ដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ ទឹកប្រាក់ជិត ១៦ពាន់លានដុល្លារ នាយករដ្ឋមន្រ្ដីថៃ បានប្រកាសសម្រាប់ចែកពលរដ្ឋ

ថៃ៖ ការប្រកាសទឹកប្រាក់ចំនួន ៥៦០ពាន់លានបាត ស្មើនឹង១៥,៧ពាន់លានដុល្លារ ដើម្បីចែកពលរដ្ឋ ពីនាយករដ្ឋមន្រ្ដីថៃ លោក សេដ្ឋា ថាវីស៊ីន នៅក្នុងកិច្ចប្រឹងប្រែងដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ ខណៈដែលលោកបានបង្ហា្ញញពីការចាប់ផ្ដើមបញ្ចប់គោលនយោបាយគណៈរដ្ឋមន្រ្ដីទៅកាន់សភានៅថ្ងៃច័ន្ទនេះ។

ពលរដ្ឋម្នាក់ៗនឹងទទួលបានប្រាក់ចំនួន១ម៉ឺនបាត ស្មើនឹង ២៨២ដុល្លា តាមរយៈកម្មវិធីកាបូបប្រាក់ឌីជីថល ហើយរដ្ឋាភិបារបស់លោកសេដ្ឋា ក៏នឹងធ្វើឲ្យការសងបំណុលធូរស្រាលជាងមុន បញ្ចុះតម្លៃប្រេងសាំង ហើយនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញផងដែរ បើតាមសម្តីលោកនាយករដ្ឋមន្រ្ដី។

ទោះបីជាយ៉ាងណាក៍ដោយ សមាជិកសភា លោកស្រី ស៊ីរីកានីយ៉ា តានសាគុនមកពី គណបក្សប្រឆាំងបោះជំហានទៅមុខ បានលើកឡើងពីមន្ទិលសង្ស័យចំពោះប្រភពមូលនិធិដែលត្រូវចំណាយ។

ការស្រោចស្រង់សេដ្ឋកិច្ចថៃឡើងវិញ នឹងក្លាយជាការងារដ៏ធំបំផុតនៅក្នុងចំណោមការងារធំៗជាច្រើនសម្រាប់លោកសេដ្ឋា ដែលជាអ្នកនយោបាយថ្មី និងបានក្លាយជានាយករដ្ឋមន្រ្ដីកាលពីខែមុនបន្ទាប់ពីភាពមិនច្បាស់លាស់បានអូសបន្លាយក្រោយការរបោះឆ្នោតកាលពីខែឧសភាកន្លងទៅ។