តំបន់ហ្គាហ្សា រងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៣ថ្ងៃ ជាប់ៗគ្នា ខណៈអំពើហិង្សានៅតំបន់វេសបែង កាន់តែខ្លាំងឡើង
បរទេស៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំទីតាំងឈរឃជើងរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា រយៈពេលបីថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅជិតរបងព្រំដែន បានបាញ់បង្ហោះប៉េងប៉ោងមានឧបករណ៍បង្កចំហេះចូលទៅអ៊ីស្រាអែល ហើយបានគប់គ្រឿងផ្ទុះទៅលើទាហាន បើតាមយោធាអ៊ីស្រាអែល លើកឡើង។ ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង ដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់។ នេះគឺជាការបង្ហូរឈាមចុងក្រោយបំផុត នៅក្នុងការកើនឡើងនៃអំពើហិង្សាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏សប្បាយរីករាយរបស់ជនជាតិជ្វីហ្វ។ ការកើនឡើងនៃអំពើហិង្សា ជាបន្តបន្ទាប់នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន បានបង្កើនទិដ្ឋភាពនៃការកើនឡើងភាពតានតឹង ជាលើកដំបូង ចាប់តាំងពីជម្លោះរយៈពេលដ៏ខ្លី កាលពីខែឧសភាឆ្នាំមុន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមប៉ាឡេស្ទីន។ នេះជាពេលវេលាដ៏លំបាក … Read More