តំបន់ហ្គាហ្សា រងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ៣ថ្ងៃ ជាប់ៗគ្នា ខណៈអំពើហិង្សានៅតំបន់វេសបែង កាន់តែខ្លាំងឡើង

បរទេស៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានត្រូវចំទីតាំងឈរឃជើងរបស់ក្រុមសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សា រយៈពេលបីថ្ងៃជាប់គ្នា កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន នៅជិតរបងព្រំដែន បានបាញ់បង្ហោះប៉េងប៉ោងមានឧបករណ៍បង្កចំហេះចូលទៅអ៊ីស្រាអែល ហើយបានគប់គ្រឿងផ្ទុះទៅលើទាហាន បើតាមយោធាអ៊ីស្រាអែល លើកឡើង។

ការវាយប្រហារនេះ បានកើតឡើង បន្ទាប់ពីការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅភាគខាងជើងតំបន់វេសបែង ដែលមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា បានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់។ នេះគឺជាការបង្ហូរឈាមចុងក្រោយបំផុត នៅក្នុងការកើនឡើងនៃអំពើហិង្សាក្នុងអំឡុងពេលថ្ងៃឈប់សម្រាកដ៏សប្បាយរីករាយរបស់ជនជាតិជ្វីហ្វ។ ការកើនឡើងនៃអំពើហិង្សា ជាបន្តបន្ទាប់នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាកាលពីសប្តាហ៍មុន បានបង្កើនទិដ្ឋភាពនៃការកើនឡើងភាពតានតឹង ជាលើកដំបូង ចាប់តាំងពីជម្លោះរយៈពេលដ៏ខ្លី កាលពីខែឧសភាឆ្នាំមុន រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដឥស្លាមប៉ាឡេស្ទីន។

នេះជាពេលវេលាដ៏លំបាក និងគួរឲ្យព្រួយបារម្ភ។ ជនជាតិជ្វីហ្វ ត្រូវបានកំណត់ឲ្យប្រារព្ធពិធីបុណ្យ យ៉ុម គីពើ (Yom Kippur) ដែលជាថ្ងៃដ៏ពិសិដ្ឋបំផុត នៅលើប្រតិទិនរបស់ពួកគេ នៅយប់ថ្ងៃអាទិត្យ បន្ទាប់មកដោយពិធីបុណ្យស៊ុកកូត (Sukkot) ពេញមួយសប្តាហ៍ នៅចុងខែនេះ។

ពុំមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសពីការវាយប្រហារនៅតំបន់ហ្គាហ្សានោះទេ។ កាលពីព្រឹកថ្ងៃអាទិត្យ យោធាអ៊ីស្រាអែល បានបាញ់ និងបានបង្ករបួសដល់ជនជាតិប៉ាឡេស្ទីន៥នាក់ ដែលកំពុងប្រមូលផ្តុំគ្នានៅរបងបែងចែងតាមបណ្តោយព្រំដែនអ៊ីស្រាអែល ជាមួយនឹងហ្វូងមនុស្សដ៏ច្រើនកុះករ។ នេះគឺជាយុទ្ធសាស្ត្រដ៏ងាយស្រួលសម្រាប់ប៉ាឡេស្ទីន នៅតំបន់ហ្គហ្សា ដែលតវ៉ានឹងការបិទផ្លូវរយៈពេល ១៦ ឆ្នាំដែលអ៊ីស្រាអែលដាក់ ដោយមានជំនួយពីអេហ្ស៊ីប។ អ៊ីស្រាអែល បាននិយាយថា ការបិទផ្លូវ គឺចាំបាច់ ដើម្បីរារាំងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងកាន់អំណាច ពីការបំពាក់អាវុធដោយខ្លួនឯង។