងក្លាយជាចុងក្រោយត្រូវបង្ខំពួកគេឱ្យធ្វើការងារស្ថិតនៅក្នុងស្ថានភាពដូចជាទាសករអញ្ចឹងដែរ។ ការចេញផ្សាយកាលពីខែមុនថា ក្រុមឧក្រិដ្ឋជនអន្ធពាលបានចាប់បង្ខំមនុស្សរាប់សិបពាន់ម៉ឺននាក់នៅពាសពេញតំបន់អាស៊ីភូមិភាគអាគ្នេយ៍ឱ្យចូលរួមក្នុងប្រតិបត្តិការគម្រោងឆបោកតាមអនឡាញ ក្រោមរូបភាពបង្កើតវិនិយោគទុនបនល្បែងខុសច្បាប់ និងទមម្រង់រូបភាពបន្លំភ្នែកជាច្រើនប្រភេទទៀត នេះផ្អែកតាមរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ … Read More

Xi Jinping: National development should adhere to the strategic setting in the general situation

លោក Xi Jinping ការអភិវឌ្ឍប្រទេសជាតិ គួរតែក្តាប់ជាប់នូវការកំណត់​ យុទ្ធសាស្ត្រ ក្នុងស្ថានការណ៍ទូទៅ  ចិន៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែង ក្នុងអំឡុងពេល ចុះត្រួតពិនិត្យ ការងារ នៅខេត្ត Heilongjiang ថា គួរតែក្តាប់ជាប់ នូវការកំណត់ យុទ្ធសាស្ត្រក្នុង ស្ថានការណ៍ទូទៅ នៃការអភិវឌ្ឍប្រទេសជាតិ ហើយខិតខំត្រួសត្រាយស្ថានការណ៍ថ្មី របស់ខេត្ត Heilongjiang ក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់។ លោក Xi … Read More