មកយកកូនរបស់ពួកគេពីប្រទេសរុស្ស៊ី ត្រឡប់ទៅវិញ មកតាមការអញ្ជើញ

អ៊ុយក្រែន៖ លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានអញ្ជើញឪពុកម្តាយជនជាតិអ៊ុយក្រែនឲ្យ«មកយកកូនរបស់ពួកគេ» ដែលយកពីអ៊ុយក្រែន ត្រឡប់ទៅវិញ ចំពេលមានសង្រ្គាម ដែលកំពុងបន្តនោះ។

លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនៅក្នុងសុន្ទរកថាក្នុងអំឡុងពេលបើកការពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធកន្លងទៅថា ភ័ស្តុតាងនៃការរំលោភសិទ្ធិមនុស្សដ៏គួរឲ្យតក់ស្លុត និងរីករាលដាលកាន់តែខ្លាំង ក្នុងអំឡុងពេលសង្គ្រាមអ៊ុយក្រែន ត្រូវបានចងក្រងជាឯកសារ ដោយទីភ្នាក់ងារUN។ ការរំលោភសិទ្ធិមនុស្សទាំងនោះរួមមាន«អំពើហិង្សាផ្លូវភេទដែលទាក់ទងនឹងជម្លោះ» ក៏ដូចជា «ការឃុំខ្លួនតាមទំនើងចិត្ត» និង ការប្រហារជីវិតភ្លាមៗ»ដែលត្រូវបានអនុវត្តភាគច្រើនដោយកងទ័ពរុស្ស៊ី។

លោកហ្គុយតឺរេស ក៏បានថ្កោលទោសចំពោះការបញ្ជូនដោយបង្ខំនូវជនស៊ីវិលអ៊ុយក្រែន រួមទាំងកុមារ ទៅកាន់ទឹកដី ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ឬ ទៅសហព័ន្ធរុស្ស៊ី។

លោកឡាវ៉រូវ បានឆ្លើយតបទៅនឹងការអធិប្បាយរបស់លោក ហ្គុយតឺរេស ក្នុងអំឡុកិច្ចប្រជុំសួរនិងឆ្លើយដ៏វែងជាមួយអ្នកសារព័ត៌មាន ដែលត្រូវបានចាក់ផ្សាយដោយក្រសួងការបរទេសរបស់រុស្ស៊ីនៅលើTwitter។ ក្នុងសុន្ទរកថានោះ លោកឡាវរ៉ូវ ក៏បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែធ្វើសង្រ្គាមដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី៕