គ្រោះរញ្ជួយដី ម៉ារ៉ុក ចំនួនអ្នកស្លាប់បានកើនជាង២.១០០នាក់ និងរបួសជាង២.៤០០នាក់

ម៉ារ៉ុក៖ ក្រសួងមហាផ្ទៃ ចេញរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ ដែលបានបញ្ចេញកាលពីម៉ោង៤ល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២.១២២នាក់ បានស្លាប់ និង២.៤២១នាក់ បានរងរបួស ក្នុងគ្រោះរញ្ជួយដីក៏មហន្តរាយ ដែលបានអង្រួនខេត្ត អាល់ ហូស (Al Haouz) ភាគកណ្ដាល របស់ប្រទេសម៉ារ៉ុក កាលពីល្ងាចថ្ងៃសុក្រសប្ដាហ៍មុន ។

ក្រុមអាជ្ញាធរ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីពន្លឿនសហប្រតិបត្តិការសង្គ្រោះ ជម្លៀស និងផ្ដល់ការថែទាំអ្នករបួស និងចល័យគ្រប់ធនធានក្នុងករណីចាំចាំទាំងអស់ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃសោកនាកម្មដ៏ខ្លោចផ្សានេះ ។

វីដេអូពីប្រព័ន្ធផ្សព្វផ្សាយ បានបង្ហាញពីក្រុមអ្នកសង្រ្គោះ និងកងកម្លាំងយោធាកំពុងព្យាយាមកាយគំនរកម្ទេចកម្ទីរនៅក្នុងភូមិម៉ូឡេ ប្រាហីម (Moulay Brahim)ស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុង ម៉ារ៉ាកិច (Marrakech)ដែលទីក្រុងធំបំផុតទី៤របស់ប្រទេសម៉ារ៉ុក ។

ក្រុមអ្នកនៅរស់រានមានជីវិត ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសម៉ារ៉ុក ក្នុងរយៈពេលជាង៦ទសវត្សរ៍មកនេះ បានព្យាយាម ស្វែងរកអាហារ ទឹក និងជម្រក ខណៈការស្វែងរកអ្នកបាត់ខ្លួននៅតែបន្តក្នុងភូមិដាច់ស្រាយាលនានា ។

ក្រុមបុគ្គលិកផ្ដល់ជំនួយប្រឈមនឹងផលវិបាកខ្លាំងនៃការស្វែងរកអ្នកបាត់ខ្លួន នៅក្នុងភូមិនានាដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត នៅក្នុងតំបន់ភ្នំ High Atlas ជាជួរភ្នំខ្ពស់ៗ ជាទីដែល លំនៅឋានជាច្រើន នៅដាច់ឆ្ងាយពីគេ និងជា ទីដែលផ្ទះសម្បែងជាច្រើនរងការបំផ្លិចបំផ្លាញ ៕